Sunday, June 15, 2025
Homeតារាខ្មែរចាន់ កែវនិមល ប្ដីសន្យាមើលថែដល់ដង្ហើមចុងក្រោយ

ចាន់ កែវនិមល ប្ដីសន្យាមើលថែដល់ដង្ហើមចុងក្រោយ

ភ្នំពេញ ៖ ពិធីការិនីកូនពីរ អ្នកនាង ចាន់ កែវនិមល ត្រូវភរិយាពិធីករ ជា សុវណ្ណារិទ្ធ អ្នកនាង បេឡា Surprise នំខេកខួបកំណើត ដល់ផ្ទះ កាលពីថ្ងៃទី១១ ខែមិថុនា ឆ្នា២០២៥ ធ្វើឲ្យនិមល ភ្ញាក់ផ្អើលផង រីករាយផង និងឆ្លើយមិនចង់ចេញ ចំពោះសំណួររបស់ប្រពន្ធលោកសុវណ្ណារិទ្ធ សួរថា អាយុពិតប៉ុន្មាន? ប៉ុន្ដែក្រោយរកនឹកបន្ដិច និមល ថាឆ្នាំនេះ នាងមានអាយុ៤០ឆ្នាំហើយ។ តារារួមអាជីព ពិសេសអ្នកជ្រកនៅហង្សមាស បានផ្ញើរសារជូនពរពិធីការិនីរូបនេះជាបន្ដបន្ទាប់ នៅថ្ងៃពិសេសរបស់នាង។

 អ្នកនាងចាន់ កែវនិមល ថ្ងៃខួបកំណើត

លោក សូវ៉ាត សីលា ទីប្រឹក្សាគណៈកម្មការជាតិគ្រប់គ្រងគ្រោះមហន្ដរាយ ជាស្វាមីរបស់ឮពិធីការិនី និមល បានចេញសារសរសើរគុណសម្បត្តិរបស់ភរិយា ពេញៗមាត់ នៅថ្ងៃខួបកំណើតនាង និងប្រកាសសន្យាថា នឹងមើលថែឧត្តមភរិយា រហូតដល់ដង្ហើមចុងក្រោយ។

 លោកសូវ៉ាត សីលា ថ្លែងសារថា «រីករាយថ្ងៃកំណើត ប្រពន្ធសម្លាញ់! គ្រប់យ៉ាងមកដល់សព្វថ្ងៃនេះ គឺដោយ សារមានអូនជាអ្នកយកចិត្តទុកដាក់មើលថែទាំងអស់ មិនថាការងារតូចឬធំ ជាប្រពន្ធល្អ ជាម្តាយពោរពេញដោយសេចក្តីស្រលាញ់ ជាកូនប្រកបដោយកតញ្ញុតាធម៌ ជាមិត្តដែលចេះជួយយកអាសាគ្នា ជាបងប្អូនដែលយល់ចិត្ត អូនតែងនិយាយថា «អូនហត់ តែមិនអាចឈប់បានទេ ព្រោះគ្រប់យ៉ាងជាការទទួលខុសត្រូវ” សម្រា ប់បង គឺពិតជាមានមោទនភាពចំពោះអូនខ្លាំងណាស់ ហើយចង់និយាយថា បងស្រលាញ់អូន និងគ្រួសារយើងខ្លាំងជាទីបំផុត ហើយសន្យាថា នឹងមើលថែគ្រួសារឲ្យល្អ ឲ្យអស់ពីលទ្ធភាព រហូតដង្ហើមចុងក្រោយ យើងនឹងបន្តដំណើរទៅមុខទៀត ដោយស្វាហាប់ និងភាពជឿជាក់»។

 អ្នកនាងចាន់ កែវនិមល និងស្វាមី

ចាន់ កែវនិមល មិនមានធ្វើពិធីខួបកំណើតទ្រង់ទ្រាយធំទេ គឺមានតែការជួបជុំគ្រួសារ និងតារាស្និទ្ធស្នាលធម្មតា ខណៈដែលក្នុងវ័យ៤០ឆ្នាំនេះ អតីតពិធីការិនីប៉ុស្ដិ៍អប្សរា និងបច្ចុប្បន្នជ្រកនៅហង្សមាស រូបនេះ ត្រូវបានតារារួមអាជីព ហៅនាងថា «ជំទាវ» ដោយសាតែស្វាមីនាងឡើងឋានៈជា «ឯកឧត្តម» ហើយពេលនេះ នាងរស់នៅផ្ទះវីឡាធំស្កឹមស្កៃ ជិះរថយន្ដទំនើបៗ ដោយមានអង្គរក្សបើកឡានជូនទៀតផង។ ប៉ុន្ដែមានការកត់ សម្គាល់ថា ប៉ុន្មានឆ្នាំចុងក្រោយនេះ កែវនិមល ហាក់ធ្លាក់កូដបន្ដិច ដោយសាតំណែងជាពិធីការិនី (MC) ក្នុងកម្មវិធីប្រឡងចម្រៀងធំៗរបស់ហង្សមាស ត្រូវជំនួសដោយពិធីការិនីផ្សេ ក្រោយពីនាងផ្ទុះរឿងល្បីថា មានស្នេហាក្រៅឆាកជាមួយលោកពិធីករ ជា វិបុល កាលពីឆ្នាំ២០២១ ធ្វើឲ្យនាងនិងអ្នកនាងគង់ សុជាតិ ឈ្លោះគ្នា លែងនិយាយរកគ្នាមួយម៉ាត់ ទោះជាជ្រកក្រោមដំបូលហង្សមាសជាមួយគ្នាក្ដី ។ ប៉ុន្តែអ្វីដែលមហាជនចាប់ អារម្មណ៍នោះ គឺស្វាមីនាង លោកសូវ៉ាត សីលា នៅតែជឿជាក់លើភរិយាដូចដើម ទើបធ្វើឲ្យចំណងស្នេហានេះ គ្មានភាពប្រេះឆា ដោយនៅថ្ងៃខួបកំណើតប្រពន្ធ លោកសីលា ថែមទាំងលើកទឹកចិត្តភរិយា កាន់តែខ្លាំងជាងខួបកំណើតឆ្នាំមុនៗ។

 សូមបញ្ជាក់ថា ថ្វីដ្បិតតែអ្នកនាង ចាន់ កែវនិមល មិនសូវលេចធ្លោខ្លាំងនៅប៉ុស្ដិ៍ទូរទស្សន៍ ដូចមុនក៏ដោយ ប៉ុន្ដែនាងនៅតែចេញមុខធ្វើជា MC តាមបណ្ដាក្រុមហ៊ុន Agency ជាបន្ដបន្ទាប់ រហូតរកបានប្រាក់ចំណូលខ្ពស់ដូចពិធីការិនី គង់ សុជាតិ ដែរ។ ប៉ុន្ដែជាង ៣ឆ្នាំនេះនាងមិនដែលធ្វើជាដៃគូរបស់លោកជា វិបុល ទៀតឡើយ ទាំងនៅក្នុង Studio និងតាមកម្មវិធីទាំងឡាយ ។

 ក្រៅពី ចាន់ កែវនិមល តារាឡើងងារជំទាវ មានដូចជា អ្នកនាង ស្រីតូច ចំណាន, ឱក បូរី, ពេជ្រ ច័ន្ទបរមី, លី យ៉ាណា, ផាន់ ម៉ូនីកា, អ៊ឹម សុគន្ធា, នៅ សុនិតា និងសួស វីសា ជាដើម ៕

RELATED ARTICLES