Sunday, June 15, 2025
Homeសន្ដិសុខសង្គមសន្តិសុខសង្គមឡានដឹកព.../ងយួន ៣ម៉ឺនគ្រាប់ មន្ត្រីជំនាញស្ទាក់ចាប់

ឡានដឹកព…/ងយួន ៣ម៉ឺនគ្រាប់ មន្ត្រីជំនាញស្ទាក់ចាប់

ភ្នំពេញ ៖ ក្រុមអន្តរាគមន៍បង្ក្រាបបទល្មើសចលនាសត្វ របស់អគ្គដ្ឋានសុខភាពសត្វ និងផលិតកម្មសត្វ បានស្ទាក់ចាប់រថយន្ត ១គ្រឿង ម៉ាក SSANGYONG ISTANA ដែលលួចនាំចូលពងមាន់ខុសច្បាប់ ពីប្រទេសវៀតណាម យកមកចែកចាយនៅរាជធានីភ្នំពេញ។

ការបង្ក្រាបរថយន្តដឹកពងមាន់ លួចនាំចូលពីវៀតណាមនេះ បានធ្វើឡើង កាលពីថ្ងៃទី១២ ខែមិថុនា ឆ្នាំ២០២៥ នៅតាមបណ្តោយផ្លូវ៦០ម៉ែត្រ ជិតផ្សារទំនើបអ៊ីអន៣ ខណ្ឌមានជ័យ។

តាមប្រភពមន្ត្រីជំនាញ រថយន្តខាងលើ ត្រូវបានស្ទាក់ចាប់បាន នៅលើផ្លូវ៦០ម៉ែត្រ ជិតផ្សារទំនើបអ៊ីអន៣ ខណ្ឌមានជ័យ រាជធានីភ្នំពេញ។ ក្រោយឃាត់បាន មន្ត្រីជំនាញ បានរកឃើញពងមាន់ ចំនួន ១០០ដុំ ស្មើនឹង ៣០ ០០០គ្រាប់ ដឹកចេញពីប្រទេសវៀតណាម តាមច្រកស្វាយអាង៉ោង ស្រុកកំពង់ត្របែក ខេត្តព្រៃវែង ឆ្ពោះមកចែកចាយលក់នៅរាជធានីភ្នំពេញ ដោយគ្មានលិខិតអនុញ្ញាត។

ក្រុមការងារបាននាំយកវត្ថុតាង និងបទល្មើសខាងលើ មករក្សាទុកនៅទីតាំងចត្តាឡីស័កសត្វរបស់អគ្គនាយកដ្ឋានសុខភាពសត្វ និងផលិតកម្មសត្វ ដើម្បីអនុវត្តតាមនីតិវិធី៕

RELATED ARTICLES