Wednesday, June 18, 2025
Homeសន្ដិសុខសង្គមសន្តិសុខសង្គមទាហានខ្មែរ២រូប បបួលមេទ័ពភូមិភាគ២ថៃ បា.../ញ់គ្នា១ស្មើ បើចង់ច្បាំងយកដីខ្មែរ

ទាហានខ្មែរ២រូប បបួលមេទ័ពភូមិភាគ២ថៃ បា…/ញ់គ្នា១ស្មើ បើចង់ច្បាំងយកដីខ្មែរ

ភ្នំពេញ ៖ ក្រោយមេបញ្ជាការកងទ័ពភូមិភាគ២ របស់ថៃ លោកឧត្តមសេនីយ៍ទោ ប៊ុនស៊ីន ផាតក្លាង បានបោះ ពាក្យសម្តីយ៉ាងព្រហើនថា ចង់ច្បាំងយកទឹកដីខ្មែរមក មាននាយទាហានខ្មែរ ដ៏ក្លាហានអង់អាច ចំនួន២រូប បានបញ្ចេញនូវប្រតិកម្មធ្ងន់ៗតបទៅមេទាហានភូមិភាគ២ របស់ថៃ នោះ ដោយបបួលមេទ័ពថៃ ម្នាក់នោះ បាញ់គ្នា ១ស្មើ ដើម្បីកុំឲ្យប៉ះពាល់ដល់ទាហានដទៃ។

គួរបញ្ជាក់ថា នៅមុនកិច្ចប្រជុំរបស់គណៈកម្មការចម្រុះបោះបង្គោលព្រំដែនគោកកម្ពុជា-ថៃ (JBC) ដែលរៀបចំឡើងនៅថ្ងៃទី១៤-១៥ ខែមិថុនា ឆ្នាំ២០២៥ នៅសណ្ឋាគារសូហ្វីតែលភ្នំពេញ ស្រាប់តែមេបញ្ជាការកងទ័ពភូមិភាគ២ របស់ថៃ ឧត្តមសេនីយ៍ទោ ប៊ុនស៊ីន ផាតក្លាង បានបោះពាក្យសម្តីយ៉ាងអសុរោះថា «ផែនដីអញនៅត្រង់នេះយូរមកហើយ បើចង់បាន វ៉ៃគ្នា ចប់!» ថា និងបាននិយាយថា “កុំបារម្ភអំពីការប្តឹងទៅ ICJ នោះ។ ខ្ញុំបានប្រាប់ទៅរាជរដ្ឋាភិបាលរួចហើយថា មិនចាំបាច់ទៅ ICJ ទេ ព្រោះវាមិនពាក់ព័ន្ធនឹងយើងទេ…”។

ឆ្លើយតបទៅនឹងមហិច្ឆតាចិញ្ចឹមចិត្តចង់បានទឹកដីកម្ពុជា និងចង់ធ្វើសង្គ្រាម របស់មេទ័ពភូមិភាគ២ ថៃ ដែលវង្វេងប្រវត្តិសាស្ត្រ ខាងលើនេះ នៅថ្ងៃទី១៤ ខែមិថុនា ឆ្នាំ២០២៥ នាយទាហានខ្មែរ មួយរូប គឺលោកណៃ ណាក់ មេបញ្ជាការរងកងអនុសេនាធំទី១ បានបបួលនាយទាហានថៃ នោះថា បើចង់ច្បាំងខ្លាំង សុំបាញ់១ស្មើជាមួយលោកចុះ ដើម្បីកុំឱ្យពិបាកស្លាប់កូនទាហាន និងប្រជាជនថៃ ច្រើននាក់។

លោកណៃ ណាក់ មេបញ្ជាការរងកងអនុសេនាធំទី១ បានសរសេរក្នុងគណនីបណ្តាញសង្គម ហ្វេសប៊ុក របស់លោក នៅថ្ងៃទី១៤ ខែមិថុនា​ឆ្នាំ២០២៥ ថា “យោងតាមសម្តីពាលរបស់លោកមេបញ្ជាការភូមិភាគ២ សៀម បើលោកចង់ច្បាំងខ្លាំង ខ្ញុំសុំបាញ់១ស្មើ ជាមួយលោកចុះ កុំឱ្យពិបាកស្លាប់កូនទាហាន និងប្រជាជនរបស់លោកច្រើននាក់ ដោយសារតែចម្បាំងរបស់លោក។  AK ម្នាក់ ១ដើម គ្រាប់លោកកំណត់មក តែមិនឱ្យលើសពី១០ គ្រាប់ ផ្ទៃដី ៥០ម៉ែត្រការ៉េ ចុះក្រោម យកព្រំដី ជាបន្ទាត់ស សម្រាប់បាញ់ លោកឈរនៅដីសៀម ខ្ញុំឈរនៅដីកម្ពុជា ចល័តបាញ់តាមការកំណត់ផ្ទៃដី សម្រាប់ប្រកួតរវាងលោកហើយនិងខ្ញុំ…”។

លោកណៃ ណាក់ បានបន្តថា “ខ្ញុំជាមេបញ្ជាការរងកងអនុសេនាធំទី១ បើខ្ញុំស្លាប់ លោកអាចធ្វើចម្បាំងបន្តចុះ តែបើលោកស្លាប់ ខ្ញុំសូមឱ្យនាយទាហាជាន់ខ្ពស់ និងពលទាហានរបស់លោកទាំងអស់ ស្តាប់តាមការបញ្ជារបស់រាជរដ្ឋាភិបាលកម្ពុជា និងរាជរដ្ឋាភិបាលថៃ យកវិធី សាស្ត្រចរចាដោយសន្តិវិធី ដើម្បីឱ្យព្រំដែនកម្ពុជា-ថៃ ក្លាយជាព្រំដែនសន្តិភាព កម្ពុជា-ថៃ។ ថ្ងៃ១៤ ខែមិថុនា ឆ្នាំ២០២៥ ពីខ្ញុំនាយទាហាន ណៃ ណាក់ ម្នាក់ ស្អប់សង្គ្រាម តែចូលចិត្តបាញ់ក្បាលអ្នកណាចង់បង្កើតសង្គ្រាម ដូចជាមេទ័ពភូមិភាគ២ សៀម…”។

ដោយឡែក នៅថ្ងៃដដែលនោះ មានទាហានខ្មែរ មួយរូបទៀត ដែលមានគណនីហ្វេសប៊ុក ឈ្មោះ «ជានិច្ច ស្មោះ» ក៏បានបញ្ចេញប្រតិកម្មទៅនឹងសម្តីជួញសង្គ្រាមរបស់មេទាហានភូមិភាគ២ របស់ថៃ ឈ្មោះប៊ុនស៊ីន ផាតក្លាង នោះផងដែរ ដោយបបួលវ៉ា ឬបាញ់គ្នា មួយស្មើ។

នាយទាហានខាងលើបានបង្ហោះវីដេអូ ជាមួយសំណេរផ្តាំទៅមេទ័ពថៃ ឈ្មោះ ប៊ុនស៊ីន ផាតក្លាង នោះថា “១៤ ០៦ ២០២៥ ឯងហ៊ានទេ ១ស្មើ? វ៉ៃក៏បាន បាញ់ក៏បាន?…”។

ក្នុងវីដេអូនោះ នាយទាហានខ្មែរដដែល បាននិយាយថា «បាទ សូមសំណុមពរទៅបងប្អូនខ្មែរយើង ជួយស៊ែរ ឃ្លីបនេះ ឲ្យបានទៅដល់អាមេទាហានថៃ នេះ អាមេទាហានថៃ ឈ្មោះប៊ុនស៊ីន ផាតក្លាង ក្បាលវានេះ បើវាគ្រាន់បើ កុំឲ្យប៉ះពាល់ប្រជាជនទាំងសងខាង ម៉ោ បាញ់គ្នាជាមួយអញ បើហ្អែងខ្លាំ ចិត្តជាកូនប្រុសមែន កុំឲ្យប៉ះពាល់ប្រជាជន ទាំងខ្មែរ ទាំងថៃ ហ្នឹងហើយ អ្ហែងជាមួយអញ តទល់គ្នាមក បាញ់ក៏បាន វ៉ៃក៏បាន អ្ហែងហ៊ានអត់ ហ៊ានណាត់បាញ់គ្នាមួយស្មើជាមួយអញទេ? នេះរូបអញពិត សំឡេងអញពិត! អ៊ីចឹងសូមបងប្អូនខ្មែរ ជួយស៊ែរឲ្យបានដល់វាផង»៕

RELATED ARTICLES