Thursday, June 19, 2025
Homeសន្ដិសុខសង្គមសន្តិសុខសង្គមច្រករបៀងស្រុកព្រះស្តេច បើកឲ្យពងយួ.../ន ចូល៤ម៉ឺនគ្រាប់

ច្រករបៀងស្រុកព្រះស្តេច បើកឲ្យពងយួ…/ន ចូល៤ម៉ឺនគ្រាប់

ភ្នំពេញ ៖ អគ្គនាយកដ្ឋានសុខភាពសត្វនិងផលិតកម្មសត្វ បានពង្រាយកម្លាំងស្ទាក់ចាប់រថយន្តដឹកស៊ុតទា ជិត៤ម៉ឺនគ្រាប់ ដែលលួចនាំមកពីប្រទេសវៀតណាម ដោយអត់ច្បាប់ បម្រុងនាំចូលរាជធានីភ្នំពេញ តាមគោលដៅចែកចាយបន្ត។

ប្រតិបត្តិការបង្ក្រាបនេះ បានធ្វើឡើងកាលពីវេលាម៉ោង៥និង៣០នាទីទៀបភ្លឺ ថ្ងៃទី១៥ ខែមិថុនា ឆ្នាំ២០២៥ នៅតាមបណ្តោយផ្លូវជាតិលេខ១ ជិតវត្តចំប៉ា ខណ្ឌច្បារអំពៅ រាជធានីភ្នំពេញ។

តាមការឆ្លើយសារភាពពីម្ចាស់រថយន្ត បានឱ្យដឹងថា គាត់បានបើករថយន្តម៉ាកសាំងយ៉ុង ដឹកស៊ុតទា ចំនួន១២៥ ដុំ ស្មើនឹង៣៧៥០០គ្រាប់ ចេញពីប្រទេសវៀតណាម តាមច្រករបៀងស្រុកព្រះស្តេច ខេត្តព្រៃវែង ឆ្ពោះមកលក់ចែកចាយនៅរាជធានីភ្នំពេញ ដោយគ្មានលិខិតអនុញ្ញាត ឡើយ គឺចំណាយប្រាក់នៅតាមព្រំដែន ជំនួសឱ្យច្បាប់។ ការដឹកជញ្ជូនបែបនេះ មានញឹកញាប់ណាស់ ។ លុះបើករថយន្តមកជិតដល់វត្តចំប៉ា ក៏ជួបកម្លាំងជំនាញព័ទ្ធស្ទាក់ចាប់បានតែម្តង ។

បន្ទាប់ពីបង្ក្រាបបាន មន្ត្រីជំនាញបាននាំយកវត្ថុតាងបទល្មើស ទៅរក្សាទុកនៅទីតាំងចត្តាឡីស័កសត្វ របស់អគ្គនាយកដ្ឋានសុខភាពសត្វនិងផលិតកម្មសត្វ ដើម្បីអនុវត្តតាមនីតិវិធី៕

RELATED ARTICLES