Saturday, June 21, 2025
Homeតារាខ្មែរណុប បាយ៉ារិទ្ធ រំភើបអត់សុខ ស្រីនាង

ណុប បាយ៉ារិទ្ធ រំភើបអត់សុខ ស្រីនាង

ភ្នំពេញ ៖ លោកណុប បាយ៉ារិទ្ធ ត្រូវបានអ្នកនាងសុគន្ធ និសា ធ្វើខួបកំណើតគម្រប់អាយុ៤៤ឆ្នាំ ឲ្យ កាលពីថ្ងៃទី១៨ ខែមិថុនា ឆ្នាំ២០២៥ ហើយនិសា បានជូនពរលោកឲ្យនៅតែក្មេងស្អាត សុខភាពល្អ សុខសប្បាយ និងជោគ ជ័យការងារ ។ ចំណែកកញ្ញា ណាក់ ស្រីណា, លោក វង្ស តារារតនា និងតារារួមអាជីពផ្សេងទៀត ក៏បានជូនពរលោកបាយ៉ារិទ្ធ ស្រដៀងនិសា ដែរ ។ ប៉ុន្ដែអ្វីដែលចម្លែក គេមិនឃើញ សុខ ស្រីនាង ចេញមុខធ្វើខួប កំណើតឲ្យលោកបាយ៉ារិទ្ធ ឬផ្ញើកាដូជូនលោក ដូចឆ្នាំមុនៗនោះទេ។

លោកណុប បាយ៉ារិទ្ធ និងសុគន្ធ និសា

លោកណុប បាយ៉ារិទ្ធ បានជ្រកនៅហង្សមាស ជិត៣០ឆ្នាំមកហើយ និងគ្មានដំណឹងលោកដើរចេញពីទ្រនំចាស់នេះ ទៅជ្រកនៅផ្ទះថ្មី ដូចតារារួមអាជីពឡើយ បើទោះជាចុងក្រោយនេះ គេមិនឃើញលោកមានបទថ្មីៗល្បីដូចមុនក៏ដោយ។ បុរសសាច់សខ្ចីដូចស្រី រូបនេះ ធ្លាប់ចាប់ដៃសុគន្ធ និសា ច្រៀងសម្ដែងទាំង MV និងលើឆាក ទើបពេលនេះ និសា ដើរចេញពីហង្សមាស ទៅហើយ ក៏មិនភ្លេចដៃគូចាស់ម្នាក់នេះ រហូតឆ្លៀត Surprise ខួបកំណើត ឲ្យលោកទាល់តែបាន។

សូមបញ្ជាក់ថា ទោះជាលោកណុប បាយ៉ារិទ្ធ មានវ័យជ្រេបន្ដិចមែន ប៉ុន្ដែលោកនៅតែដើរតួនាទីសំខាន់របស់ហង្សមាស ព្រោះក្រៅពីតារាចម្រៀង លោកក៏ជាគ្រូបង្វឹក និងគណកម្មការកម្មវិធីធំ២ គឺ The Voice Cambodia និង Cambodian Idol ហើយលោកឈានទៅថតភាពយន្ដជាបន្ដបន្ទាប់ផងដែរ ។ លោកបាយ៉ារិទ្ធ ក៏មិនធ្លាប់មានប្រតិកម្មអាក់អន់ស្រពោនចិត្ត ដូចអតីតតារាមួយចំនួនទៀតដែលគ្មានបទច្រៀងដែរ ព្រោះលោកបានដើរតួនាទីជាអ្នកចម្រៀងផង ជួយតារាវ័យក្មេងៗរបស់ហង្សមាស ដែលត្រូវបន្ដវេនផង ហេតុនេះហើយបានតាមព័ត៌មានថាអ្នកឧកញ៉ា អ៊ឹង ឆៃងួន អគ្គនាយកហង្សមាស នៅតែពេញចិត្តលោករិទ្ធ បន្ដនៅផលិតកម្មខ្លួន តទៅទៀត បើទោះជាមុននេះ លោកលីម តិចម៉េង  ម្ចាស់ពាន Cambodian Idol រដូវកាលទី៤ ត្រូវបានគេប្រដូចថា មានរូបរាងនិងសម្ថភាពស្រដៀងលោកណុប បាយ៉ារិទ្ធ ឬអាចជំនួសលោកបាន នាពេលអនាគតក៏ដោយ ។

លោកណុប បានយ៉ារិទ្ធ ជាមួយសុខ ស្រីនាង

គួរកត់សម្គាល់ថា លោកណុប បាយ៉ារិទ្ធ ប្រឡូកសិល្បៈ ជិត៣០ឆ្នាំ មកនេះ លោកមិនដែលបង្ហាញឬណ្ដើរមុខគូស្នេហាជាសាធារណៈម្ដងណាឡើយ  ទើបធ្វើឲ្យអ្នកខ្លះសង្ស័យថាលោកមិនមែនស្រលាញ់ស្រីទៀតផង ។ ប៉ុន្ដែកាលពីដើមឆ្នាំ២០២១ លោកបាយ៉ារិទ្ធ បញ្ចេញស្នេហ៍ស្និទ្ធជាមួយអ្នកមេម៉ាយរូបស្រស់ សុខ ស្រីនាង រហូតគេសង្ស័យថា ពួកគេមានទំនាក់ទំនងស្នេហាជាមួយគ្នាទៀតផង ។ ពេលនោះ Fan ទាំងសងខាង បានជំរុញឲ្យពួកគេក្លាយទៅជាគូស្នេហ៍ពិត ព្រោះតែមើលទៅស៊ីចង្វាក់គ្នាល្អ  ប៉ុន្ដែគួរឲ្យស្ដាយ ជាង៤ឆ្នាំមកនេះ ស្រីនាង បានផ្ដាច់ខ្លួនពីអាជីពចាស់ទាំងស្រុង ហើយក៏គ្មានភាពស្អិតល្មូតជាមួយលោកបាយ៉ារិទ្ធ ដូចមុនទៀតដែរ ។ ប៉ុន្តែលោកបាយ៉ារិទ្ធ នៅតែឈរជើងយ៉ាងរឹងមាំនៅហង្សមាស ជាបន្ដទៀត ពោលគឺស្ថិតក្នុងអាយុ៤៤ឆ្នាំនេះ លោកមិនដែលនិយាយថា ចង់ដកខ្លួន ឬឈប់ច្រៀងឡើយ ។          

លោកណុប បាយ៉ារិទ្ធ បីថន​ លក្ខិណា លើឆាកតន្រ្ថី

ក្រៅពីលោកណុប បាយ៉ារិទ្ធ តារាដែលគ្មានដំណឹងការប្រពន្ធ មានដូចជា ទេព រិនដារ៉ូ,ឆន សុវណ្ណរាជ, រតនៈ ពិសិដ្ឋ, បញ្ញា សិទ្ធ និងអែន ឌី ជាដើម ៕

RELATED ARTICLES