Friday, June 27, 2025
Homeតារាខ្មែរហ៊ិន ច័ន្ទនីរ័ត្ន បង្អួតផ្ទៃពោះ

ហ៊ិន ច័ន្ទនីរ័ត្ន បង្អួតផ្ទៃពោះ

ភ្នំពេញ ៖ ពិធីការិនី និងជាតារាសម្តែង ហ៊ិន ច័ន្ទនីរ័ត្ន បានបង្អួតសម្រស់ផ្ទៃពោះ ថ្នាក់ថ្នមដោយស្វាមីនាង លោកឌី ពេជ្រ ដែលស្ទាបអង្អែល និងថើបផ្ទៃពោះភរិយា ដោយក្ដីស្រលាញ់ពេញចិត្ត។ ការបញ្ចេញក្បាលពោះរបស់នីរ័ត្ន នាពេលនេះ ដើម្បីឲ្យឃើញច្បាស់ពីផ្ទៃពោះរបស់នាង ដែលបាំងតែជាង ១សប្ដាហ៍ទៀត ពោលគឺនៅខែកក្កដា នាងនឹងសម្រាលកូនប្រុសដំបូងរបស់ខ្លួន ទៅតាមគម្រោង ដែលពេលនោះ នីរ័ត្ន នឹងត្រូវគេហៅថា «ម៉ាក់រ័ត្ន» ខណៈដែលតារាស្និទ្ធស្នាល បានហៅនាងថា ជំទាវតូច តាំងពីក្រោយនាងរៀបការរួច ។

 សូមបញ្ជាក់ថា ហ៊ិន ច័ន្ទនីរ័ត្ន មុនបង្ហាញក្បាលពោះ នាងបានធ្វើកម្មវិធីទាយភេទកូនប្រុស ឬស្រី ? «Gender Reveal » កាលពីថ្ងៃទី១៨ ខែឧសភា ដែលថ្ងៃនោះហើយ ស្វាមីនាងលោកពេជ្រ អរសឹងតែហោះ ព្រោះតែបំណងធំរបស់លោក ចង់បានកូនប្រុស បានដូចក្ដីប្រាថ្នា ។

តាមប្រភពថា នីរ័ត្ន បានផ្អាកការងារសិល្បៈទាំងស្រុង តាំងពីនាងមានផ្ទៃពោះ ៦ខែ ហើយអ្វីដែលនាងទទួលបានភាពកក់ក្ដៅនោះ គឺស្វាមីនាងមិនខុសពីប្ដីឱក សុគន្ធកញ្ញា នោះទេ ពោលគឺតាំងពីដឹងថាប្រពន្ធមានផ្ទៃពោះ លោកថ្នមប្រពន្ធលើសដើម ។ អ្វីដែលសំខាន់ ច័ន្ទនីរ័ត្ន ឲ្យកាដូធំទៅស្វាមី គឺជាកូនប្រុស ហេតុនេះ ពេលសម្រាលរួច ប្ដីនឹងឲ្យកាដូពិសេសជូននាងវិញជាមិនខាន ។

 គួរបញ្ជាក់ថា អតីត Freshie លេខ១ ឆ្នាំ២០០៧ ហ៊ិន ច័ន្ទនីរ័ត្ន បានរៀបការ កាលពីថ្ងៃទី២២ ខែធ្នូ ឆ្នាំ២០២៣ ជាមួយបុរសពោះម៉ាយកូន១ លោកឌី ពេជ្រ ត្រូវជាក្មួយសម្ដេចហ៊ុន សែន ប្រធានព្រឹទ្ធសភា នៃព្រះរាជាណា ចក្រកម្ពុជា និងជាកូនប្រុសរបស់លោក ឌី ចូច ដែលជាប្អូនជីដូនមួយសម្ដេចហ៊ុន សែន ។ ជីវិតនីរ័ត្ន មានការប្រែប្រួលច្រើន បន្ទាប់ពីមានស្វាមី ព្រោះនាងផ្ដាច់ខ្លួនពីអាជីពសម្ដែង សឹងតែទាំងស្រុងទៅហើយ ពោលគឺនៅតែបន្ដធ្វើ MC នៅបាយ័ន តែមួយច្រកប៉ុណ្ណោះ ។ ស្វាមីនីរ័ត្ន មិនបានហួងហែងភរិយា រឿងលេងសិល្បៈទេ ប៉ុន្ដែគេជឿថា នីរ័ត្ន មិនលេងភាពយន្ដតទៅទៀត ព្រោះតែនាងចង់ចៀសឈុតឱបថើប ដែលនាំឲ្យប៉ះពាល់ដល់មុខមាត់ប្ដីនាង។ ក្រោយបន្ថយអាជីពចាស់ នីរ័ត្ន បានងាកមករកស៊ីលក់ផលិតផល Online ដោយពេលខ្លះស្វាមីក៏បានជួយប្រពន្ធផងដែរ តាមរយៈការថតឃោសនាផលិតផលជាមួយភរិយា។

គួរកត់សម្គាល់ថា ហ៊ិន ច័ន្ទនីរ័ត្ន ជាតារាទី៤ ហើយ ដែលត្រូវសម្រាលកូននៅឆ្នាំ២០២៥ បន្ទាប់ពីអ្នកនាងសារ៉ាយ សក្ខណា សួស វីសា និងភីយ៉ា ប៉ុន្ដែមានតែនីរ័ត្ន ម្នាក់ប៉ុណ្ណោះដែលបោះបង់អាជីពសម្ដែង បន្ទាប់ពីមានស្វាមី ។ នីរ័ត្ន ដែលកាលនៅក្រមុំ មានបុរសទាំងក្នុងនិងក្រៅស្រុក ចោមស្នេហានោះ ទីបំផុតនាងគេចប្ដីជាបុរសពោះម៉ាយមិនរួចទេ គឺដូចគ្នាទៅនឹងអ្នកនាងលី ម៉ារីណា និងម៉ាក សែនសូនីតា ដែរ ៕  

RELATED ARTICLES