Sunday, June 29, 2025
Homeសន្ដិសុខសង្គមសន្តិសុខសង្គមវ៉ៃខ្នោះ៣ ដកហូតថ្នាំញៀន២៧កញ្ចប់

វ៉ៃខ្នោះ៣ ដកហូតថ្នាំញៀន២៧កញ្ចប់

ភ្នំពេញ ៖ ជនសង្ស័យប្រុសស្រី ចំនួន៣នាក់ ជាមុខសញ្ញាជួញដូរនិងប្រើប្រាស់ដោយខុសច្បាប់ នូវសារធាតុញៀន ត្រូវបានកម្លាំងសមត្ថកិច្ចជំនាញចុះបង្ក្រាប ឃាត់ខ្លួន ព្រមទាំងដកហូតបានវត្ថុតាង ថ្នាំញៀន ចំនួន២៧កញ្ចប់។

ការបង្ក្រាបករណីជួញដូរនិងប្រើប្រាស់ដោយខុសច្បាប់នូវសារធាតុញៀននេះ បានធ្វើឡើង កាលពីថ្ងៃទី២៣ ខែមិថុនា ឆ្នាំ២០២៥ នៅចំណុចផ្ទះគ្មានលេខ ផ្លូវលំ ភូមិក្តីតាកុយ សង្កាត់វាលស្បូវ ខណ្ឌច្បារអំពៅ។

ជនសង្ស័យ ទាំង៣នាក់ ដែលត្រូវបានសមត្ថកិច្ចចាប់ឃាត់ខ្លួន រួមមាន ទី១-ឈ្មោះសុខ មករា ភេទប្រុស អាយុ២១ឆ្នាំ។ ទី២-ឈ្មោះសុខ រដ្ឋា ភេទប្រុស អាយុ២៥ឆ្នាំ និងទី៣-ឈ្មោះប៉ិច សូដា ភេទស្រី អាយុ៣២ឆ្នាំ។ ជនសង្ស័យទាំង៣នាក់ខាងលើ ស្នាក់នៅផ្ទះគ្មានលេខ ផ្លូវលំ ភូមិក្តីតាកុយ សង្កាត់វាលស្បូវ ខណ្ឌច្បារអំពៅ។

តាមប្រភពសមត្ថកិច្ច បានឱ្យដឹងថា កាលពីថ្ងៃទី២៣ ខែមិថុនា ឆ្នាំ២០២៥ លោកឧត្តមសេនីយ៍ទោ ឃន តារាសម្បត្តិ អគ្គលេខាធិការរង និងជាប្រធានអនុគណៈកម្មការប្រចាំបញ្ជា២៤ម៉ោង បានបញ្ជាកម្លាំងអនុគណៈកម្ម ការ សហការនិងផ្តល់ព័ត៌មានដល់កម្លាំងស្នងការដ្ឋាន នគរបាលរាជធានីភ្នំពេញ ដោយមានការដឹកនាំដោយលោកឧត្តមសេនីយ៍ទោ គល់ យី ស្នងការរងទទួលផែនការងារប្រឆាំងគ្រឿងញៀន និងមានការសម្រប សម្រួ លនីតិវិធីពីព្រះរាជអាជ្ញា នៃអយ្យការអមសាលាដំបូងរាជធានីភ្នំពេញ ក្រោយពីទទួលបានព័ត៌មាន កម្លាំងបានចុះទៅដល់ទីតាំង និងធ្វើការស្រាវជ្រាវមុខសញ្ញាដែលប្រជាពលរដ្ឋរាយការណ៍ ស្ថិតនៅចំណុចខណ្ឌច្បារអំពៅ។

ជាលទ្ធផល ក្រោយពីបានធ្វើការស្រាវជ្រាវ និងកំណត់ទីតាំងរួចមក កម្លាំងជំនាញការិយាល័យប្រឆាំងគ្រឿង ញៀន ដឹកនាំដោយលោកវរសេនីយ៍ឯក មៀច ឈួនស៊ីម៉ូលីន បានធ្វើការបង្ក្រាបជាក់ស្តែង ករណី “ជួញដូរនិងប្រើប្រាស់ដោយខុសច្បាប់នូវសារធាតុញៀន” នៅចំណុចផ្ទះគ្មានលេខ ផ្លូវលំ ភូមិក្តីតាកុយ សង្កាត់វាលស្បូវ ខណ្ឌច្បារអំពៅ រាជធានីភ្នំពេញ ឃាត់ខ្លួនជនសង្ស័យ ចំនួន៣នាក់ (១-ឈ្មោះសុខ មករា ២-ឈ្មោះសុខ រដ្ឋា ៣-ឈ្មោះប៉ិច សូដា) ព្រមទាំងដកហូតវត្ថុតាង រួមមាន ១-ក្រាមពណ៌សថ្លា ជាគ្រឿងញៀន ប្រភេទមេតំហ្វេតាមីន ចំនួន២៧កញ្ចប់។ ២-ជញ្ជីងសម្រាប់ថ្លឹងគ្រឿងញៀន ចំនួន១។ ៣-ឧបករណ៍សម្រាប់ច្រក និងប្រើប្រាស់គ្រឿងញៀន មួយចំនួន។

ជនសង្ស័យទាំង៣នាក់ខាងលើ រួមនិងវត្ថុតាង ត្រូវបានសមត្ថកិច្ចជំនាញរៀបចំកសាងសំណុំរឿង បញ្ជូនទៅចាត់ការបន្តតាមនីតិវិធី៕

RELATED ARTICLES