Sunday, July 27, 2025
Homeកីឡាអន្ដរជាតិក្រុមតៃក្វាន់ដូ ស៊ីនឆន់ជី ឈ្នះមេដាយម្តងទៀតនៅការប្រកួតអន្តរជាតិ... បង្ហាញវត្តមាននៅលើឆាកអន្តរជាតិ

ក្រុមតៃក្វាន់ដូ ស៊ីនឆន់ជី ឈ្នះមេដាយម្តងទៀតនៅការប្រកួតអន្តរជាតិ… បង្ហាញវត្តមាននៅលើឆាកអន្តរជាតិ

កូរ៉េខាងត្បូងៈ”នៅព្រឹត្តិការណ៍ប្រកួតតៃក្វាន់ដូអន្ដរជាតិពានរង្វាន់ Park Chung-hee ឆ្នាំ 2025 មេដាយមាស ៤, មេដាយប្រាក់ ៧, មេដាយសំរិទ្ធ ១៤…សមាជិកទាំងអស់ទទួលបានមេដាយ”។

“បន្ទាប់ពីពានរង្វាន់ Kim Un-yong Cup សមាជិកទាំងអស់បានទទួលរង្វាន់ជាបន្តបន្ទាប់ពីការប្រកួតពីរ…បង្ហាញសមត្ថភាពលើឆាកអន្ដរជាតិ”។

ក្រុមជម្រើសជាតិតៃក្វាន់ដូ របស់ព្រះវិហាររោងឧបោសថនៃសេចក្ដីបន្ទាល់សាសនាគ្រីស្ទ ស៊ីនឆន់ជី (លោកប្រធាន Lee Man-hee នៃព្រះវិហារគ្រីស្ទស៊ីនឆន់ជី)បានបង្ហាញពីជំនាញរបស់ខ្លួនម្តងទៀតនៅលើឆាកអន្តរជាតិតាមរយៈការឈ្នះមេដាយគ្រប់ប្រភេទនៅក្នុងព្រឹត្តិការណ៍  ការបើកការប្រគួតតៃក្វាន់ដូនៅឯ Park Chung-hee Cup ក្នុងឆ្នាំ2025នេះ។

ការបើកប្រកួតកីឡាតៃក្វាន់ដូអន្តរជាតិ Park Chung-hee Cup ឆ្នាំ២០២៥ ត្រូវបានរៀបចំឡើងដោយគណៈ កម្មាធិការរៀបចំការប្រកួត Park Chung-hee Cup និងសហការដោយសមាគមកីឡាតៃក្វាន់ដូ Gyeongbuk និងសមាគមតៃក្វាន់ដូ Sangju ។ អត្តពលិកប្រមាណ ៤,២០០នាក់មកពី ១៨ប្រទេសជុំវិញពិភពលោក រួមទាំងប្រទេសកូរ៉េ, សហរដ្ឋអាមេរិក, និងប្រទេសបារាំង បានចូលរួមក្នុងការប្រកួតដ៏ក្តៅគគុកមួយនៅឯកីឡាដ្ឋាន Sangju ចាប់ពីថ្ងៃទី១៨ ដល់ថ្ងៃទី២១ ។ ការប្រកួតនេះមានព្រឹត្តិការណ៍ជាច្រើនដូចជា ការសម្ដែងទូទៅ ការបំបែកទម្រង់ ការទាត់ និងការប្រយុទ្ធគ្នាជាក់ស្តែង ហើយការវាយតម្លៃជំនាញរបស់អ្នកចូលរួម ត្រូបានធ្វើឡើងដោយទូលំទូលាយ។

ក្រុមកីឡាតៃក្វាន់ដូរបស់ស៊ីនឆន់ជី  មានកីឡាករសរុបចំនួន ២៥នាក់ចូលរួមប្រកួតក្នុងការប្រកួតឯកត្តជនផ្លូវការដែលបានធ្វើឡើងនៅថ្ងៃទី១៩ ហើយទោះបីជារយៈពេលនៃការត្រៀមខ្លួនខ្លីក៏ដោយ ក៏ពួកគេបានបង្ហាញពីជំ នាញដ៏អស្ចារ្យតាមរយៈការហ្វឹកហាត់ផ្តោតអារម្មណ៍ និងការខិតខំប្រឹងប្រែងតស៊ូ។ ជាលទ្ធផលពួកគេសម្រេចបានមេដាយមាសចំនួន ៤ មេដាយប្រាក់ ៧ និងមេដាយសំរឹទ្ធចំនួន ១៤ ដោយអ្នកចូលរួមទាំងអស់ទទួលបានពានរង្វាន់។

ជាពិសេស ការប្រកួតប្រជែងនេះក៏ត្រូវបានកត់សម្គាល់ផងដែរថា ជាឱកាសមួយក្នុងការលើកកម្ពស់វប្បធម៌ និងការទូតរបស់ប្រទេសកូរ៉េ។ មានការវាយតម្លៃថា ការសម្តែងក្នុងការប្រកួតអន្តរជាតិដែលធ្វើឡើងនៅប្រទេសកូរ៉េ ដែលជាម្ចាស់ផ្ទះរបស់កីឡាតៃក្វាន់ដូនេះ បានបន្សល់ទុកនូវចំណាប់អារម្មណ៍យ៉ាងខ្លាំងដល់អ្នកចូលរួមក្នុង និងក្រៅប្រទេស។

Lee Jun-wi ដែលបានឈ្នះមេដាយមាសបាននិយាយថា “ខ្ញុំមិនមានពេលហ្វឹកហាត់គ្រប់គ្រាន់ទេ ប៉ុន្តែខ្ញុំបានព្យាយាមផ្តោតអារម្មណ៍ឱ្យបានច្រើនតាមដែលអាចធ្វើបានក្នុងរយៈពេលដែលបានផ្តល់ឱ្យ” ហើយបន្ថែមទៀតថា “ខ្ញុំពិតជាអរគុណខ្លាំងណាស់ចំពោះការខិតខំប្រឹងប្រែងរបស់ខ្ញុំនាំឱ្យទទួលបានលទ្ធផលល្អ”បែបនេះ ។

លោក Kim Deok-hoon ជាគ្រូបង្វឹកក្រុមជម្រើសជាតិបានមានប្រសាសន៍ថា “ដោយសារនេះជាការប្រកួតលក្ខណៈអន្តរជាតិ កីឡាករឆ្នើមៗមកពីប្រទេសកូរ៉េ និងក្រៅប្រទេសជាច្រើនបានចូលរួម និងប្រកួតប្រជែងក្នុងកម្រិតខ្ពស់” ហើយបន្ថែមថា “ខ្ញុំមានមោទនភាពដែលកីឡាករបានបង្ហាញពីជំនាញរបស់ពួកគេដោយមិនមានការរុញរា។ ផ្អែកលើការប្រកួតនេះ យើងនឹងរៀបចំប្រព័ន្ធហ្វឹកហាត់ និងយុទ្ធសាស្ត្រជាប្រព័ន្ធ ដើម្បីឱ្យយើងអាចចូលរួមជាមួយកីឡាករកាន់តែច្រើន និងបង្កើនជំនាញនៅឆ្នាំក្រោយ។

ក្រុមជម្រើសជាតិកីឡាតៃក្វាន់ដូ  ស៊ីនឆន់ជី  ទទួលបានលទ្ធផលលេចធ្លោមិនត្រឹមតែនៅក្នុង Park Chung-hee Cup ប៉ុណ្ណោះទេ ថែមទាំងនៅ២០២៥ ក្នុងការប្រគួតអន្ដរជាតិ Kim Un-yong Cup ដែលធ្វើឡើងនៅទីក្រុង Busan កាលពីដើមខែនេះ អ្នកចូលរួមទាំងអស់បានឈ្នះមេដាយគ្រប់ៗគ្នា។ ពេលនោះមានអ្នកចូលរួមចំនួន ១២នាក់ ហើយអ្នកចូលរួមទាំងអស់ដណ្តើមបានមេដាយ រួមមានចំណាត់ថ្នាក់លេខ១, ២នាក់ ចំណាត់ថ្នាក់លេខ២, ៤នាក់ ចំណាត់ថ្នាក់លេខ៣, មានចំនួន ៥នាក់ ដោយបន្តកំណត់ត្រាឈ្នះពានរង្វាន់ជាបន្តបន្ទាប់ក្នុងការប្រកួតអន្តរជាតិ។

លើសពីនេះ ក្រុមកីឡាករដែលបាននឹងកំពុងទទួលបានលទ្ធផលល្អ ក្នុងការប្រកួតក្នុងស្រុក និងអន្តរជាតិជារៀងរាល់ឆ្នាំ ដែលមានកីឡាករ ៥នាក់ ក្នុងចំណោម ១៨នាក់បានឈ្នះពានរង្វាន់ក្នុងព្រឹត្តិការណ៍ ‘មហោស្រពតៃក្វាន់ដូពិភពលោក Mungyeong ឆ្នាំ២០២៤’ ដែលបានធ្វើឡើងកាលពីឆ្នាំមុន ហើយបានបង្កើតបានជាក្រុមជម្រើសជាតិដែលមានជំនាញ និងការគ្រប់គ្រងក្រុមប្រកបដោយស្ថិរភាព។

ស៊ីនឆន់ជីបានចូលរួមយ៉ាងសកម្មក្នុងការលើកកម្ពស់ទេពកោសល្យ និងសកម្មភាពសហគមន៍ដែលនាំឱ្យមានសុខភាពល្អ ក្នុងវិស័យផ្សេងៗដូចជាកីឡា វប្បធម៌ និងសិល្បៈ ក៏ដូចជាជំនឿ ហើយគ្រោងនឹងបន្តទទួលបានជីវិតដែលមានសុខភាពល្អ និងការរួមចំណែកក្នុងសង្គមតាមរយៈកីឡានាពេលអនាគតផងដែរ៕

RELATED ARTICLES