Wednesday, September 17, 2025
Homeតារាខ្មែរសុគន្ធ និសា លេងសម្រស់ ពង្រីកជំនួញ

សុគន្ធ និសា លេងសម្រស់ ពង្រីកជំនួញ

ភ្នំពេញ ៖ «ភាពដដែលៗ គឺជាសត្រូវនៃទស្សនិកជន» ហេតុនេះហើយបានជាសុគន្ធ និសា បានប្ដូរស្ទីលនៃការតែងខ្លួន ប៉ុន្ដែមិនមែនស្លៀកពាក់សិចស៊ី ឬបញ្ចេញគល់ភ្លៅ គល់សុដន់ឡើយ តែគឺជាកាត់សក់ខ្លីត្រឹម កញ្ចឹងក ហើយនាងថា មានអារម្មណ៍ស្រឡះខ្លួន ។ ប៉ុន្ដែនិសា ថាមិនចង់ក្លាយជាកំពូលស្រ្ដី (Superwomen) ទេ ព្រោះហត់នឿយខ្លាំងណាស់។

តាមរយៈការអះអាងរបស់សុគន្ធ និសា បញ្ជាក់ថា នាងពេញចិត្តស្ទីលខ្លួនឯង ឬការកាត់សក់ខ្លីនេះ ក៏មិនមែនដើម្បីផ្គាប់ចិត្តអ្នកណាដែរ គឺធ្វើអ្វីដែលខ្លួននាងពេញចិត្ត។ ចំណែកFan ថា និសា អាយុ៤១ឆ្នាំទៅហើយ តែនៅរក្សាររូបសម្រស់បានស្អាតដដែល ជាក់ស្ដែងដូចជាពេលនេះ គ្រាន់តែប្ដូរម៉ូដសក់តែបន្ដិចសោះ មើលទៅក្មេងជាងវ័យ។

 គួរបញ្ជាក់ថា ការលេងម៉ូដសក់ថ្មី របស់សុគន្ធ និសា នាពេលនេះ ចំពេលដែលនាងពង្រីកមុខជំនួញ ២បន្ថែមទៀត គឺថ្មីៗនេះ បានសម្ពោធសាខាគ្លីនិករក្សារសម្រស់ The K Clinic និងហាងសាឡនសត្វ (Gigi Puppi Care) បន្ថែមពីលើមុខរបរដំណើរការជាច្រើនឆ្នាំមកហើយមានដូចជា ហាងគុយទាវខ្ចប់, ហាងកាហ្វេ និងចេកឆឹង ជាដើម។ ដោយសាតែមានគ្លីនិករក្សាសម្រស់ផ្ទាល់ខ្លួនបែបនេះហើយ ទើបគេឃើញនិសា នៅតែរក្សាបានសម្រស់ក្មេងជាងវ័យ ហើយនាងថែមទាំងមិនឡើងទម្ងន់ និងបែកសាច់ខ្លាំង ដូចតារាមួយចំនួនទៀតដែលមានស្វាមីនោះទេ ។

 ថ្វីត្បិតតែសុគន្ធ និសា មមាញឹកលើការរក្សាសម្រស់ និងរកស៊ី ប៉ុន្ដែនាងមិនភ្លេចអាជីពចម្រៀងឡើយ ។ សម្រាប់ពិធីបុណ្យភ្ជុំបិណ្ឌ ឆ្នាំនេះ នាងចេញ២បទ នោះគឺ «ភ្ជុំបិណ្ឌឆ្នាំនេះសូមផ្សងជួបស្នេហ៍ពិត» និងបទ «ចង្ហាន់បាត់គូ» ។

ទោះជាសុគន្ធ និសា នៅក្មេងជាងអាយុ ពេលលេងម៉ូដសក់ថ្មី ប៉ុន្ដែ Fan បានរំលឹកផង ដាស់តឿនផងថា ៤១ឆ្នាំទៅហើយ មិនអាចគ្មានកូនតទៅទៀតបានទេ ព្រោះឱក សុគន្ធកញ្ញា ការក្រោយនាង ២ឆ្នាំ ឥឡូវមានកូនពីរនាក់ទៅហើយ នៅឡើយតែនាង ការប្ដីជិត៨ឆ្នាំ រកតែកូនមួយគ្រាប់បន្ដពូជ អត់បានទៅវិញ ។ ប៉ុន្ដែការលើកឡើងបែបនេះ ប្រហែលជាពួកគេមិនដឹងថា តាមពិត សុគន្ធ និសា បានរៀបគម្រោងយកកូន តាំងពីឆ្នាំ២០២១ ពោលគឺ៤ឆ្នាំទៅហើយ តែលទ្ធផលនៅតែអត់កូនមួយគ្រាប់ដដែល ទើបធ្វើឲ្យអ្នកគាំទ្រ បារម្ភថា និសា អាចនឹងអត់កូនបន្ដពូជ ប្រសិនបើនៅតែរវល់ច្រៀងផង រកស៊ីផង មិនផ្ដោតលើការយកកូន ឲ្យខាងតែបាននោះ។          

មានការកត់សម្គាល់ថា សុគន្ធ និសា បានចេញពីហង្សមាស ជាង១ឆ្នាំមកហើយ ដែលពេលនេះធ្វើជាតារាឯក រាជ្យ ចង់ច្រៀងបទប្រភេទណា ឬចាប់ដៃជាមួយតារាណា គឺស្រេចតែនឹងចិត្ត។ ប្រភពថា ស្វាមីសុគន្ធ និសា លោកចៅ សម្បត្តិ ចង់ឲ្យនិសា ផ្ដាច់ខ្លួនពីអាជីពចម្រៀងទាំងស្រុង ដោយផ្ដោតតែលើការរកស៊ី ហើយចេញទៅរស់នៅអាមេរិក ដូចសារ៉ាយ សក្ខណា ដែរ ពោលគឺចុះឡើងៗ ។ ប៉ុន្ដែនិសា មិនអាចបោះបង់អាជីពចាស់នេះបានជាដាច់ខាត ពោលគឺនាងតែងតែប្រាប់ប្ដីថា ខំប្រឹងតស៊ូជាង ១០ឆ្នាំហើយ លែងចោលកណ្ដាលទី មិនបានទេ ។ លោកសម្បត្តិ ដែលមានតួនាទីជានាយកផ្នែកប្រតិបត្តិក្រុមហ៊ុនមែនញូឡាយ បានយល់ច្បាស់ពីបញ្ហានេះ ទើបលោកអនុញ្ញាតឲ្យនិសា បន្ដច្រៀងរាំតាមចិត្តចង់ ។ បញ្ហានៅតែអាល័យអាជីពចាស់នេះ ហើយធ្វើឲ្យនិសា មានភាពមិនច្បាស់លាស់រឿងចេញទៅរស់នៅអាមេរិក ជាអចិន្ត្រៃយ៍ ប៉ុន្ដែអ្វីដែលជាបញ្ហាធំ គឺនាងចង់បានកូន តែបែរជាមិនអាចមានកូនទៅវិញ ទើបធ្វើឲ្យចាស់ទុំទាំងសងខាង ចង់បានចៅព បានត្រឹមខកចិត្ត ព្រោះនិសា ធ្លាប់ប្រាប់ថាក្រុមគ្រួសារទាំងសងខាង ជំរុញឲ្យយកកូន តាំងពីនាងរៀបការប្ដីហើយភ្លាមៗម៉្លេះ ៕

RELATED ARTICLES