Friday, September 19, 2025
Homeតារាខ្មែរមាស សុខសោភា ជិះឡានថ្មី តៃកុងដៃឯក

មាស សុខសោភា ជិះឡានថ្មី តៃកុងដៃឯក

ភ្នំពេញ ៖ មាស សុខសោភា ធ្លាប់តែបណ្ដើរប្ដីថ្មី លោកពេជ្រ សង្វារវង្ស ហៅលោកតាសក់សភ្នំត្បែង ឡើងទៅសមាធិនៅភ្នំត្បែង ខេត្តព្រះវិហារ ប៉ុន្ដែថ្មីៗនេះ នាងបែរជានាំប្ដី អតីតតាឥសីរូបនេះ ទៅទិញទូរស័ព្ទទំនើប នៅហាងមួយ កណ្ដាលរាជធានី ហើយគេឃើញតៃកុងឡាន គឺលោកតាសក់ស ប្តីថ្មីរបស់នាងតែម្តង ទោះបីគាត់ពិការដៃស្ដាំម្ខាង ប៉ុន្ដែលោកជាតៃកុងឡានដៃឯក អាចប្រើឡានជូនប្រពន្ធជាតារាល្បី ទៅណាក៏បាន តែលោកនៅតែបន្ដប្រើអាវគ្របដៃស្ដាំដែលពិការនោះ បិទបាំងមិនឲ្យគេឃើញឡើយ ។

អ្នកលេងបណ្ដាញសង្គម បានលើកឡើងថា សោភា រកបានតៃកុងឡានថ្មី ជំនួសអតីតប្ដីហើយ គឺអតីតតាសក់សភ្នំត្បែង ជាអ្នករ៉ាប់រងជំនួសលោកអ៊ិត រ៉ាដា បើទោះជាលោកពិការដៃម្ខាង ប៉ុន្ដែលោកអាចដឹកសុខសោភា ទៅ ច្រៀងសម្ដែង ដូចប្ដីមុន ដោយគ្មានបញ្ហាឡើយ ។ ប៉ុន្តែក្រឡេកមកមើលអ្នកលេងបណ្ដាញសង្គមវិញ ពួក គេភាគច្រើន នៅតែបន្ដរិះគន់តារាចម្រៀងរូបនេះ នូវពាក្យពេចន៍ផ្លែផ្កាឌឺដងឲ្យកាន់តែខ្លាំងឡើងៗ ថារកបានតៃកុងឡានដៃឯក បោះបង់ចោលប្តីធ្លាប់កម្សត់កម្រនឹងគ្នា បើទោះជាសោភា បាននិយាយពីហេតុផលដែលនាងលែងប្ដី និងមកយកលោកតាធ្វើប្ដីថ្មីនោះ អស់ទៅហើយ ដោយអះអាងថា អ្នករៀនធម៌ សមាធិ គេយកអ្នកសមាធិដូចគ្នាក្ដី ប៉ុន្ដែក្រុមអ្នកលេងបណ្ដាញសង្គមនៅតែបន្ដរិះគន់នាងដដែល ។

 សូមបញ្ជាក់ថា មាស សុខសោភា មិនមែនប្ដូរតែប្ដីទេ តែពេលនេះនាងប្ដូរទាំងរថយន្ដថ្មីផងដែរ ឲ្យតៃកុងថ្មី លោកតាសក់សភ្នំត្បែង គឺរថយន្ដថ្មីទំនើប ម៉ាក Mercedes ទើបធ្វើឲ្យលោកពេជ្រ សង្វារវង្ស ជាតៃកុង ញញឹមបិទមាត់មិនជិតទេ ព្រោះបានប្រពន្ធ ជាតារាល្បី ជិះឡានថ្មី ព្រមគ្នាក្នុងពេលតែមួយ។ មុនទិញឡានថ្មីនេះ សោភា ធ្លាប់ឆ្លើយតបទៅអ្នកចោទនាងថាផិតប្ដី ទៅយកតាឥសី នោះថា តាមពិតនាងយកប្ដីថ្មីនេះ ក្រោយពីបែកបាក់ប្ដីចាស់ រួចហើយ មិនមែនផិតប្ដី ដូចគេចោទនោះទេ ។

គួរកត់សម្គាល់ដែរថ មុនពេលមាស សុខសោភា បង្ហាញចំណងស្នេហាថ្មី ជាសាធារណៈ ជាមួយប្ដីថ្មី លោកតាសក់សភ្នំត្បែង នាងក៏ធ្លាប់ចេញមុខដៀលអតីតប្ដី លោកអ៊ិត រ៉ាដា ថា ជាមនុស្សមិនបានការ ចោលម្សៀត នាងដេញឲ្យទៅធ្វើការអីក៏មិនព្រម បែរជាចង់តែបើកឡានឲ្យទៅវិញ ដោយសោភា ថែមទាំងថា លោករ៉ាដា ដេកស៊ីចាយលុយនាង ជាង១០ឆ្នាំ ។ ប៉ុន្ដែពេលនេះ សោភា រកបានតៃកុងឡានថ្មី ដៃឯក ហេតុនេះគេចាំមើលថា តើក្រៅពីធ្វើជាអ្នកកាន់ចង្កូតឡាន ឲ្យសោភា នោះលោកតាសក់សភ្នំត្បែង នឹងជួយរកចំណូលពីប្រភពណា ដើម្បីកុំឲ្យសោភា ថាដេកចាយលុយនាង ដូចប្តីមុនទៀត ។

មុនមាស សុខសោភា ទិញឡានMercedes ខ្លាញ់គោឲ្យលោកតាសក់សភ្នំត្បែង អតីតតារារាម រូបនេះធ្លាប់ជិះរថយន្ដម៉ាកTico, Land Cruiser V8 និងJeep Rubicon ជាដើម។ក្រុមអ្នកលេងបណ្ដាញសង្គមខ្លះបានច្រណែនលោកតាសក់ស ភ្នំត្បែង ថាពេលនេះតាឥសី មានអ្វីៗគ្រប់យ៉ាងក្នុងកណ្ដាប់ដៃព្រោះបានប្រពន្ធតារាល្បី មានឡានថ្មីជិះ ខណៈដែលអាណិកជនខ្មែរកាណាដាលោកអ៊ឹត រ៉ាដា ដែលសាងស្នេហាជាមួយសុខសោភា ដល់ទៅ១៨ឆ្នាំ(២០០៧-២០២៥) វិញនៅឆ្នាំ២០២៥ នេះលោកចាញ់តាសកស ភ្នំត្បែង គ្រប់បែបយ៉ាងទាំងអស់ ។

គេកត់សម្គាល់ដែរថាក្រៅពីមានអ្នកពេបជ្រាយមាស សុខសោភា រឿងយកប្ដីលោកតាសក់ស ភ្នំត្បែង នោះក៍មានTop Fan របស់នាងមួយចំនួនដែលហៅសោភា ថាជាលោកយាយសក់ក្រហម ភ្នំត្បែង នោះជម្រុញឲ្យនាងនិងប្ដីថ្មីរៀបការនៅលើកំពូលភ្នំត្បែង ខេត្តព្រះវិហារនោះតែម្ដងទៅ ដើម្បីឲ្យស្នេហាពួកគេចារជាប់នៅលើភ្នំត្បែង នោះជារៀងរហូត ។ប៉ុន្ដែសោភា មិនបានសន្យាថាពេលណាទើបនាងដឹកដៃប្ដីតាសក់ស ភ្នំត្បែង ចូលរោងការ ឡើយ  ខណៈដែលពេលនេះនាងពាក់ខ្សែក ,មួក និងស្បែកជើងជាដើមដូចគ្នាទៅនិងប្ដីថ្មីដើម្បីបញ្ជាក់ថាពួកគេពិតជាចិត្តដូចគ្នាពិតប្រាកដមែន ៕

RELATED ARTICLES