ខេត្តបន្ទាយមានជ័យ៖ឃុន ដាលីណា ជាយុវតី បេក្ខជននៅខេត្តបន្ទាយមានជ័យ ទទួលបាននិទ្ទេសA លំដាប់ពិន្ទុ១០០ ។នេះបើតាមលោកអ៊ុំ រាត្រី អភិបាលខេត្តបន្ទាយមានជ័យប្រាប់អ្នកសារព័តមាននាព្រឹកថ្ងៃទី២០ ខែកញ្ញា ឆ្នាំ២០២៥ ។

លោកអ៊ុំ រាត្រី ចាត់ទុកលទ្ធផលនេះជាកិត្តិយសសម្រាប់ក្រុមគ្រួសារយុវតីឃុន ដាលីណា និងកិត្តិយសខេត្តបន្ទាយមានជ័យទាំងមូល ហើយលោកអភិបាលខេត្តក៍បានថ្លែងអំណរគុណដល់យុវតីខាងលើ និងក្រុមគ្រួសារ ដែលបានជួយទំនុកបម្រុងកូន ខិតខំរៀនសូត្រ រហូតទទួលបានលទ្ធផលល្អដូចនេះ។

តាមរយៈលទ្ធលនេះធ្វើឲ្យយវតីឃុន ដាលីណា ជាបេក្ខជនដែលទទួលបាននិទ្ទេសA លំដាប់ពិន្ទុ១០០ នឹងទទួលបានរថយន្ដអគ្គីសនី១គ្រឿងពីក្រុមហ៊ុនឯកជន ប្រចាំឆ្នាំ២០២៥ នេះតែម្ដង៕
