Friday, October 3, 2025
Homeតារាខ្មែរហ្វា ហ្វា កាន់តែលេងសម្រស់

ហ្វា ហ្វា កាន់តែលេងសម្រស់

ភ្នំពេញ ៖ តារាស៊ិចស៊ី ហ្វា ហ្វា ថ្មីៗនេះបានលេងមួយក្បាច់ទៀត នោះគឺស្លៀកលីអូ ពាក់អាវវ៉ែនតា ញ៉ាំការ៉េម នៅហាងមួយ។ ការលេងខ្លួនរបស់ហ្វា ហ្វា ក្នុងសម្លៀកបំពាក់បែបនេះ ច្បាស់ណាស់ថា នាងចង់ធ្វើអ្វីដែលខ្លួនចង់ធ្វើជាលក្ខណៈឯកជន ពោលគឺតាមធម្មជាតិពិតៗ ប៉ុន្ដែវាហាក់ដូចជាបានប្រហារបេះដូងភ្ញៀវប្រុសៗទាំង ឡាយនៅហាងនោះ ដែលអង្គុយនៅបន្ទប់ក្បែរ ស្រឡេវភ្នែកអស់ជាមិនខាន ព្រោះតែប្រឹងពិនិត្យទៅមើលឈុតប៊ីគីនីរបស់ហ្វា ហ្វា ។ ប៉ុន្ដែសម្រាប់ហ្វា ហ្វា គ្មានអ្វីចម្លែកទេសម្រាប់រូបនាង ព្រោះមុននេះ នាងក៏ធ្លាក់ស្លៀកលីអូ ពាក់អាវ៉ែនតា លក់ទុរេន នៅមាត់សមុទ្រដែរ ដែលពេលនោះ មានអ្នកកុម្មង់ទិញអ្នកលក់  ច្រើនជាងទុរេន ។ ចំពោះ Fan មួយចំនួនរបស់ហ្វា ហ្វា ពួកគេចង់ឲ្យនាងលេងឈុតពិសេសនេះទៀត តែសូមឲ្យជូនដំណឹងជាមុនផងថា តើទៅញ៉ាំការ៉េម ឬលក់ទុរេន នៅទីណា ដើម្បីឲ្យពួកគេបានចូលរួមផ្ទាល់ផង ។

 សូមបញ្ជាក់ថា ហ្វា ហ្វា បានឈរជាតំណែងតារាស្រីសិចស៊ីដល់កំពូល ប្រចាំឆ្នាំ២០២៥ ដោយវ៉ាដាច់ នែប ព្រំរិទ្ធិកា និងអៀ ម៉េងលិ ។ តាមរយៈការលេងខ្លួនមិនមិនចេះញញើតប៉ុនក្រចកដៃ រឿងបង្ហាញសាច់គល់ភ្លៅ និងដើមទ្រូងនេះ នាំឲ្យហ្វា ហ្វា រក្សាតំណែងជាពិធីការិនីរបស់ Pnn «Rapper Fighter» រដូវកាលទី២ ធ្វើឲ្យនាងឡើងកូដមួយក្រឺតថែមទៀត បើទោះជាពេលនេះ គ្មានជំនួយពីនាយចឺម តាមរយៈការថត MV បទល្បីៗរបស់អតីតសង្សារ តាំងពីពួកគេបែកបាក់ស្នេហា កាលពីឆ្នាំ២០២២ ក្ដី ។

ប្រភពបានឲ្យដឹងថា អំឡុងពេលដែលហ្វា ហ្វា កាន់តែហ៊ានលែងសាច់ជាងមុនទៀតនេះ នាងក៏កំពុងពិចារ ណាថតរឿងរោលរាលជាថ្មីផងដែរ បើទោះជាការលេងរឿងក្ដៅសាច់18+ «ស្នេហាល្ងង់+ល្ងង់» បណ្ដោយឲ្យលោកឡៅ បញ្ញា ឱបថើបវក់វី សឹងតែគ្មានសល់កន្លែងណានោះ ធ្វើឲ្យទាហានខ្មែរអាមេរិក ម្នាក់ដែលសុំស្នេហា នាងនោះ បានផ្ដាច់ស្នេហាកណ្ដាលទីទៅវិញ ព្រោះតែរឿងនេះក៍ដោយ តែហ្វា ហ្វា នៅតែចង់ក្រសោបយកទីផ្សាររឿងនេះម្ដងទៀត។ ប៉ុន្ដែនាងធ្លាប់និយាយថា នឹងស្ដាប់ទៅលើមតិមហាជនផងដែរថា បើសិនជាលេង រឿងបែបណា ពួកគាត់មិនចូលចិត្ត នាងនឹងធ្វើទៅតាមមហាជន ។

គួរបញ្ជាក់ថា ដោយសាតែនាង គៀត បេឡា ហៅហ្វា ហ្វា ឬស្រីយី ស្លៀកពាក់សិចស៊ីដល់កំពូលបែបនេះ រូបនាងធ្លាប់ត្រូវបានអ្នកលេងហ្វេសប៊ុក ខ្លះចោទសួរត្រង់ៗថា តើនាងលក់ដោះ ឬលក់គុយទាវ នៅពេលដែលនាងបើកហាងលក់គុយទាវទឹកខ្មៅ នៅម្ដុំផ្សារទួលទំពួង ។ ប៉ុន្ដែស្រីយី មិនដែលតបទៅអ្នកមិនពេញចិត្តនាងដោយ កំហឹង ដូចតារាខ្លះទេ គ្រាន់តែនាងអន់ចិត្ត ហើយពេលនេះ នាងបានរើរហាងគុយទាវ ទៅលក់នៅតាមផ្លូវម្ដុំបុរីប៉េង ហួត បឹងស្នោ ទៅហើយ និងចុងក្រោយ នៅតែបន្ដលេងស្ទីលដែលខ្លួនពេញចិត្តដដែល នោះគឺសិចស៊ីទៅតាមពេលវេលា ។ អ្វីដែលគួរឲ្យកត់សម្គាល់ផងដែរ ដូចពាក្យគេថា កុំវាយតម្លៃមនុស្សតែសំបកក្រៅ ព្រោះបើមើលការស្លៀកពាក់របស់នាងវិញ គេច្បាស់ជាច្រឡំថា ស្រីយី គិតតែពីលេងខ្លួន ចូលចិត្តសប្បាយ ស្ទាវ ប៉ុន្ដែនាងជាមនុស្សដែលស្រលាញ់ក្រុមគ្រួសារ និងយកចិត្តទុកដាក់ទៅលើឪពុកម្ដាយជាខ្លាំង ។ កាលពីខែដើមខែឧសភា ឆ្នាំ២០២៥ ហ្វា ហ្វា បានប្រកាសសាងសង់ផ្ទះវីឡា ជូនឪពុកម្ដាយរបស់នាង នៅស្រុកកំណើត ភូមិចំពុះក្អែក សង្កាត់ព្រែកថ្មី ខណ្ឌច្បារអំពៅ រាជធានីភ្នំពេញ ចំណាយលុយជាច្រើនម៉ឺនដុល្លារ ដែលលុយទាំង នោះ នាងថា បានមកពីប្រឹងសន្សំពីការថតភាពយន្ដ និងធ្វើ BA ផ្សេងៗ៕

RELATED ARTICLES