Saturday, October 4, 2025
Homeសន្ដិសុខសង្គមសន្តិសុខសង្គមវ៉ៃខ្នោះ៧ ដកហូតម៉ាទឹកកក ៤៥កញ្ចប់

វ៉ៃខ្នោះ៧ ដកហូតម៉ាទឹកកក ៤៥កញ្ចប់

ខេត្តកណ្តាល ៖ ជនសង្ស័យ ១ក្រុម ជាមុខសញ្ញាជួញដូរនិងប្រើប្រាស់នូវសារធាតុញៀនដោយខុសច្បាប់ ត្រូវបានកម្លាំងសមត្ថកិច្ចប្រឆាំងគ្រឿងញៀន ឆ្មក់ចុះបង្ក្រាបបន្ទាប់ពីទទួលបានសេចក្តីរាយការណ៍ពីប្រជាពលរដ្ឋល្អ ដោយឃាត់ខ្លួនសរុបចំនួន៧នាក់ ព្រមទាំងដកហូតវត្ថុតាងជាក់ស្តែង ថ្នាំញៀន ប្រភេទម៉ាទឹកកក សរុបចំនួន៤៥កញ្ចប់។

ការបង្ក្រាបករណីជួញដូរនិងប្រើប្រាស់នូវសារធាតុញៀនដោយខុសច្បាប់នេះ បានធ្វើឡើង កាលពីវេលាម៉ោង ១និង២៥នាទី រសៀល ថ្ងៃទី១ ខែតុលា ឆ្នាំ២០២៥ នៅចំណុចភូមិបាសិត ឃុំម្កាក់ ស្រុកអង្គស្នួល។

ជនសង្ស័យទាំង៧នាក់ ដែលត្រូវបានសមត្ថកិច្ចចាប់ឃាត់ខ្លួន រួមមាន  ទី១-ឈ្មោះ អឿ សារុន ភេទប្រុស អាយុ៣៧ឆ្នាំ មុខរបរមិនពិតប្រាកដ រស់នៅភូមិបាសិត ឃុំម្កាក់ ស្រុកអង្គស្នួល (ជួញដូរប្រហែល១ខែ និងប្រើប្រាស់ប្រហែល១ឆ្នាំ)។ ទី២-ឈ្មោះយ៉ុម វិសាល ភេទប្រុស អាយុ២៥ឆ្នាំ មុខរបរមិនពិតប្រាកដ រស់នៅភូមិត្រពាំងក្រ សាំង ឃុំម្កាក់ ស្រុកអង្គស្នួល (ប្រើប្រាស់ប្រហែល៥ឆ្នាំ និងធ្លាប់ជាប់មណ្ឌលស្តានីតិសម្បទា ចំនួន២លើក រយៈពេល២ឆ្នាំ)។ ទី៣-ឈ្មោះអុន សុភឹន ហៅង៉ោល ភេទប្រុស អាយុ៣២ឆ្នាំ មុខរបរមិនពិតប្រាកដ រស់នៅភូមិបា សិត ឃុំម្កាក់ ស្រុកអង្គស្នួល (ប្រើប្រាស់ប្រហែល២ឆ្នាំ និងធ្លាប់ជាប់ពន្ធនាគារខេត្តកណ្តាល ១លើក រយៈពេល២ឆ្នាំកន្លះ បទហិង្សាដោយចេតនា)។ ទី៤-ឈ្មោះផល សុភ័ក្ត្រ ហៅឆេះ ភេទប្រុស អាយុ៣១ឆ្នាំ មុខរបរជាងភ្លើង រស់នៅភូមិត្រពាំងក្រសាំង ឃុំម្កាក់ ស្រុកអង្គស្នួល (ប្រើប្រាស់ ប្រហែល២ឆ្នាំ និងធ្លាប់ជាប់ពន្ធនាគារព្រៃស ១លើក រយៈពេល៨ខែ បទប្រើប្រាស់ដោយខុសច្បាប់នូវសារធាតុញៀន  និងធ្លាប់ជាប់មណ្ឌលស្តានីតិសម្បទា ឱកាសខ្ញុំ ១លើក រយៈពេល២ខែ)។ ទី៥-ឈ្មោះជៀវ ថៃ ភេទប្រុស អាយុ២៨ឆ្នាំ មុខរបរមិនពិតប្រាកដ រស់នៅភូមិបាសិត ឃុំម្កាក់ ស្រុកអង្គស្នួល (ប្រើប្រាស់ប្រហែល១ឆ្នាំ និងធ្លាប់ជាប់ពន្ធនាគារខេត្តកណ្តាល១លើក រយៈពេល៣ខែ បទប្រើប្រាស់ដោយខុសច្បាប់នូវសារធាតុ ញៀន)។ ទី៦-ឈ្មោះព្រហ្ម អាយ ភេទប្រុស អាយុ១៧ឆ្នាំ មុខរបរមិនពិតប្រាកដ រស់នៅភូមិតាពេជ ឃុំឈ្វាំង ស្រុកពញាឮ (ប្រើប្រាស់ប្រហែល៣ខែ) និងទី៧-ឈ្មោះសាញ់ រដ្ឋា ហៅកេន ភេទប្រុស អាយុ៣២ឆ្នាំ មុខរបរជួសជុលម៉ូតូ រស់នៅភូមិត្រពាំងកក់ ឃុំម្កាក់ ស្រុកអង្គ ស្នួល (ជួញដូរ និងប្រើប្រាស់ប្រហែល១ឆ្នាំ)។

ចំពោះវត្ថុតាងដកហូត រួមមាន ១-ម្សៅក្រាមសថ្លា សង្ស័យសារធាតុញៀន (ម៉ាទឹកកក) ចំនួន៤៥កញ្ចប់ (មធ្យម២ និងតូច៤៣) ទម្ងន់ ២០,៩៣ កាម។ ២-ទូរស័ព្ទដៃ ម៉ាក Samsung ពណ៌ត្រាវ ចំនួន១គ្រឿង។ ៣-អាវុធច្នៃបាញ់គ្រាប់កង់ ចំនួន១ដើម។ ៤-ឧបករណ៍ប្រើប្រាស់និងថង់វេចខ្ចប់គ្រឿងញៀន មួយចំនួន។ 

តាមប្រភពសមត្ថកិច្ច បានឱ្យដឹងថា នៅមុនពេលកើតហេតុ កម្លាំងផ្នែកនគរបាលប្រឆាំងគ្រឿងញៀនស្រុក សហការជាមួយកម្លាំងប៉ុស្តិ៍នគរបាលរដ្ឋបាលម្កាក់ បានទទួលព័ត៌មានពីមហាជនល្អ ថាមានករណីជួញដូរ ប្រើប្រាស់គ្រឿងញឿន នៅចំណុចកើតហេតុ។ ក្រោយពីទទួលបា នព័ត៌មានភ្លាម កម្លាំងសមត្ថកិច្ច បានចុះទៅដល់ទីតាំង ធ្វើការស៊ើបអង្កេតស្រាវបង្ក្រាប ឃាត់ខ្លួនបានជនសង្ស័យចំនួន៧នាក់ ព្រមទាំងដកហូតម្សៅក្រាមសថ្លា សង្ស័យសារធាតុញៀន (ម៉ាទឹកកក) ៤៥កញ្ចប់ (មធ្យម២ និងតូច៤៣) និងឧបករណ៍ប្រើប្រាស់ និងថង់វេចខ្ចប់គ្រឿងញៀន មួយចំនួន បញ្ជូនទៅកាន់អធិការដ្ឋាននគរបាលស្រុកអង្គស្នួល ដើម្បីសាកសួរ។

នៅចំពោះមុខសមត្ថកិច្ច ជនសង្ស័យឈ្មោះអឿ សារុន បានឆ្លើយសារភាពថា ចំពោះថ្នាំញៀនម៉ាទឹកកក ចំនួន៤៥កញ្ចប់ នៅចំពោះមុខនេះ ជារបស់ខ្លួន ទិញពីមុខសញ្ញាឈ្មោះផុន ភាព ហៅគួយ ភេទប្រុស អាយុ២៩ឆ្នាំ មុខរបរមិនពិតប្រាកដ រស់នៅភូមិអង្គរមាស ឃុំម្កាក់ ស្រុកអង្គស្នួល ខេត្តកណ្តាល ក្នុងតម្លៃ ១លាន២សែនរៀល ដើម្បីយកមករំលែកលក់បន្ត និងធ្លាប់ឱ្យឈ្មោះសាញ់ រដ្ឋា ហៅកេន ជូនទៅទិញ ថ្នាំញៀនយកមកលក់បានចំនួន២លើក។ ចំណែកជនសង្ស័យទាំង៦នាក់ បានឆ្លើយសារភាពថា ធ្លាប់បានទិញថ្នាំញៀនពីឈ្មោះអឿ សារុន យកមក ប្រើប្រាស់ជាញឹកញាប់។

ជនសង្ស័យទាំង៧នាក់ខាងលើ រួមនិងវត្ថុតាង ត្រូវបានសមត្ថកិច្ចជំនាញរៀបចំកសាងសំណុំរឿង បញ្ជូនទៅចាត់ការបន្តតាមនីតិវិធី៕

RELATED ARTICLES