Thursday, October 16, 2025
Homeតារាខ្មែរតារាមេម៉ាយកូនមួយ ៣ដួង មានទីផ្សារល្អ

តារាមេម៉ាយកូនមួយ ៣ដួង មានទីផ្សារល្អ

ភ្នំពេញ ៖ នៅក្នុងសង្គមសិល្បៈ តារាភាគច្រើន ឲ្យតែមានប្ដីប្រពន្ធ និងមានកូនហើយ ឬមេម៉ាយកូន១ គឺពិបាករក្សាតំណែង ឬបាត់ទីផ្សារ សឹងតែដកខ្លួនថយទៅវិញក៏មាន។ ប៉ុន្ដែនៅឆ្នាំ២០២៥ នេះមានតារា ៣ដួង មេម៉ាយកូន១ តែនៅមានទីផ្សារល្អ ។

 ១- ពេជ្រ សូលីកា ៖ អ្នកមេម៉ាយកូន១ រូបនេះ បានប្រេះឆាស្នេហាជាមួយលោកគឹម ហាន កាលពីឆ្នាំ២០២២ ហើយពេលនេះ កូនប្រុសនាង ឈ្មោះហង្ស អ៊ារីវ៉េនស្ដេ អាយុជាង៥ឆ្នាំ ។ ពេជ្រ សូលីកា ហៅ គង់ ស្រីពេជ្រ នៅមានទីផ្សារចម្រៀង ដែលកាលពីឆ្នាំ២០២៤ នាងអះអាងថា ចេញច្រៀងដល់ទៅ ៩៩កម្មវិធី មានន័យថា នាងរកប្រាក់ចំណូលបានជិត ៣០ម៉ឺនដុល្លារ ក្នុង១ឆ្នាំ ។ សម្រាប់ចុងឆ្នាំ២០២៥ នេះ ស្រីពេជ្រ ក៏អះអាងថា ខ្លួនត្រូវបានគេកក់ សឹងគ្រប់ថ្ងៃអស់ទៅហើយ ទាំងខែវិច្ឆិកា និងធ្នូ ដែលបញ្ជាក់ថា នាងនៅតែមានហាងឆេង ។ ប៉ុន្ដែសម្រាប់អ្នកតាមដានបទចម្រៀងរបស់ស្រីពេជ្រ ថានៅឆ្នាំ២០២៥ អ្នកមេម៉ាយរូបស្រស់នេះមិនទាន់មានបទល្បីៗទៀតទេ ហេតុនេះការចេញច្រៀង Concerts ធំៗ អាចលើកយកបទដដែលៗ ច្រៀងឡើងវិញជាមិនខាន។ ប៉ុន្តែស្រីពេជ្រ ដែលរងាបេះដូង ជិត៣ឆ្នាំទៅហើយ កាលពីថ្ងៃទី៧ ខែមិថុនា ឆ្នាំ២០២៥ នាងបានបង្ហាញមុខគូស្នេហ៍ថ្មី ជាចំហ ពេលចូលរួមមង្គលការទេព បូព្រឹក្ស-ជី ដេវីត ។

២- សុខ សោម៉ាវត្ដី ៖ អ្នកមេម៉ាយរូបស្រស់នេះ មានកូនស្រីមួយ ជិតពេញក្រមុំស្ដូកទៅហើយ ឈ្មោះចាស្មីន អាយុ១៣ឆ្នាំ ។ សោម៉ាវត្តី នៅតែមានទីផ្សារសម្ដែងភាពយន្ដ ប៉ុន្ដែដោយសារខ្លាចគេសាំ ទើបនាងរយាលពីការ ថតរឿង ហើយផ្ដោតតែលើការធ្វើ MC នៅបាយ័នប៉ុណ្ណោះ ។ វត្តី គាំ្រគ្រាបេះដូង ២លើកមកហើយ គឺបានចែកផ្លូវពីអតីតប្ដី លោកទូច ដាណារ៉ា ហៅពេជ្រ កាលពីឆ្នាំ២០១៤ និងផ្ដាច់ទំនាក់ទំនងស្នេហាជាមួយកីឡាករ បាល់ ទាត់ ប្រុសក្មេងលី វ៉ាហេទ ឆ្នាំកាលពីដើមឆ្នាំ២០២២ ។ យ៉ាងណា អ្នកមេម៉ាយលេងសម្រស់រូបនេះ មិនទុកបេះ ដូងឲ្យនៅទំនេរឡើយ ព្រោះសព្វថ្ងៃ នាងកំពុងតែពិសោធន៍ស្នេហ៍ជាមួយថៅកែហាងថតរូប ធំមួយ និងទាំង មានដំណឹងថា អ្នកទាំងពីរ បានចូលហ៊ុនគ្នារកស៊ីជាមួយគ្នា មុនរៀបការទៀតផង។          

៣- សេង សុខឃីម ៖ អ្នកមេម៉ាយសាច់សខ្ចីកូន១ ស្រួយដូចដូងដុត រូបនេះ ទោះជាលែងមានអន្ដរាគមន៍ពីអតីតសង្សារ នាយចឺម ដូចមុន ក៏នាងនៅតែមានសកម្មភាពសិល្បៈ ជាប់ៗគ្នាដែរ ដូចជាកាលពីដើមខែកក្កដា ស្រីស្អាតរូបនេះ បានចាប់ដៃប្រុសស្អាត ជនជាតិអារ៉ាប៊ីសាអូឌីត ថតផ្សព្វផ្សាយវិស័យទេសចរណ៍កម្ពុជាទៅ កាន់ប្រទេសអារ៉ាប៊ីសាអូឌីត  រហូតមានគេសង្ស័យថា ពួកគេជាគូស្នេហ៍ទៀតផង។ យ៉ាងណា សុខឃីម ថានាងគ្មានទំនាក់ទំនងពិសេសជាមួយបុរសបរទេសនោះទេ ប៉ុន្ដែនាងពេញចិត្តចំពោះការងារមួយនេះ ព្រោះនាងបានចូលរួមលើកស្ទួយវិស័យទេសចរណ៍ក្នុងស្រុក ទៅកាន់ពិភពលោក ដើម្បីឲ្យគេស្គាល់ប្រទេសកម្ពុជា កាន់ តែច្បាស់ ។ សុខឃីម មានជម្រើសស្នេហ៍ច្រើន ព្រោះទោះជាមេម៉ាយកូន១ មែន ប៉ុន្ដែសម្រស់ មិនចាញ់ក្រមុំ ឡើយ ទើបធ្វើឲ្យនាយចឺម ដេកស្ដាយក្លិន៕

RELATED ARTICLES