ភ្នំពេញ ៖ តារាជើងចាស់ អ្នកនាងស្វែង សុជាតា បានប្រកាសនៅថ្ងៃទី១៥ ខែតុលា ឆ្នាំ២០២៥ នេះថា នាងនឹងរៀបការនៅថ្ងៃសុក្រ ទី៥ ខែធ្នូ ឆ្នាំ២០២៥ ខាងមុខនេះហើយ ។ អ្នកនាងអះអាងថា ការជ្រើសរើសយកថ្ងៃនេះ គឺដោយសាតែដេញពេលាទៅចំថ្ងៃនោះ ជាថ្ងៃជា ពេលាល្អ ។

ការបញ្ជាក់របស់អ្នកនាងស្វែង សុជាតា ពីថ្ងៃរៀបការប្តីក្មេង លោកពៅ ហេង ដែលជាគ្រូផ្សំថ្នាំបុរាណនេះ បាន ន័យថា នាងនឹងរៀបការមុននាយព្រែក តែ២ថ្ងៃប៉ុណ្ណោះ ព្រោះលោកខេង រតនៈ កូនអ្នកកំប្លែង អាយ៉ៃ អ្នកស្រី នួន សារី ហៅយាយយ៉យ នឹងរៀបការជាមួយ ឈិន មុនីនាថ កូនតារាចម្រៀងលោកឈិន កុសល នៅថ្ងៃទី៧ ខែធ្នូ ឆ្នាំ២០២៥ ខាងមុខដែរ។សម្រាប់អ្នកនាងសុជាតា មុនដឹកដៃស្វាមីក្មេង រៀបការនេះ នាងត្រូវបានសិល្បកររួមអាជីពខ្លះជូនពរនាង ឲ្យរក្សាចំណងស្នេហាយូរអង្វែង តែអ្នកលេងហ្វេសប៊ុកខ្លះ បែជាផ្លែផ្កាឲ្យនាងថាស្រ លាញ់តែប្រុសក្មេង ឬ «គោចាស់ ប៉ះស្មៅខ្ចី» ខ្លាចតែខកចិត្តម្ដងទៀតទៅវិញ ។ ប៉ុន្ដែអ្នកនាងសុជាតា ប្រាប់អ្នកកាសែតថា បញ្ហានាងនិងប្ដី អាយុខុសគ្នានោះ អត់បញ្ហាទេ ព្រោះនាងនិងប្ដី បានរួមរស់ជាមួយគ្នា ជិត១០ឆ្នាំ ទៅហើយ ទើបឈានដល់ដំណាក់កាលដឹកដៃគ្នារៀបការ នាចុងឆ្នាំនេះ។

គួរបញ្ជាក់ថា ស្វែង សុជាតា អាយុ៤៦ឆ្នាំ បានដឹកដៃប្ដីក្មេង លោកពៅ ហេង អាយុទើប៣៤ឆ្នាំ ពោលគឺប្អូនដល់ទៅ ១២ឆ្នាំ (១ជួរ) ថត Pre Wedding នៅនៅប្រាសាទសំបូរព្រៃគុក កាលពីថ្ងៃទី២៩ ខែកញ្ញា ឆ្នាំ២០២៥ ដោយបង្ហាញភាពផ្អែមស្នេហ៍ ដូចជាឱបថើបគ្នា មិនចាញ់គូស្នេហ៍យុវ័យឡើយ។ តាមប្រភពថា ស្វាមីថ្មីអ្នកនាងសុជា តា ក៏ស្រលាញ់កូននាង ជាមួយស្វាមីមុន ដូចកូនលោកដែរ ហេតុនេះហើយបានជានាងព្រមរៀបការនៅពេលនេះ ព្រោះមិនអាចរស់នៅជាមួយគ្នារហូត ដោយឥតខាន់ស្លានោះទេ ។ តាមព័ត៌មានថា លោកហេង ក៏ជាចំ ណែកសំខាន់មួយដែលធ្វើឲ្យអ្នកនាងសុជាតា មានសុខភាពប្រសើរឡើងវិញ ក្រោយពីនាងធ្លាក់ខ្លួនឈឺ ជាច្រើន ឆ្នាំ តែពេលប៉ះគូ្រពូកែផ្សំថ្នាំបុរាណនេះ ជំងឺនាងក៏បានធូរស្រាល ហើយលោកគ្រូក្មេង មិនត្រឹមតែពូកែព្យាបាលជំងឺទេ តែព្យាបាលបេះដូង ក៏ពូកែ។

ប្រភពបន្តថា ទោះជាគេឃើញអ្នកនាងស្វែង សុជាតា ញញឹមបិទមាត់មិនជិត នៅថ្ងៃថត Pre Wedding ប៉ុន្ដែនាងប្រាប់អ្នកកាសែតថា មិនសូវចង់រៀបការ ធ្វើកម្មវិធីសប្បាយៗ អំឡុងពេលដែលបញ្ហានៅព្រំដែន នៅមិនទាន់ស្ងប់ស្ងាត់នេះទេ តែតាមរយៈការបញ្ជាក់ចុងក្រោយនេះ អ្នកនាងសុជាតា បានសម្រេចចិត្តច្បាស់ហើយថា នាងត្រូវតែរៀបការនៅមុនដំណាច់ឆ្នាំ២០២៥ នេះ យ៉ាងពិតប្រាកដ ខណៈដែលពេលនេះ នាងនិងប្ដី មមាញឹកខ្លាំង រៀបចំសម្រាំងបញ្ជីឈ្មោះភ្ញៀវ ដែលនាងត្រូវអញ្ជើញឲ្យញ៉ាំការនាង។

គួររំលឹកថា ស្វែង សុជាតា បានជួបរឿងស្នេហាមិនសមប្រកប ជាបន្ដបន្ទាប់ ប៉ុន្ដែពេលនេះ នាងបានរកឃើញគូស្នេហាថ្មី ដែលតារាជិតស្និទ្ធនាងខ្លះ សរសើរថា នាងមានសំណាងបានប្ដីក្មេងទៀតផង ។ តារាពូកែលេង ទាំង តួកាចឆ្នាសឆ្នើម និងកម្សត់ហូរទឹកភ្នែក រូបនេះ គេរំពឹងថា ចំណងស្នេហាថ្មីនាង នឹងបានយូអង្វែងជាមិនខាន ព្រោះអ្នកទាំងពីរ ស្វែងយល់ចិត្ត និងរួមរស់ជាមួយគ្នា ដល់ទៅជាង ១ទសវត្ស ទើបសម្រេចចិត្តក្រាបផ្ទឹម ដែលបញ្ជាក់ថា អ្នកទាំងពីរ ចិត្ត១ ថ្លើម១ ទៅហើយ ៕

