Thursday, October 16, 2025
Homeតារាខ្មែរគង់ សុជាតិ ដឹកនាំសិល្បករគោរពព្រះវិញ្ញាណក្ខន្ធព្រះបរមរតនកោដ្ឋ

គង់ សុជាតិ ដឹកនាំសិល្បករគោរពព្រះវិញ្ញាណក្ខន្ធព្រះបរមរតនកោដ្ឋ

ភ្នំពេញ ៖ អ្នកនាង គង់ សុជាតិ ដែលមានតួនាទីជាទីប្រឹក្សាកិត្តិយស នៃសមាគមសិល្បករខ្មែរ អាណត្ដទី៦ និងជាតំណាងអ្នកឧកញ៉ា ម៉ៅ ចំណាន គិតម៉េង ប្រធានសមាគមសិល្បករខ្មែរ នៅព្រឹកថ្ងៃទី១៥ ខែតុលា ឆ្នាំ២០២៥ បានដឹកនាំតារាល្បីៗ ចូលរួមថ្វាយកម្រងផ្កា គោរពព្រះវិញ្ញាណក្ខន្ធព្រះករុណាព្រះបាទាសម្ដេចនរោត្តម សីហនុ «ព្រះបរមរតនកោដ្ឋ» គម្រប់១៣ឆ្នាំ (១៥ តុលា ២០១២-១៥ តុលា ២០២៥) នៃការយាងសោយព្រះទិវង្គត។

អ្នកនាង គង់ សុជាតិ ថ្លែងសារថា «ក្នុងនាមជាសមាជិក និងជាតំណាងដ៍ខ្ពង់ខ្ពស់លោកជំទាវអ្នកឧកញ៉ា ម៉ៅ ចំណាន គិតម៉េង ប្រធានសមាគមសិល្បករខ្មែរ ទួលព្រះបង្គំ ខ្ញុំម្ចាស់ និងសមាគមសិល្បករខ្មែរ សូមក្រាបថ្វាយបង្គំ លំឱនកាយវាចាចិត្តថ្វាយព្រះរាជកុសលដ៍ឧត្តុង្គឧត្តម ឧទ្ទិសថ្វាយចំពោះព្រះវិញ្ញាណក្ខន្ធព្រះបរមរតកោដ្ឋ និងសូមបួងសួងដល់គុណបុណ្យព្រះរតនត្រ័យនិងវត្ថុស័ក្ដិសិទ្ធិទាំងឡាយក្នុងលោក សូមដួងព្រះវិញ្ញាណក្ខន្ធព្រះអង្គយាងទៅកាន់សុគតិភព កុំបីឃ្លៀងឃ្លាតឡើយ»។

តារាជាច្រើនដួង ដែលអ្នកនាង គង់ សុជាតិ ដឹកនាំទៅគោរពព្រះវិញ្ញាណក្ខន្ធព្រះបរមរតនកោដ្ឋ គម្រប់ខួប ១៣ឆ្នាំ មានដូចជា សារ៉ាយ សក្ខណា, ទឹម រដ្ឋា, សម ម៉ាណា, ញឹម ចាន់ថន, ហង្ស សុជាតា, ផាត់ ផាន់ណា, ឌុច លីដា, ហ្វា ហ្វា និងលោកប៉ែន ភ័ក្រ្ដសុធារិទ្ធ ជាដើម។          

គួរបញ្ជាក់ថា ពិធីការិនីជើងចាស់ អ្នកនាង គង់ សុជាតិ ត្រូវបានអ្នកឧកញ៉ា ម៉ៅ ចំណាន តែងតែងជាទីប្រឹក្សាកិត្តិយស នៃសមាគមសិល្បករខ្មែរ អាណត្តិទី៦ កាលពីថ្ងៃទី៥ ខែកញ្ញា ឆ្នាំ២០២៤  ខណៈដែលស្វាមីនាង លោកជា វិបុល ត្រូវបានសម្ដេចហ៊ុន សែន ប្រធានព្រឹទ្ធសភា នៃព្រះរាជាណាចក្រកម្ពុជា ផ្ដល់តួនាទីជាជំនួយការ មានឋានៈស្មើអគ្គនាយករង កាលពីថ្ងៃទី៤ ខែសីហា ឆ្នាំ២០២៣ ៕

RELATED ARTICLES