Sunday, October 19, 2025
Homeសន្ដិសុខសង្គមសន្តិសុខសង្គមខ្យល់កន្ត្រាក់បាក់ដើមឈើ សង្កត់មនុស្ស២នាក់

ខ្យល់កន្ត្រាក់បាក់ដើមឈើ សង្កត់មនុស្ស២នាក់

ខេត្តបាត់ដំបង ៖ ដើមឈើ ១ដើមធំ ត្រូវបានមេឃភ្លៀង លាយខ្យល់កន្ត្រាក់ បោកបក់បណ្តាលឱ្យបាក់រលំសង្កត់លើអ្នកដំណើរ ដែលកំពុងជិះម៉ូតូ និងគោយន្ត តាមផ្លូវ បណ្តាលឱ្យមនុស្សចំនួន២នាក់ បានរងរបួស។

ហេតុការណ៍គ្រោះធម្មជាតិនេះ បានកើតឡើង កាលពីវេលាម៉ោង ៤និង៤០នាទីរសៀល ថ្ងៃទី១៦ ខែតុលា ឆ្នាំ២០២៥  នៅត្រង់ចំណុចមុខមណ្ឌលសុខភាពបួរ ស្ថិតក្នុងភូមិភ្នំប្រាំពីរ ឃុំបួរ ស្រុកភ្នំព្រឹក។

លោកសំ វីរៈ អធិការនគរបាលស្រុកភ្នំព្រឹក បានឱ្យដឹងថា មុនពេលកើតហេតុ មានភ្លៀងធ្លាក់មួយមេធំ លាយខ្យល់កន្ត្រាក់ បានបោកបក់ធ្វើឱ្យរលំដើមឈើ មួយដើម សង្កត់លើគោយន្តកន្ត្រៃ ១គ្រឿង និងម៉ូតូ ១គ្រឿង ដែលកំពុងធ្វើដំណើរតាមផ្លូវ បណ្តាលឱ្យមនុស្ស ២នាក់ រងរបួស។

ក្រោយកើតហេតុ ជនរងគ្រោះទាំង៣នាក់ ត្រូវបានដឹកបញ្ជូនទៅសង្គ្រោះនៅក្នុងមណ្ឌលសុខភាពបួរ ក្បែរកន្លែងកើតហេតុ ហើយភ្លាមៗនោះដែរ កម្លាំងអាជ្ញាធរ បានចុះកាត់ដើមឈើដែលរលំនោះ ជាប្រភេទដើមស្តៅ ចេញពីផ្លូវ ដើម្បីកុំឱ្យមានការកកស្ទះចរាចរណ៍៕

RELATED ARTICLES