Wednesday, October 22, 2025
Homeសន្ដិសុខសង្គមសន្តិសុខសង្គមលួចគ្រាប់ជ័រ ផលិតថង់ប្លាស្ទិក ជាង១ម៉ឺនដុល្លារ ឃាត់ខ្លួនកម្មករ២នាក់

លួចគ្រាប់ជ័រ ផលិតថង់ប្លាស្ទិក ជាង១ម៉ឺនដុល្លារ ឃាត់ខ្លួនកម្មករ២នាក់

ខេត្តកំពង់ស្ពឺ ៖  ជនសង្ស័យ ២នាក់ ជាបុគ្គលិកបើកបររថយន្តដឹកទំនិញឲ្យក្រុមហ៊ុនចិន ផលិតថង់ប្លាស្ទិក ត្រូវបានសមត្ថកិច្ចឃាត់ខ្លួន តាមបណ្តឹងរបស់ថៅកែក្រុមហ៊ុន ពីបទលួចគ្រាប់ជ័រ សម្រាប់ផលិតថង់ប្លាស្ទិក ចេញពីឃ្លាំង អស់ ៨១៧៥គីឡូក្រាម គិតជាទឹកប្រាក់ ប្រមាណ ១៣៤៨៨ដុល្លារអាមេរិក ។

តាមប្រភពសមត្ថកិច្ចស្នងការដ្ឋាននគរបាលខេត្តកំពង់ស្ពឺ បានឲ្យដឹងថា ដោយបានការបញ្ជាដឹកនាំដ៏ខ្ពង់ខ្ពស់ពីលោកឧត្ដមសេនីយ៍ទោ ឃឹម សុកខៃ ស្នងការនគរបាលខេត្ដកំពង់ស្ពឺ  និងបានការណែនាំបន្ថែមរបស់ជំនាញ លោកវរសេនីយ៍ឯក យ៉ាង សុខលី អធិការនគរបាលស្រុកគងពិសី បានដឹកនាំធ្វើការស្រាវជ្រាវ ក្រោយទទួលបានកិច្ចសហការលើបណ្ដឹងពីក្រុមហ៊ុន SPRING PLASTIC CO.LTD ស្ថិតនៅភូមិម្កាក់ ឃុំស្នំក្រពើ ស្រុកគងពិសី ខេត្តកំពង់ស្ពឺ ស្ដីពីករណីចោរកម្ម (លួចគ្រាប់ជ័រ សម្រាប់ធ្វើថង់ប្លាស្ទិក) ។

ប្រភពដដែល បន្តថា លោកស៊ីវ ជីស៊ុន (ZIU ZHIXUN) ជនជាតិចិន ថៅកែក្រុមហ៊ុនខាងលើ បានឆែកកាមេរាសុវត្ថិភាព ឃើញសកម្មភាពជនសង្ស័យ ២នាក់ បានលួចយកគ្រាប់ជ័រ ចេញពីឃ្លាំង ១-ឈ្មោះ មាន សុធន់ ភេទប្រុស អាយុ២៧ឆ្នាំ មមុខរបរតៃកុងឡានសាំងយ៉ុង ដឹកអីវ៉ាន់ក្នុងរោងចក្រ អាសយដ្ឋាន ភូមិប្រទះឡាង សង្កាត់ប្រទះឡាង ខណ្ឌដង្កោ។ ២-ឈ្មោះ កៅ រត្ន័ ភេទប្រុស អាយុ៣៤ឆ្នាំ រស់នៅភូមិប្រទះឡាង សង្កាត់ប្រទះឡាង ខណ្ឌដង្កោ មុខរបរតៃកុងឡានសាំងយ៉ុង របស់រោងចក្រ ។ ៣-ឈ្មោះ ហ៊ាប យេម ភេទប្រុស អាយុ២៩ឆ្នាំ ជាអ្នកកាន់ឃ្លាំង រស់នៅភូមិវត្តដំណាក់ ឃុំសាលាកំរើក ស្រុកសៀមរាប (គេចខ្លួន) ។

ជនសង្ស័យ បានឆ្លើយនៅចំពោះមុខសមត្ថកិច្ចថា ខ្លួននិងឈ្មោះ ហ៊ាប យេម ពិតបានលួចគ្រាប់ជ័ររបស់រោង ចក្រខាងលើ ចំនួន៣លើក ចំនួន ៨បាវ យកទៅលក់ បានលុយចំនួន ៦០០ ០០០រៀល នៅទីតាំងទទួលទិញអេតចាយ ជិតវត្តជន្លង់ម្លូ។

តំណាងរោងចក្រ អះអាងថា បាត់គ្រាប់ជ័រ សរុបទាំងអស់ចំនួន ៨១៧៥គីឡូក្រាម គិតជាទឹកប្រាក់ សរុបប្រ ហែលចំនួន ១៣៤៨៨ USD ។

ជនសង្ស័យទាំង២នាក់ រួមជាមួយវត្ថុតាង និងរថយន្ត ២គ្រឿង សមត្ថកិច្ចបានកសាងសំណុំរឿង បញ្ជូនទៅការិយាល័យព្រហ្មទណ្ឌ នៃស្នងការដ្ឋាននគរបាលខេត្ដ ចាត់ការបន្តតាមនីតិវិធី៕

RELATED ARTICLES