ភ្នំពេញ ៖ បុរសម្នាក់ បានបើករថយន្ត ១គ្រឿង ក្នុងល្បឿនលឿន រួចជ្រុលទៅបុកម៉ូតូកង់បី ១គ្រឿង ពេញទំហឹង បណ្តាលឱ្យម៉ូតូកង់បី ក្រឡាប់ផ្ងារជើងទ្រមេឃ និងបណ្តាលឱ្យអ្នកជិះកង់បី ចំនួន២នាក់ រងរបួសធ្ងន់-ស្រាល និងត្រូវបានដឹកបញ្ជូនទៅសង្គ្រោះភ្លាមៗ។

ហេតុការណ៍គ្រោះថ្នាក់ចរាចរណ៍នេះ បានកើតឡើងកាលពីវេលាម៉ោង៦ព្រឹក ថ្ងៃទី២១ ខែតុលា ឆ្នាំ២០២៥ នៅតាមបណ្តោយផ្លូវលេខ៣១០ កែងផ្លូវសហភាពអឺរ៉ុប លេខ១៤៣ ស្ថិតក្នុងសង្កាត់បឹងកេងកងទី៣ ខណ្ឌបឹងកេង កង។

តាមប្រភពពីកន្លែងកើតហេតុ បានឱ្យដឹងថា មុនពេលកើតហេតុ គេឃើញរថយន្ត ១គ្រឿង ម៉ាកតូយ៉ូតា ព្រូស ពណ៌ទឹកប្រាក់ ពាក់ស្លាកលេខ ភ្នំពេញ BT-7375 បើកបរតាមបណ្តោយផ្លូវ សហភាពអឺរ៉ុប លេខ១៤៣ ក្នុងទិស ដៅពីជើង ទៅត្បូង លុះមកដល់ត្រង់ចំណុចផ្លូវកែងលេខ៣១០ ជ្រុលទៅបុកម៉ូតូកង់បី ១គ្រឿង ពណ៌ស ពាក់ ស្លាកលេខ ភ្នំពេញ 1HJ-7030 បណ្តាលឱ្យ ម៉ូតូកង់បី ក្រឡាប់ផ្ងារជើងទ្រមេឃ និងបណ្តាលឱ្យមនុស្ស ចំនួន២នាក់ រងរបួសធ្ងន់-ស្រាល និងត្រូវបានដឹកបញ្ជូនទៅកាន់មន្ទីរពេទ្យភ្លាមៗ។ ចំណែកកង់បី ខូចខាតធ្ងន់ រីឯរថ យន្ត ខូចខាតកាងផ្នែកខាងមុខបន្តិចបន្តួច។

ក្រោយពេលកើតហេតុ សមត្ថកិច្ចចរាចរណ៍ផ្លូវគោក នៃអធិការដ្ឋានខណ្ឌបឹងកេងកង បានចុះមកធ្វើការវាស់វែង រួចអូសយករថយន្តនិងម៉ូតូកង់បី ទៅរក្សាទុក រង់ចាំការដោះស្រាយនៅពេលក្រោយ៕

