Saturday, October 25, 2025
Homeសន្ដិសុខសង្គមសន្តិសុខសង្គមកូនជិះម៉ូតូកែច្នៃស៊ីម៉ាំង ប៉ូលិសចាប់ឃុំ ឪប្រតិកម្ម

កូនជិះម៉ូតូកែច្នៃស៊ីម៉ាំង ប៉ូលិសចាប់ឃុំ ឪប្រតិកម្ម

ភ្នំពេញ ៖ យុវជន ២នាក់ ជិះម៉ូតូកែច្នៃស៊ីម៉ាំង លាន់ឮសំឡេងខ្លាំង ត្រូវបានសមត្ថកិច្ចខណ្ឌព្រែកព្នៅ ស្ទាក់ ឃាត់ទាំងម៉ូតូនិងមនុស្ស នាំទៅសាកសួរនៅអធិការដ្ឋាននគរបាលខណ្ឌពេញ១យប់ ជាហេតុធ្វើឱ្យអាណាព្យាបាលយុវជនទាំង២នាក់ ផ្ទុះប្រតិកម្មរឿងឃុំកូនៗពួកគាត់ ១យប់ អត់បាយអត់ទឹក និងបង្ខំឱ្យធ្វើតេស្តទឹក នោម រកសារធាតុញៀន ដោយទទូចស្នើសុំនាយឧត្តមសេនីយ៍ ស ថេត អគ្គស្នងការនរគបាលជាតិ និងលោកឧត្តមសេនីយ៍ឯក ជួន ណារិន្ទ អគ្គស្នងការរងនគរបាលជាតិ និងជាស្នងការនគរបាលរាជធានីភ្នំពេញ មេត្តាជួយស្រាវជ្រាវ ដើម្បីផ្តល់យុត្តិធ៌មដល់កូនៗពួកគាត់ ដែលជាក្មេងស្លូតត្រង់។

យុវសិស្សទាំង២នាក់ ដែលត្រូវសមត្ថកិច្ចចាប់ឃុំ ទី១-ឈ្មោះឡាច ហុងលី អាយុ១៤ឆ្នាំ ជាសិស្ស និងទី២-ឈ្មោះជឿន ចន្ថា អាយុ១៦ឆ្នាំ មុខរបរសិស្សថ្នាក់ទី១២ នៃវិទ្យាល័យជម្ពូវ័ន និងជាក្រុមប្រណាំងម៉ូតូត្រៃ ឆ្នាំ២០១៧។

លោក នន់ វុទ្ធី អាយុ៤៥ឆ្នាំ ជាអាណាព្យាបាល មានលំនៅ ភូមិជម្ពូវ័ន សង្កាត់ចោមចៅ៣ ខណ្ឌពោធិ៍សែនជ័យ បានឱ្យដឹងថា កាលពីវេលាម៉ោង៨យប់ថ្ងៃទី២០ ខែតុលា ឆ្នាំ២០២៥ កូនប្រុសរបស់គាត់ ឈ្មោះជឿន ចន្ថា និងក្មួយ ឈ្មោះឡាច ហុងលី អាយុ១៤ឆ្នាំ ជាសិស្ស បានជិះម៉ូតូ ១គ្រឿង ម៉ាកហុងដា ស្កុបពី ពណ៌ស ពាក់ស្លាក លេខ ភ្នំពេញ 1GM-2866 ចេញពីផ្ទះនៅសង្កាត់ចោមចៅ៣ ខណ្ឌពោធិ៍សែនជ័យ គោលបំណងទៅយកសំ បុត្រកំណើត នៅក្នុងខណ្ឌព្រែកព្នៅ។ លុះដល់វេលាម៉ោងប្រមាណ ៩យប់ បានជិះម៉ូតូត្រឡប់មកផ្ទះវិញ បានជួបក្រុមល្បាតខណ្ឌព្រែកព្នៅ ហើយបានស្ទាក់ចាប់ម៉ូតូកែស៊ីម៉ាំង បង្កសំឡេងខ្លាំងៗ រួចបញ្ជូនទៅកាន់អធិការ ដ្ឋានខណ្ឌ ដើម្បីសាកសួរ។

លោក នន់ វុទ្ធី បានបន្តថា ការឃាត់ខ្លួនរបស់សមត្ថកិច្ច រឿងម៉ូតូស៊ីម៉ាំងប្រែន មិនបានអនុវត្តឱ្យបានត្រឹមត្រូវ ដោយដកហូតតែម៉ូតូ ឬក៏ផ្តល់ដំណឹងដល់ក្រុមគ្រួសារឡើយ គឺចាប់ទាំងក្មេងចោទថា ជាក្មេងទំនើង យកទៅឃុំទុក ដកទូរស័ព្ទ ហើយគំរាមប្រើប្រើហិង្សា និងធ្វើតេស្តរក សារធាតុញៀន ចាប់បង្ខំឱ្យថតរូបកាន់តេស្តទឹកនោម ទាំងកូនមិនដែលបានប្រើប្រាស់គ្រឿងញៀន រួចធ្វើឯកសារផ្តិតមេដៃ។

អាណាព្យាបាលរូបនោះ បានបន្តថា នៅយប់នោះ គាត់បាត់ដំណឹងកូន ហើយសួរនាំទើបដឹងថា សមត្ថកិច្ចឃាត់ខ្លួនហើយ ពេលទៅដល់ យកបាយឱ្យកូន សមត្ថកិច្ចមិនឱ្យជួប ដោយប្រាប់ថាចាំស្អែក។ នៅយប់នោះ ក្រុមគ្រួសារបានទន្ទឹងចាំនៅមុខអធិការដ្ឋាន ទាំងអត់បាយអត់ទឹក។ លុះថ្ងៃទី២១ ខែតុលា ឆ្នាំ២០២៥ វេលាម៉ោង ៩ព្រឹក យកបាយឱ្យកូន ក៏មិនឱ្យជួបទៀត ទើបគាត់បានទាក់ទងទៅលោកវរសេនីយ៍ឯក សុខ ហេង អធិការនគរបាលខណ្ឌព្រែកព្នៅ ទើបឱ្យជួប ហើយធ្វើឯកសារអប់រំ នៅវេលាម៉ោង ១១និង៣០នាទីព្រឹក ទើបសមត្ថកិច្ចព្រមអនុញាតិឱ្យសាមីខ្លួនទាំង២នាក់ មកផ្ទះវិញ ហើយម៉ូត រក្សាទុកនៅអធិការដ្ឋានខណ្ឌព្រែកព្នៅ។

លោក នន់ វុទ្ធី ដែលជាអាណាព្យាបាលសិស្សទាំង២នាក់ បានបញ្ចេញនូវប្រតិកម្មថា កូនរបស់គាត់ ជិះម៉ូតូមានស៊ីម៉ាំងសំឡេងខ្លាំង គាត់ទទួលកំហុស ត្រូវធ្វើការផាកពិន័យ ឬហៅអាណាព្យព្យាបាលធ្វើកិច្ចសន្យា អប់រំ តែមិនត្រូវចាប់កូនរបស់គាត់យកទៅឃុំ ហើយបង្ខំធ្វើតេស្តទឹក នោម រកសារធាតុញៀនបែបនេះទេ ជាហេតុធ្វើឱ្យពួកគាត់កើតទុកមិនសុខចិត្ត ទទូចស្នើសុំដល់នាយឧត្តមសេនីយ៍ ស ថេត អគ្គស្នងការនរគបាល ជាតិ និងលោកឧត្តមសេនីយ៍ឯក ជួន ណារិន្ទ អគ្គស្នងការរងនគរបាលជាតិ និងជាស្នងការនគរបាលរាជធានីភ្នំពេញ មេត្តាជួយស្រាវជ្រាវ ដើម្បីផ្តល់ភាពយុត្តិធ៌មផង។

ជុំវិញករណីនេះ លោកវរសេនីយ៍ឯក សុខ ហេង អធិការនគរបាលខណ្ឌព្រែកព្នៅ បានបញ្ជាក់ប្រាប់អ្នកសារ ព័ត៌មានថា នៅយប់នោះ សមត្ថកិច្ចបានឃាត់ម៉ូតូបំពាក់ស៊ីម៉ាំងប្រែន បង្កសំឡេងរំខានដល់ប្រជាពលរដ្ឋ និងបាននាំខ្លួនយុវជន ២នាក់ ទៅសាកសួរ រួចធ្វើតេសរកសារធាតុញៀន តែរកពុំឃើញនោះទេ។ លុះព្រឹកឡើង ក៏បានហៅអាណាព្យាបាល ធ្វើការអប់រំ និងឱ្យត្រឡប់ទៅផ្ទះវិញ។ លោកអធិការ បានបញ្ជាក់ថា នៅក្នុងការសាក សួរ ត្រូវរៀបចំឯកសារនីតិវិធី ណាមួយយប់ ទើបពន្យាពេលរហូត់ដល់ភ្លឺ៕

RELATED ARTICLES