Wednesday, November 12, 2025
Homeតារាខ្មែរគង់ សុជាតិ ខួបស្នេហា១២ឆ្នាំ ចង់បានកូនថែម

គង់ សុជាតិ ខួបស្នេហា១២ឆ្នាំ ចង់បានកូនថែម

ភ្នំពេញ ៖ គង់ សុជាតិ បាននាំស្វាមីនិងកូនស្រី ទៅជប់លៀងជាលក្ខណៈគ្រួសារ គម្រប់ខួបអាពាហ៍ពិពាហ៍ ១២ឆ្នាំ នៅថ្ងៃទី១០ ខែវិច្ឆិកា ឆ្នាំ២០២៥ បើទោះជាខួបមង្គលការរបស់ពួកគេ ត្រូវនឹងថ្ងៃទី៩ ខែវិច្ឆិកា ប៉ុន្ដែដោ យសារអ្នកទាំងពីររវល់ ទើបលើកពេលមកធ្វើនៅថ្ងៃបន្ទាប់។ សុជាតិ បានប្រាប់លោកអេឡិច ចាន់ត្រា នៅថ្ងៃខួបស្នេហ៍របស់ខ្លួន នៅចំពោះមុខស្វាមីក្មេង លោក ជា វិបុល ថា កូនស្រី ដូរី ចង់បានប្អូន។ នេះគឺជាសារដាស់តឿនទៅលោកវិបុល ថា ដល់ពេលវេលាត្រូវយកកូនថែមទៀតហើយ ប៉ុន្ដែអ្នកដឹងរឿងរ៉ាវនេះ ហាក់ច្របូលច្របល់ ព្រោះថា តាមពិត លោកវិបុល ទៅវិញទេ ដែលរំអុកសុជាតិ ចង់បានកូនប្រុសភ្លោះ ជិត៧ឆ្នាំទៅហើយ ប៉ុន្ដែលទ្ធផលនៅតែសូន្យ ទើបធ្វើឲ្យប្ដីមិនសូវសប្បាយចិត្ត ។ ឥឡូវសុជាតិ បង្ហាញសញ្ញាភ្លើងខៀវដល់ប្ដីក្មេងថា កូនស្រីនាង ចង់បានប្អូន ហេតុនេះបើលោកវិបុល នៅតែមិនហ៊ានបំពេញបំណងកូនស្រី ទើបជារឿងចម្លែក ។

គួរបញ្ជាក់ថា គង់ សុជាតិ-ជា វិបុល បានរៀបការកាលពីថ្ងៃទី៩ ខែវិច្ឆិកា ឆ្នាំ២០១៣ ហើយដើម្បីប្រារពខួបអា ពាហ៍ពិពាហ៍ គម្រប់១២ឆ្នាំ នៅឆ្នាំ២០២៥ ប្ដីប្រពន្ធតារា ១គូនេះ បានដឹកដៃគ្នាទៅថតឈុតអាពាហ៍ពិពាហ៍ នៅប្រាសាទបន្ទាយស្រី ខេត្តសៀមរាប  មុនដល់ថ្ងៃប្រារព្ធកម្មវិធី ដោយសារចង់រំលឹកអនុស្សាវរីយ៍ កាលពួកគេថត Pre-Wedding ឆ្នាំ២០១៣។ចំណងស្នេហា ១២ឆ្នាំនេះ ពួកគេទទួលបានកូនស្រី១ ឈ្មោះ ជា សុជាតិនារី ហៅដូរី អាយុជិត៨ឆ្នាំ ។

តារាសិល្បៈរួមអាជីព បានលើកឡើងថា គង់ សុជាតិ អាយុ៤៩ឆ្នាំ ស្ទាក់ស្ទើររឿងយកកូនថែម ព្រោះនាងមានវ័យជ្រេបន្ដិចទៅហើយ ប៉ុន្ដែពេលនេះ នាងបែរជាចង់ឲ្យកូនស្រីសប្បាយចិត្ត ទើបរំលឹកប្ដី រឿងយកកូនថែម ដែលនេះអាចជាសញ្ញាមួយបញ្ជាក់ថា សុជាតិ មិនចង់ឲ្យប្ដីខកចិត្តរឿងយកកូននេះទេ ពោលគឺបើមិនបានម្ដង២ ក៏ត្រូវតែយកឲ្យខាងតែបានម្ដង១ ដែរ ដោយសារកូនស្រី រំអុកទៅហើយ អ៊ីចឹងបញ្ហាយកកូនទី៤ (កូនប្ដីមុន ២ នាក់) នេះប្រសិនបើបានជោគជ័យ សុជាតិ ធ្វើឲ្យទាំងស្វាមីនិងកូនស្រី សប្បាយចិត្តដូចគ្នា ។ អ្វីដែលសុជាតិ ចង់ឃើញនោះ គឺចំណងស្នេហារបស់នាង កាន់តែមានសុវត្ថិភាពទ្វេដងផងដែរ ព្រោះប្ដីមិនបែកឆ្វេងទៅរកស្រី ក្រៅ ដោយសារតែបារម្ភខ្លាចប្រពន្ធគ្មានលទ្ធភាពបង្កើតកូនថែមនោះឡើយ ។

ក្រៅពី គង់ សុជាតិ តារាប្រារព្ធខួបអាពាហ៍ពិពាហ៍ នៅខែវិច្ឆិកា មានដូចជា អ្នកនាង សួស វីសា, កែវ សីហា, ចំរើន សុភ័ក្ដ្រ, សុភ័ក្រ្ដ កុសុម៉ា និងលោកប៉ាន់ ខែមម៉ានូ ជាដើម ។ សម្រាប់អ្នកនាងសុជាតិ ឆ្នាំនេះ ទោះជាមិនបានធ្វើពិធីជប់លៀងធំដុំ ហៅតារារាប់រយនាក់ទៅសាទរនាង នៅថ្ងៃពិសេសក្ដី ប៉ុន្ដែនៅថ្ងៃទី១០ វិច្ឆិកា ឆ្នាំ២០២៥ ពេលលោកអេឡិច ចាន់ត្រា លើកនំខួប Surprise នាង និងប្ដីនោះ គេឃើញលោកលីម តិចម៉េង, ដួង វីរៈសិទ្ធ កញ្ញាឈិន ម៉ានិច្ច និងសុន ស្រីពេជ្រ ជាដើម បានអបអរសាទរនាង ហើយពួកគេបានជូនពរសុជាតិ និងស្វាមី ថា «ជូនពរឲ្យបងបានកូនថែមឆាប់ៗ» ធ្វើឲ្យប្ដីប្រពន្ធតារា ១គូនេះ ញញឹមបិទមាត់មិនជិតឡើយ ៕

RELATED ARTICLES