Friday, November 14, 2025
Homeសន្ដិសុខសង្គមសន្តិសុខសង្គម ពលករថៃ ធ្វើការខុសច្បាប់ ចាប់បញ្ជូនទៅស្រុក ២៨នាក់

 ពលករថៃ ធ្វើការខុសច្បាប់ ចាប់បញ្ជូនទៅស្រុក ២៨នាក់

ខេត្តកោះកុង ៖ ពលករថៃ ចំនួន២៨នាក់ ត្រូវបានសមត្ថកិច្ចជំនាញ ចាប់បញ្ជូនទៅកាន់ប្រទេសកំណើតវិញ បន្ទាប់ពីរកឃើញថា បានចូលមកធ្វើការខុសច្បាប់ នៅព្រះរាជាណាចក្រកម្ពុជា។

ការចាប់បញ្ជូនពលករថៃ ទាំង២៨នាក់ ត្រឡប់ទៅកាន់ប្រទេសកំណើតវិញនេះ បានធ្វើឡើងកាលពីព្រឹកថ្ងៃទី១៣ ខែវិច្ឆិកា ឆ្នាំ២០២៥ តាមច្រកទ្វារព្រំដែនអន្តរជាតិ ចាំយាម។

លោកវរសេនីយ៍ឯក ង៉ុយ ជៀង នាយប៉ុស្តិ៍នគរបាលអន្តោប្រវេសន៍ ប្រចាំច្រកទ្វារព្រំដែនអន្តរជាតិ ចាំយាម បានឱ្យដឹងនៅថ្ងៃទី១៣ ខែវិច្ឆិកា ឆ្នាំ២០២៥ ថា ពលករថៃ ដែលត្រូវបានសមត្ថកិច្ចជំនាញ បញ្ជូនទៅកាន់ប្រទេសកំណើតវិញ មានចំនួនសរុប ២៨នាក់ ពាក់ព័ន្ធករណីចូលមកធ្វើការខុសច្បាប់ នៅព្រះរាជាណាចក្រកម្ពុជា។

លោកនាយប៉ុស្តិ៍ បន្តថា ការអនុវត្តច្បាប់ ចំពោះពលករថៃ ២៨នាក់ នៅពេលនេះ ធ្វើឡើងតាមច្បាប់អន្តោប្រ វេសន៍ នៃព្រះរាជាណាចក្រកម្ពុជា ដើម្បីសុំគោលការណ៍ទៅក្រសួងមហាផ្ទៃ ទាកទាក់ទងទៅស្ថានទូតថៃ៕

RELATED ARTICLES