ភ្នំពេញ ៖ ធនាគារជាតិនៃកម្ពុជា នៅព្រឹកថ្ងៃទី១៤ ខែវិច្ឆិកា ឆ្នាំ២០២៥ បានចេញសេចក្តីជូនដំណឹង ក្រើនរម្លឹកសាធារណជន ឱ្យមានការប្រុងប្រយ័ត្នខ្ពស់ ដើម្បីចៀសវាងការចាញ់បោក ឬធ្លាក់ក្នុងកលល្បិចរបស់ជនទុច្ចរិត ដែលនាំឱ្យខាតបង់ទ្រព្យសម្បត្តិផ្ទាល់ខ្លួន និងជាប់ពាក់ព័ន្ធនឹងទង្វើខុសច្បាប់ ជាយថាហេតុ។

យោងតាមសេចក្តីជូនដំណឹងរបស់ធនាគារជាតិនៃកម្ពុជា បានបញ្ជាក់ថា នាពេលកន្លងមក ជនល្មើសមួយចំនួន បានប្រើប្រាស់ឈ្មោះនិមិត្តសញ្ញា និងរូបភាពថ្នាក់ដឹកនាំធនាគារជាតិនៃកម្ពុជា ដើម្បីបង្កើតព័ត៌មានក្លែងក្លាយ និងផ្សព្វផ្សាយតាមបណ្តាញសង្គម ក្នុងបំណងទុច្ចរិត និងបោកប្រាស់ទ្រព្យសម្បត្តិរបស់ប្រជាជន។ ទន្ទឹមនេះ ជនល្មើសមួយចំនួនបាន ប្រើល្បិចបោកបញ្ឆោតក្រោមទម្រង់ផ្សេងៗ ដូចជា ការក្លែងបន្លំខ្លួនជាសាច់ញាតិ ដើ ម្បីស្នើសុំខ្ចីប្រាក់ ឬឱ្យផ្ទេរប្រាក់ ការក្លែងជាបុគ្គលិកគ្រឹះស្ថានធនាគារនិងហិរញ្ញវត្ថុ ឬក្រុមហ៊ុនឯកជន ដើម្បីផ្តល់ព័ត៌មានក្លែងក្លាយអំពីរង្វាន់ ឬឱកាសការងារ ហើយតម្រូវឱ្យផ្ញើប្រាក់ជាមុន និងការបញ្ចុះបញ្ចូលទិញគណ នីធនាគារ ឬលេខទូរស័ព្ទផ្ទាល់ខ្លួន ដោយផ្តល់កម្រៃខ្ពស់ ជាដើម។
ដើម្បីចៀសវាងការចាញ់បោក ឬធ្លាក់ទៅក្នុងកលល្បិចរបស់ជនទុច្ចរិត ដែលអាចនាំឱ្យខាតបង់ទ្រព្យសម្បត្តិផ្ទាល់ខ្លួន និងជាប់ពាក់ព័ន្ធទៅនឹងទង្វើខុសច្បាប់ ជាយថាហេតុ ធនាគារជាតិនៃកម្ពុជា សូមក្រើនរំឭកដល់សា ធារណជន ឱ្យបង្កើនការប្រុងប្រយ័ត្នខ្ពស់ ចំពោះការចុចលើ តំណភ្ជាប់គេហទំព័រ ឬឆ្អែតហ្គេមវិនិយោគដែលមិនមានប្រភពច្បាស់លាស់ និងសូមកុំផ្ទេរប្រាក់ ផ្តល់ព័ត៌មានផ្ទាល់ខ្លួន ឬលក់គណនីធនាគារ និងលេខទូរស័ព្ទ ឱ្យបុគ្គលដទៃ។
ក្នុងករណីមានការបោកបញ្ឆោតខាងលើ សូមរាយការណ៍ភ្លាមៗទៅកាន់អាជ្ញាធរពាក់ព័ន្ធ…៕