Tuesday, November 18, 2025
Homeសន្ដិសុខសង្គមសន្តិសុខសង្គមបញ្ជូនក្មេងទំនើង-ចោរប្លន់ ២០នាក់ ទៅតុលាការ

បញ្ជូនក្មេងទំនើង-ចោរប្លន់ ២០នាក់ ទៅតុលាការ

ភ្នំពេញ ៖ រយៈពេល ៤ថ្ងៃ កម្លាំងសមត្ថកិច្ចព្រហ្មទណ្ឌកម្រិតស្រាលរាជធានី ស្រាវជ្រាវឫសគល់ក្មេងទំនើង, ចោរប្លន់ និងអ្នកទទួលផលចោរកម្ម ឃាត់ខ្លួនបានសរុបចំនួន ២០នាក់ យកមកបង្ហាញមុខជាសាធារណៈ រួចបញ្ជូនទៅកាន់តុលាការ ដើម្បីបន្តនីតិវីធី។ នៅព្រឹកថ្ងៃទី ១៧ ខែវិច្ឆិកា ឆ្នាំ២០២៥ ការិយាល័យព្រហ្មទណ្ឌកម្រិតស្រាល បានធ្វើការបង្ហាញមុខជនសង្ស័យប្រុសស្រី ២០នាក់ ពាក់ព័ន្ធ ៣ករណី ដែលធ្វើសកម្មភាពអុកឡុក និងកាប់ប្លន់ ក្នុងភូមិសាស្រ្តរាជធានីភ្នំពេញ ។

លោកវរសេនីយ៍ឯក ម៉ម សាវន នាយការិយាល័យព្រហ្មទណ្ឌកម្រិតស្រាលរាជធានីភ្នំពេញ បានថ្លែងថា ដោយអនុវត្តតាមបទបញ្ជាលោកឧត្តមសេនីយ៍ត្រី ប៊ុន សត្យា ស្នងការរង ទទួលផែនការងារព្រហ្មទណ្ឌ ដឹកនាំស្រាវ ជ្រាវនៅថ្ងៃទី១៣ ដល់ថ្ងៃទី១៦ ខែវិច្ឆកា ឆ្នាំ ២០២៥ ឃាត់ខ្លួនជនសង្ស័យ សរុប ២០នាក់ ស្រី ១នាក់ ពាក់ព័ន្ធ ៣ ករណី រួមមាន ករណីទី១ ហិង្សាដោយចេតនា (ក្រុមក្មេងទំនើង រហស្សនាមបឹងត្របែក) ប្រព្រឹត្តនៅចំណុចបន្ទប់ទឹក មាត់ទន្លេ ក្នុងកោះពេជ្រ ផ្លូវផ្សាររាត្រី ក្រុម៧៨ ភូមិ១៤ សង្កាត់ទន្លេបាសាក់ ខណ្ឌចម្ការមន រាជធានីភ្នំពេញ កាលពីថ្ងៃទី៨ ខែវិច្ឆិកា ឆ្នាំ២០២៥ វេលាម៉ោង ១និង៣០នាទី (ក្រុមក្មេងទំនើងឈ្មោះបឹងត្របែក (BTB), ករណីទី២ ហិង្សាដោយចេតនាមានស្ថានទម្ងន់ទោស និងកាន់កាប់ឬដឹកជញ្ជូនអាវុធដោយគ្មានការអនុញ្ញាត (ព្រួតគ្នាប្រើដុំថ្ម និងកាំបិតប៉័ងតោ ដេញគប់ និងកាប់ជនរងគ្រោះ) ប្រព្រឹត្តនៅចំណុចមុខផ្សារ K-MALL មហា វិថីចោមចៅ (វេងស្រេង) ភូមិត្រពាំងថ្លឹង១ សង្កាត់ចោមចៅ១ ខណ្ឌពោធិ៍សែនជ័យ រាជធានីភ្នំពេញ កាលពីថ្ងៃទី១៣ ខែវិច្ឆិកា ឆ្នាំ២០២៥ វេលាម៉ោង ០១និង៣០នាទី ។ ករណីទី៣ ជនសង្ស័យបានកាប់ប្លន់ម៉ូតូ ពីនារីស្រស់ស្អាតម្នាក់ នៅចំណុចផ្លូវបេតុង សង្កាត់បឹងទំពន់ទី១ ខណ្ឌ មានជ័យ រាជធានីភ្នំពេញ វេលាម៉ោង ៣និង៤៣នាទីយប់ ថ្ងៃទី១៥ ខែវិច្ឆកា ឆ្នាំ២០២៥ ។

ក្នុងនោះឃាត់ខ្លួនបានជនសង្ស័យ ២០នាក់ (ស្រី ១នាក់ ) និងអ្នកទទួលផលចោរកម្ម ២នាក់ រួមជាមួយវត្ថុតាង កាំបិតប៉័ងតោ ចំនួន ០១ដើម, ដុំថ្ម ចំនួន០៣ដុំ និងម៉ូតូ ០៥គ្រឿង ។

ជនសង្ស័យទាំង២០នាក់ ត្រូវបានកម្លាំងនគរបាលបញ្ជូនទៅកាន់សាលាដំបូងរាជធានីភ្នំពេញ ចាត់ការតាមនីតិវិធី ៕

RELATED ARTICLES