Wednesday, November 19, 2025
Homeសន្ដិសុខសង្គមសន្តិសុខសង្គមកាប់ប្លន់ម៉ូតូ ជាប់ខ្នោះ៤នាក់

កាប់ប្លន់ម៉ូតូ ជាប់ខ្នោះ៤នាក់

ភ្នំពេញ ៖ ជនសង្ស័យ ៤នាក់ ត្រូវបានសមត្ថកិច្ចចាប់ឃាត់ខ្លួនពាកើព័ន្ធករណីកាប់ប្លន់ម៉ូតូ នៅចំណុចផ្លូវបេតុង សង្កាត់បឹងទំពន់ទី១ ខណ្ឌមានជ័យ រាជធានីភ្នំពេញ កាលពីវេលាម៉ោង ៣និង៤៣នាទីយប់ ថ្ងៃទី១៥ ខែវិច្ឆិកា ឆ្នាំ២០២៥។

តាមប្រភពសមត្ថកិច្ច ឲ្យដឹងថា អនុវត្តតាមបទបញ្ជារបស់លោកឧត្តមសេនីយ៍ឯក ជួន ណារិន្ទ អគ្គស្នងការរង និងជាស្នងការនគរបាលរាជធានីភ្នំពេញ នៅថ្ងៃទី១៦ ខែវិច្ឆិកា ឆ្នាំ២០២៥ វេលាម៉ោង ១០:០០នាទី កម្លាំងជំនាញការិយាល័យនគរព្រហ្មទណ្ឌកម្រិតស្រាល បានសហការជាមួយអធិការដ្ឋាននគរបាលខណ្ឌមានជ័យ-ដង្កោ និងកម្លាំងស្នងការដ្ឋាននគរបាលខេត្ត តាកែវ បានធ្វើការស្រាវជ្រាវឃាត់ជនសង្ស័យ ចំនួន៤នាក់ និងម៉ូតូ ចំនួន ៣ គ្រឿង ពាក់ព័ន្ធនឹងករណីលួចមានស្ថានទម្ងន់ទោសដោយប្រព្រឹត្តអំពើហិង្សា (កាប់ប្លន់ម៉ូតូ) នៅចំណុចផ្លូវបេ តុង សង្កាត់បឹងទំពន់ទី១ ខណ្ឌមានជ័យ រាជធានីភ្នំពេញ វេលាម៉ោងប្រហែល ៣និង៤៣នាទីយប់ ថ្ងៃទី១៥ ខែ វិច្ឆិកា ឆ្នាំ២០២៥។

ជនសង្ស័យ ដែលត្រូវបានឃាត់ខ្លួន រួមមាន ៖ ១-ឈ្មោះ នួន ធាន ភេទប្រុស អាយុ២៧ឆ្នាំ (ជាមុខសញ្ញាចាស់ ទើបនឹងចេញពីពន្ធនាគារ)។ ២-ឈ្មោះ វិន ចាន់ខា ភេទប្រុស អាយុ២៦ឆ្នាំ។  ៣-ឈ្មោះ មិន ចាន់ឫទ្ធី ភេទប្រុស អាយុ៣៩ឆ្នាំ និង ៤-ឈ្មោះ មាច ថាវរុន ភេទ ប្រុស អាយុ៣៤ឆ្នាំ។

ជនសង្ស័យទាំង៤នាក់ ខាងលើ ត្រូវបានសមត្ថកិច្ច កសាងសំណុំរឿង បញ្ជូនទីតុលាការ ចាត់ការតាមនីតិវិធី ៕

RELATED ARTICLES