ភ្នំពេញៈលោកគួច ខេវិន ជាស្ថាបនិកកម្មវិធី«ស្រីស្រស់ ប្រុសស្អាត» របស់CTN ដែលពេលនោះហើយការប្រកួតផ្ដាច់ព្រ័ត្រកាលពីឆ្នាំ២០០៦ ម្ចាស់ជ័យលាភីពីកម្មវិធីនេះផ្នែកបុរសបានទៅលើលោកអ៊ុន សិទ្ធា ចំណែកនារីបានទៅលើកញ្ញាពៅ ធាវី ។ប៉ុន្ដែពេលនេះលោកអ៊ុន សិទ្ធា បានលាចាកលោកទៅហើយកាលពីថ្ងៃទី១៩ ខែវិច្ឆិកា ឆ្នាំ២០២៥ ដែលធ្វើឲ្យលោកគួច ខេវិន តក់ស្លុតនិងសោកស្ដាយលោកសិទ្ធា ជាខ្លាំង។ជាមួយគ្នានេះដែរលោកគួច ខេវិន ថែមទាំងបានរំលឹកអនុស្សាវរីយ៍ចាស់ជាមួយលោកអ៊ុន សិទ្ធា កាលពី១៩ឆ្នាំមុន ព្រមទាំងថាអតចរឹតលោកសិទ្ធា ជាជាគំរូល្អសម្រាប់ ប្អូនៗជំនាន់ក្រោយយកមកលម្អជីវិតកាន់តែប្រសើរ។



លោកគួច ខេវិន ថ្លែងសារថា«បានស្គាល់ជាដំបូង គ្រាដែលប្អូនប្រុសមកពីខេត្តស្វាយរៀងបានដាក់ពាក្យប្រកួតប្រជែងក្នុងកម្មវិធីស្រីស្រស់ ប្រុសស្អាតCTN ឆ្នាំ២០០៦ ដែលកាលណោះ មិនជាមានកាម៉េរ៉ាទំនើបផ្តិតរូបភាពបានល្អស្អាតនៅឡើយ ប៉ុន្តែចរិយាមាយាទ ចរឹកឬកពា របស់ប្អូនត្រូវបានកត់សម្គាល់នឹងរុញច្រានឱ្យប្អូនជាប់ចំ ណាត់ថ្នាក់និងចូលមកក្នុងរង្វង់សិល្បៈ ។ ខ្ញុំបានកោតសរសើរតាំងតែតែពីបានស្គាល់តំបូងនោះនូវជីវិតប្រកប ដោយ “គុណធ៌ម”របស់ប្អូនហើយបាន ជួយបណ្តុះបណ្តាល និងទទួលឱ្យរួមកិច្ចការងារជាច្រើនដើម្បីឱ្យប្អូនប្រុសម្នាក់នេះទទួលបានបទពិសោធន៌ កាន់តែមានទេពកោសល្យសិល្បៈខ្ពស់ ។ ប្អូន អ៊ុន សុធា(អ៊ុន សិទ្ធា) ជាកូនពៅ នៅកៀកកិតស្និតជាប់ជាមួយម្តាយ ឪពុក ចាស់ជរា ដូច្នេះហើយទើបបានជាអំឡុងពេលនៃការប្រ កបអាជីពសិល្បៈប្អូនតែងបដិសេដមិនចេញទៅសម្តែងនៅក្រៅប្រទេសដូច គេដ៏ទៃទៀត ដើម្បីទុកពេលវេលាថែទាំម្តាយ ឪពុក ជរា រហូតលោកទាំងពីររលត់សង្ខាទៅ បន្តបន្ទាប់។ ពេលនេះ ប្អូន អ៊ុន សុធា បានលាលោកនេះ ដោយមិនត្រឡប់ ប៉ុន្តែបងនៅតែកោតសរសើរនិងស្ញប់ស្ញែងចំពោះ”សិលធ៌ម គុណធ៌ម” ប្រកបដោយភាពថ្លៃថ្នូររបស់ប្អូនដែលធ្លាប់មាន នឹងសូមឱ្យបានជាគំរូល្អសម្រាប់ ប្អូនៗជំនាន់ក្រោយយកមកលម្អជីវិតកាន់តែប្រសើរ ។ សូមបួងសួងដល់គុណ្យនៃវត្ថុសក្តិសិទ្ធិលើលោកជួយយិតយោងគាំពារដួងវិញ្ញាណខ្ខន្ធរបស់ ប្អូនប្រុស អ៊ុន សុធា បានទៅដល់ទីសុគតិភព កុំបីឃ្លៀងឃ្លាតឡើយ ! សូមឱ្យមនុស្សម្នាទាំងអស់ដែលរស់នៅក្នុងសង្គម ចេះស្រឡាញ់ អាណិតអាសូរ ចេះជួយគ្នានៅគ្រាដែលមនុស្សដែលគួរឱ្យជួយនៅរស់រានមានជីវិតជួបលំបាក កុំបណ្តោយឱ្យគ្នាវេទនារហូតរលត់ជីវិតទៅហើយ ទើបពោលថាអាណិតណាស់ អ្នកដែលស្លាប់ហើយស្តាប់មិនឮឡើយ May your soul rest in peace and beautifully, Sethear, handsome Bro»។



គួរបញ្ជាក់ថាលោកអ៊ុន សិទ្ធា អាយុ៤២ឆ្នាំ បានទទួលមរណភាពដោយជំងឺក្រពះ ពោះវៀន ហើយពេលធ្វើទុក្ខខ្លាំងបណ្ដាលឲ្យគាំងបេះដូងស្លាប់នៅមន្ទីពេទ្យ ។ប្រភពខ្លះថាលោកសិទ្ធា ស្លាប់ដោយសាតែជំងឺមហារីកតំ nណាក់កាលចុងក្រោយ ប៉ុន្ដែលោកអ៊ុន ពិសី ជាបងប្រុសលោកសិទ្ធា បានបដិសេធ ។សពរបស់លោកសិទ្ធា នឹងបូជានៅព្រឹកថ្ងៃទី២១ ខែវិច្ឆិកា ឆ្នាំ២០២៥ នៅវត្តវត្តពោធិសត្ថារាម(វត្តពោធិ៍ចិនតុង ) នឹងធ្វើបុណ្យ៧ថ្ងៃនៅថ្ងៃទី២៤ ខែវិច្ឆិកា ឆ្នាំ២០២៥ នៅផ្ទះលេខ1B ផ្ទះលេខ17 ភូមិប៉ប្រកខាងត្បូង សង្កាត់កកាបទីមួយ ខណ្ឌពោធិ សែនជ័យ រាជធានីភ្នំពេញ។ប្រភពថាសាររបស់លោកគួច ខេវិន ជាការដាស់តឿនមួយទៅដល់មនុស្សទូទៅ «កុំបណ្តោយឱ្យគ្នាវេទនារហូតរលត់ជីវិតទៅហើយ ទើបពោលថាអាណិតណាស់ អ្នកដែលស្លាប់ហើយស្តាប់មិនឮឡើយ»៕



