Saturday, November 22, 2025
Homeសន្ដិសុខសង្គមសន្តិសុខសង្គមលួចនៅភ្នំពេញ ជាប់ខ្នោះនៅបាត់ដំបង  

លួចនៅភ្នំពេញ ជាប់ខ្នោះនៅបាត់ដំបង  

ខេត្តបាត់ដំបង ៖ ជនសង្ស័យម្នាក់ បានធ្វើសកម្មភាពលួចទ្រព្យសម្បត្តិប្រជាពលរដ្ឋ នៅឯរាជធានីភ្នំពេញរួច គេចខ្លួនមកសម្ងំនៅផ្ទះមិត្តភក្តិ ក្នុងខេត្តបាត់ដំបង លុះក្រោយមកត្រូវបានកម្លាំងសមត្ថកិច្ចជំនាញ សហការស្រាវជ្រាវឃាត់ខ្លួនបានទាំង២នាក់ នាំយកទៅចាត់ការតាមច្បាប់។

ករណីលួចលួចទ្រព្យសម្បត្តិនេះ បានកើតឡើង កាលពីថ្ងៃទី១៩ ខែវិច្ឆិកា ឆ្នាំ២០២៥ នៅក្នុងភូមិសាស្ត្ររាជធានីភ្នំពេញ។ លុះមកដល់ថ្ងៃទី២០ ខែវិច្ឆិកា ឆ្នាំ២០២៥ ទើបកម្លាំងសមត្ថកិច្ចជំនាញ បានស្រាវជ្រាវឃាត់ខ្លួនជន សង្ស័យ បានចំនួន២នាក់។

ជនសង្ស័យទាំង២នាក់ ដែលត្រូវបានសមត្ថកិច្ចចាប់ឃាត់ខ្លួន ទី១-ឈ្មោះធី តុង ភេទប្រុស អាយុ២០ឆ្នាំ មានលំនៅ ហាងស៊ែ៦៨ ក្រុម១២ ភូមិ១ សង្កាត់បឹងព្រលិត ខណ្ឌ៧មករា រាជធានីភ្នំពេញ (អ្នកប្រព្រឹត្តផ្ទាល់) និងទី២-ឈ្មោះយឿម ប៊ុនឡា ហៅយ៉ៃ ភេទប្រុស អាយុ១៦ឆ្នាំ មានលំនៅ ភូមិបឹងប្រីយ ឃុំស្នឹង ស្រុកបាណន់ (ជាមិត្តភក្តិ)។

តាមប្រភពសមត្ថកិច្ច បានឱ្យដឹងថា កាលពីថ្ងៃទី២០ ខែវិច្ឆិកា ឆ្នាំ២០២៥ ដោយអនុវត្តតាមអនុសាសន៍ដ៏ខ្ពង់ខ្ពស់របស់នាយឧត្តមសេនីយ៍ ស ថេត អគ្គស្នងការនគរបាលជាតិ និងការចង្អុលទិសដឹកនាំរបស់លោកឧត្តមសេ នីយ៍ទោ ដាញ់ អេងប៊ុនចាន់ ស្នងការនគរបាល ខេត្តបាត់ដំបង លោកវរសេនីយ៍ទោ ហេង បារាំង អធិការនគរ បាលស្រុកបាណន់ ដឹកនាំកម្លាំង សហការជាមួយកម្លាំងអធិការដ្ឋាននគរបាលខណ្ឌ៧មករា រាជធានីភ្នំពេញ បានចុះបង្ក្រាប នាំខ្លួនជនសង្ស័យចំនួន២នាក់ (ឈ្មោះធី តុង និងឈ្មោះយឿម ប៊ុនឡា ហៅយ៉ៃ) ក្នុងករណីលួច ទ្រព្យសម្បត្តិប្រជាពលរដ្ឋ នៅរាជធានីភ្នំពេញ កាលពីថ្ងៃទី១៩ ខែវិច្ឆិកា ឆ្នាំ២០២៥ ព្រមទាំងដកហូតបានវត្ថុតាង រួមមាន ម៉ូតូម៉ាកហុងដា ឌ្រីម សេ១២៥ ពណ៌ខ្មៅ ស៊េរីឆ្នាំ២០២៤ ពាក់ស្លាកលេខ ភ្នំពេញ 1KZ-6148 លេខតួនិងម៉ាស៊ីន 020 6326 ចំនួន១គ្រឿង និងទូរស័ព្ទដៃ ចំនួន ២គ្រឿង (ម៉ាក iPhone X ពណ៌ស ចំនួន១គ្រឿង និងម៉ាក iPhone 12 ពណ៌ស បែកខ្នងក្រោយជាប់កាមេរ៉ា  ចំនួន១គ្រឿង)។

ជនសង្ស័យទាំង២នាក់ខាងលើ ត្រូវបានប្រគល់ទៅកម្លាំងអធិការដ្ឋាននគរបាលខណ្ឌ៧មករា ដើម្បីចាត់ការបន្តតាមនីតិវិធី៕

RELATED ARTICLES