Saturday, December 13, 2025
Homeសន្ដិសុខសង្គមសន្តិសុខសង្គមបង្ក្រាបផលិតផលបញ្ចុះកម្តៅក្លែងក្លាយ ឃាត់ខ្លួន១

បង្ក្រាបផលិតផលបញ្ចុះកម្តៅក្លែងក្លាយ ឃាត់ខ្លួន១

ភ្នំពេញ ៖ ដោយអនុវត្តតាមបទបញ្ជាយ៉ាងម៉ឺងម៉ាត់របស់នាយឧត្តមសេនីយ៍ ស ថេត អគ្គស្នងការនគរបាលជាតិ កម្លាំងជំនាញការិយាល័យប្រឆាំងបទល្មើសកម្មសិទ្ធិបញ្ញា នៃនាយកដ្ឋាននគរបាលប្រឆាំងបទល្មើសសេដ្ឋកិច្ច ក្រោមការសម្របសម្រួលនីតិវិធីពីលោកព្រះរាជអាជ្ញារង ស៊ិត វណ្ណៈ ដោយមានការចូលរួមពីមន្ត្រីសុខាភិបាល មន្ត្រី ក.ប.ប និងអាជ្ញាធរមូលដ្ឋាន បានធ្វើការចុះបង្ក្រាបពាក់ព័ន្ធករណីនាំចូល ស្តុក ចែកចាយ ផលិតផលបន្ទះបិទបញ្ចុះកម្តៅ ម៉ាកខូលឃីត (Cool-Kid) ក្លែងក្លាយ នៅផ្ទះលេខ19D ផ្លូវ៣៣៨ សង្កាត់ទួលស្វាយព្រៃ១ ខណ្ឌបឹងកេងកង រាជធានីភ្នំពេញ។

ប្រតិបត្តិការនេះ ធ្វើឡើងកាលពីថ្ងៃទី០៤ ខែធ្នូ ឆ្នាំ២០២៥ ដោយកម្លាំងជំនាញដកហូតសម្ភារៈវត្ថុតាងរួមមាន ផលិតផលខូលឃីត (Cool-Kid) ក្លែងក្លាយ សរុប៧៤កេសធំ និង៨កេសតូច និងសម្ភារៈវត្ថុតាងសង្ស័យផលិតផលខុសច្បាប់ ចំនួន៧មុខផ្សេងទៀត។

ក្រោយពីការឆែកឆេរ លោកព្រះរាជអាជ្ញារង ស៊ិត វណ្ណៈ បានសម្រេចឱ្យសមត្ថកិច្ចដកហូតសម្ភារៈទាំងអស់ ជាបណ្តោះអាសន្ន ដើម្បីធ្វើការត្រួតពិនិត្យបន្ត រង់ចាំការសម្រេចពីស្ថាប័នមានសមត្ថកិច្ច និងបាននាំខ្លួនម្ចាស់ទីតាំង ឈ្មោះ មឿន សុខស៊ីថា ភេទប្រុស អាយុ៤៥ឆ្នាំ មកសាកសួរបំភ្លឺ ដើម្បីបន្តនីតិវិធី។

ក្រោយពីការសាកសួរ និងបញ្ចប់ការងារស៊ើបអង្កេត សមត្ថកិច្ចបានបញ្ជូនសំណុំរឿងទៅអយ្យការអមសាលា ដំបូងរាជធានីភ្នំពេញ ដើម្បីចាត់ការតាមនីតិវិធី កាលពីថ្ងៃទី៨ ខែធ្នូ ឆ្នាំ២០២៥៕

RELATED ARTICLES