Tuesday, January 13, 2026
Homeសន្ដិសុខសង្គមសន្តិសុខសង្គមដុតស្មៅ ផ្អើលឆេះស្ថានីយប្រេង

ដុតស្មៅ ផ្អើលឆេះស្ថានីយប្រេង

ភ្នំពេញ ៖ ស្មៅនិងជាតិជ័រទុកចោល ក្នុងដីឡូត៍មួយកន្លែង ត្រូវបានអគ្គិភ័យឆាបឆេះយ៉ាងសន្ធោសន្ធៅ បង្កឱ្យមានការភ្ញាក់ផ្អើលយ៉ាងខ្លាំង ស្មានតែឆេះស្ថានីយប្រេង ធ្វើឱ្យផ្អើលដល់កម្លាំងជំនាញពន្លត់អគ្គិភ័យ បញ្ជូនរថយន្តពន្លត់អគ្គិភ័យចុះជួយអន្តរាគមន៍ភ្លាមៗ។

ហេតុការណ៍នេះ បានកើតឡើង កាលពីវេលាម៉ោង ១០និង៣០នាទីព្រឹក ថ្ងៃទី១០ ខែមករា ឆ្នាំ២០២៦ នៅខាង លិចបុរីពិភពថ្មីឈូកវ៉ា១ ស្ថិតក្នុងសង្កាត់គោករកា ខណ្ឌព្រែកព្នៅ។

តាមប្រភពពីកន្លែងកើតហេតុ បានឱ្យដឹងថា មុនពេលកើតហេតុ គេឃើញភ្លើងបានឆាបឆេះចេញពីដីឡូត៍មួយកន្លែង យ៉ាងសន្ធោសន្ធៅ និងមានផ្សែងខ្មួលខ្មាញ់ បង្កឱ្យមានការភ្ញាក់ផ្អើលយ៉ាងខ្លាំង។ ភ្លាមៗនោះ មានអ្នក រាយការណ៍តាមគ្រុបតេឡេក្រាម ថាមានភ្លើងឆេះស្ថានីយប្រេង។

ខណៈនោះ សមត្ថកិច្ចបានទាក់ទងរថយន្តពន្លត់អគ្គិភ័យ ជាច្រើនគ្រឿង ចុះអន្តរាគមន៍។ ក្រោយមក នគរបាលមូលដ្ឋាន បានចុះទៅដល់កន្លែងកើតហេតុ បានបញ្ជាក់ថា ឆេះស្មៅ និងជាតិជ័រចាស់ៗ សំណល់ពីរោងចក្រដែលបានរុះរើទុកចោល។

ទាក់ទិននឹងការកើតមានអគ្គិភ័យនេះ តាមព័ត៌មានឱ្យដឹងថា គឺបណ្តាលមកពីដុតស្មៅ ហើយឆេះរាលដាលទៅទុយោជ័រខ្មៅ និងជាតិជ័រចាស់ទុកចោល។ យ៉ាងណា ភ្លើងពុំបាន ឆេះរាលដាលដល់ផ្ទះប្រជាពលរដ្ឋឡើយ ដោយមានរថយន្តពន្លត់អគ្គិភ័យ ចេញអន្តរាគមន៍បាញ់ទឹកពន្លត់ ទប់ស្កាត់ទាន់ពេល៕

RELATED ARTICLES