Wednesday, January 14, 2026
Homeសន្ដិសុខសង្គមសន្តិសុខសង្គមអភិបាលខេត្តកំពង់ចាម ចលនាអ្នកភូមិ ធ្វើត្រីឆ្អើរ ផ្ញើវីរកងទ័ពជួរមុខ

អភិបាលខេត្តកំពង់ចាម ចលនាអ្នកភូមិ ធ្វើត្រីឆ្អើរ ផ្ញើវីរកងទ័ពជួរមុខ

ខេត្តកំពង់ចាម ៖ ដោយមានការផ្តួចផ្តើមពីលោកអ៊ុន ចាន់ដា អភិបាលខេត្តកំពង់ចាម នៅថ្ងៃទី១២ ខែមករា ឆ្នាំ២០២៦ ប្រជាពលរដ្ឋនៅភូមិទី១ កោះថ្មី ឃុំកោះសូទិន ស្រុកកោះសូទិន បានរួមគ្នាធ្វើត្រីឆ្អើរ សម្រាប់ផ្តល់ឱ្យទៅវីរកងទ័ព ដែលកំពុងការពារព្រំដែនកម្ពុជា-ថៃ។

ទាក់ទិនទៅនឹងសកម្មភាពផលិតត្រីឆ្អើរនេះ លោកអ៊ុន ចាន់ដា បានមានប្រសាសន៍ថា រដ្ឋបាលខេត្ត បានប្រ មូលទិញត្រី ពីប្រជាពលរដ្ឋនៅក្នុងឃុំកោះសូទិន ដែលក្នុងផែនការ គឺត្រូវប្រមូលទិញត្រី ទម្ងន់១តោន អាចផលិតជាត្រីឆ្អើរ បានប្រមាណ ៣០០០ចង្កាក់ ហើយមកដល់ពេលនេះ គឺបងប្អូនប្រជាពលរដ្ឋយើង បានរួមគ្នាផលិតបានត្រីឆ្អើរ ប្រមាណជាង ១ពាន់ចង្កាក់ហើយ។ ដូច្នេះរង់ចាំការធ្វើត្រីឆ្អើរ គ្រប់គោលការណ៍ រដ្ឋបាលខេត្ត នឹងបញ្ជូនទៅវីរកងទ័ពរបស់យើង។

លោកអភិបាលខេត្ត បានបន្តថា នៅសមរភូមិមុខ គឺមានស្បៀងជាច្រើនមុខហើយ ប៉ុន្តែអ្វីដែលពួកគាត់ចង់បានបន្ថែម គឺត្រីឆ្អើរ ជាប្រភេទអាហារក្រៀម ទុកបានយូរ ដែលពួកគាត់មិនទាន់មាន។

លោកអភិបាលខេត្ត បានបញ្ជាក់ថា ការចុះទៅពិនិត្យមើលសកម្មភាពរបស់ប្រជាពលរដ្ឋផលិតត្រីឆ្អើរ ដោយផ្ទាល់ នៅភូមិទី១ កោះថ្មីនេះ គឺចង់បង្កើតតំបន់នេះ ឱ្យទៅជាសហគមន៏ផលិតត្រីឆ្អើរ ជាភូមិមួយផលិតផលមួយ ដែលត្រូវឱ្យមន្ទីរពាណិជ្ជកម្ម និងមន្ទីរកសិកម្ម ចុះទៅរៀបចំឆាប់ៗនេះ និងរកទីផ្សារឱ្យពួកគាត់ ធ្វើឱ្យពួកគាត់មាននិរន្តរភាពរហូតក្នុងការផ្គត់ផ្គង់ត្រីឆ្អើរ៕

RELATED ARTICLES