Thursday, January 15, 2026
Homeសន្ដិសុខសង្គមសន្តិសុខសង្គមខ្ចីម៉ូតូគេបើកបង្ហោះ ប៉ូលិសចាប់កោរសក់

ខ្ចីម៉ូតូគេបើកបង្ហោះ ប៉ូលិសចាប់កោរសក់

ខេត្តកំពង់ស្ពឺ ៖ យុវជន ៣នាក់ បានខ្ចីម៉ូតូ ១គ្រឿង ពីអ្នកស្គាល់គ្នា យកមកជិះ រួចនាំគ្នាធ្វើសកម្មភាពបង្ហោះយ៉ាងអនាធិបតេយ្យ ពេញដងផ្លូវ និងថែមទាំងបានថតបង្ហោះតាមបណ្តាញសង្គម ហ្វេសប៊ុក ថែមទៀត ទីបំផុតត្រូវបានកម្លាំងសមត្ថកិច្ចជំនាញ ស្រាវជ្រាវឃាត់ខ្លួនទាំង៣នាក់ យកមកធ្វើការអបរ់ណែនាំ ដោយកោរសក់ពុះជើងក្អែក ជាការព្រមាន។

ករណីក្មេងទំនើងបង្ហោះម៉ូតូនេះ បានកើតឡើង កាលពីថ្ងៃទី៧ ខែមករា ឆ្នាំ២០២៦ ធ្វើសកម្មភាពបង្ហោះម៉ូតូ ត្រង់ចំណុចផ្លូវបេតុង ភូមិត្រពាំងលើក ឃុំស្តុក ស្រុកគងពិសី ខេត្តកំពង់ស្ពឺ។ លុះមកដល់ថ្ងៃទី១៣ ខែមករា ឆ្នាំ២០ ២៦ ទើបកម្លាំងសមត្ថកិច្ចបានធ្វើការស្រាវជ្រាវឃាត់ខ្លួនក្មេងទំនើង ចំនួន៣នាក់។

ក្មេងទំនើង ទាំង៣នាក់ ដែលត្រូវបានសមត្ថកិច្ចឃាត់ខ្លួន រួមមាន ទី១-ឈ្មោះខាន់ សុខហ័ង ភេទប្រុស អាយុ១៥ឆ្នាំ រស់នៅភូមិព្រៃងោង  ឃុំភារីមានជ័យ ស្រុកបសេដ្ឋ (អ្នកអង្គុយពីក្រោយ)។ ទី២-ឈ្មោះស៊ុំ ចំរើន ភេទប្រុស អាយុ១៦ឆ្នាំ រស់នៅភូមិបឹងត្រាវ ឃុំស្តុក ស្រុកគងពិសី (អ្នកបង្ហោះ) និងទី៣-ឈ្មោះឈន យុទ្ធ ភេទប្រុស អាយុ១៧ឆ្នាំ រស់នៅភូមិព្រៃងោង ឃុំភារីមានជ័យ ស្រុកបសេដ្ឋ (អ្នកអង្គុយកណ្តាល)។

តាមប្រភពសមត្ថកិច្ច បានឱ្យដឹងថា អនុវត្តតាមប្រសាសន៍ណែនាំអភិបាលខេត្តកំពង់ស្ពឺ លើវិធានការបង្ក្រាបក្មេងទំនើងមិនដកដៃ និងការបញ្ជាដឹកនាំលោកឧត្តមសេនីយ៍ទោ ឃឹម សុកខៃ ស្នងការនគរបាលខេត្តកំពង់ស្ពឺ កម្លាំងសមត្ថកិច្ចស្រុកគងពិសី បានបើកប្រតិបត្តិការ ស្រាវជ្រាវក្មេងទំនើងបង្ហោះម៉ូតូនៅតាមដងផ្លូវសាធារណៈ រួចថតរូបបង្អួតសមត្ថកិច្ច តាមបណ្តាញសង្គម ហ្វេសប៊ុក កាលពីថ្ងៃទី៧ ខែមករា ឆ្នាំ២០២៦ ត្រូវបានសមត្ថកិច្ចស្រាវជ្រាវឃាត់ខ្លួននៅថ្ងៃទី១៣ ខែមករា។

លោកវរសេនីយ៍ឯក យ៉ាង សុខលីអធិការនគរបាលស្រុកគងពិសី ឱ្យដឹងថា ក្រោយទទួលបានព័ត៌មានអំពីករណីក្មេងទំនើង ១ក្រុម បង្ហោះម៉ូតូតាមផ្លូវសាធារណៈ កម្លាំងសមត្ថកិច្ចជំនាញបានស្រាវជ្រាវរហូតឈានទៅកំណត់មុខសញ្ញា និងឃាត់ខ្លួនបានចំនួន៣នាក់ (១-ឈ្មោះខាន់ សុខហ័ង ២-ឈ្មោះស៊ុំ ចំរើន ៣-ឈ្មោះឈន យុទ្ធ) ដែលធ្វើសកម្មភាពបង្ហោះម៉ូតូត្រង់ចំណុចផ្លូវបេតុងភូមិត្រពាំងលើក ឃុំស្តុក ស្រុកគងពិសី ខេត្តកំពង់ស្ពឺ។

នៅចំពោះមុខសមត្ថកិច្ច ក្រុមក្មេងទំនើងទាំង៣នាក់ខាងលើ បានឆ្លើយសារភាពថា មុនកើតហេតុ ពួកខ្លួនបានខ្ចីម៉ូតូ ១គ្រឿង ម៉ាកហុងដា ឌ្រីម សេ១២៥ ពណ៌ខ្មៅមិនចាំស្លាកលេខ របស់ឈ្មោះវ៉ីន ភេទប្រុស (ទើបស្គាល់គ្នាថ្មីៗ) រួចយកមកជិះបង្ហោះ ប្រាកដមែន។

ចំពោះវិធានការដែលសមត្ថកិច្ចបានអនុវត្តទៅលើក្រុមក្មេងទំនើង ទាំង៣នាក់ រួមមាន ១-កោរសក់ពុះជើងក្អែក និង២-ធ្វើការអប់រំ ពលកម្ម និងធ្វើកិច្ចសន្យាប្រគល់ឱ្យអាណាព្យាបាលអប់រំបន្ត។ ក្នុងករណីប្រព្រឹត្តបទល្មើសលើកទី២ សមត្ថកិច្ចនឹងចាត់ការតាមនីតិវិធី៕

RELATED ARTICLES