Monday, January 19, 2026
Homeសន្ដិសុខសង្គមសន្តិសុខសង្គមឡានធំបុកបង្គោលភ្លើង រលើងផ្កា៥គុម្ព

ឡានធំបុកបង្គោលភ្លើង រលើងផ្កា៥គុម្ព

ភ្នំពេញ ៖ រថយន្តម៉ាកហ៊ីយ៉ាន់ដាយ ដឹកទំនិញ ១គ្រឿង កំពុងបើកបរពេញល្បឿន ស្រាប់តែរេចង្កូតបុកឡើងលើសួនច្បារពុះចែកទ្រូងផ្លូវ ទាំងកំរោល បណ្តាលឱ្យខូចខាត និងបាក់បង្គោលភ្លើងបំភ្លឺផ្លូវ ១ដើម ព្រមទាំងរលើងដើមផ្កា អស់ជាច្រើនគុម្ព បន្ទាប់មកអ្នកបើកបរ បានរត់គេចខ្លួនបាត់។

ហេតុការណ៍នេះ បានកើតឡើង កាលពីវេលាម៉ោង ២រសៀល ថ្ងៃទី១៧ ខែមករា ឆ្នាំ២០២៦ ស្ថិតនៅតាមផ្លូវ៥០ ម៉ែត្រ ភូមិអន្លង់គងថ្មី សង្កាត់ព្រៃស ខណ្ឌដង្កោ។

រថយន្តបង្កហេតុ ម៉ាកហ៊ីយ៉ាន់ដាយ ពណ៌ទឹកប្រាក់ ពាក់ស្លាកលេខ ភ្នំពេញ 3G-8918 បើកបរដោយបុរសមិនស្គាល់អត្តសញ្ញាណម្នាក់ គេចខ្លួនបាត់។

ប្រជាពលរដ្ឋ បាននិយាយថា មុនពេលកើតហេតុ គេឃើញរថយន្តដឹកទំនិញខាងលើ បានបើកបរតាមផ្លូវ ៥០ម៉ែត្រ ក្នុងទិសដៅពីត្បូង ទៅជើង លុះពេលទៅដល់ត្រង់ចំណុចកើតហេតុ ស្រាប់តែរេចង្កូតបុកឡើងសួនច្បារពុះចែកទ្រូងផ្លូវ បណ្តាលឱ្យប៉ើងខូចខាត រួចបុកបង្គោលភ្លើងបំភ្លឺផ្លូវ បាក់អស់១ដើម និងបុកដើមផ្កា បាក់រលើងអស់ ៥គុម្ព។

ក្រោយកើតហេតុ នគរបាលប៉ុស្តិ៍ព្រៃស និងនគរបាលចរាចរណ៍ខណ្ឌដង្កោ បានចុះទៅនាំយករថយន្ត ១គ្រឿងនោះ ទៅរក្សាទុកបណ្តោះអាសន្ន នៅអធិការដ្ឋាននគរបាលខណ្ឌដង្កោ រង់ចាំដោះស្រាយនៅពេលក្រោយ៕

RELATED ARTICLES