Thursday, January 22, 2026
Homeសន្ដិសុខសង្គមសន្តិសុខសង្គមបង្ក្រាបទីតាំងលក់បារីអេឡិចត្រូនិក ៥កន្លែង ឃាត់ខ្លួន៤នាក់

បង្ក្រាបទីតាំងលក់បារីអេឡិចត្រូនិក ៥កន្លែង ឃាត់ខ្លួន៤នាក់

ភ្នំពេញ ៖ ក្រោយពីកម្លាំងអាវុធហត្ថរាជធានីភ្នំពេញ បានធ្វើការបង្ក្រាបទីតាំងលួចលក់ឧបករណ៍អេឡិចត្រូនិក សម្រាប់ជក់សារធាតុញៀន ជាច្រើនកន្លែង ដោយដកហូតវត្ថុតាងជាង៣០ម៉ឺនគ្រឿង កាលពីពេលថ្មីៗកន្លងទៅរួចមក នៅថ្ងៃទី១៩ ខែមករា ឆ្នាំ២០២៦ អាវុធហត្ថរាជធានីភ្នំពេញ បានបន្តធ្វើការស្រាវជ្រាវ​ បង្ក្រាបទីតាំងលួចលក់ឧបករណ៍អេឡិចត្រូនិកសម្រាប់ជក់សារធាតុគីមី ៥កន្លែងបន្ថែមទៀត នៅក្នុងរាជធានីភ្នំពេញ ដោយឃាត់ ខ្លួនម្ចាស់ទីតាំង ចំនួន៤នាក់។

ប្រតិបត្តិការបង្ក្រាបទីតាំងលួចលក់ឧបករណ៍អេឡិចត្រូនិកសម្រាប់ជក់បារីនេះ ធ្វើឡើងក្រោមកិច្ចប្រតិបត្តិការរវាងកម្លាំងជំនាញនៃការិយាល័យប្រឆាំងបទល្មើសគ្រឿងញៀន កងរាជអាវុធហត្ថរាជធានីភ្នំពេញ សហការជាមួយកម្លាំងមូលដ្ឋានអាវុធហត្ថខណ្ឌច្បារអំពៅ ខណ្ឌទួលគោក ខណ្ឌឫស្សីកែវ ខណ្ឌមានជ័យ និងខណ្ឌ៧មករា។

ទីតាំងដែលត្រូវបានបង្ក្រាបទាំងនោះ រួមមាន ១-ចំណុចក្បែរវត្តច្បារអំពៅ ផ្លូវ៣៥៧ ភូមិដើមស្លែង សង្កាត់ច្បារអំពៅទី២ ខណ្ឌច្បារអំពៅ។ ២-ចំណុចភូមិ១០ សង្កាត់បឹងកក់ទី២ ខណ្ឌទួលគោក។ ៣-ចំណុចភូមិបឹងសាឡាង សង្កាត់ឫស្សីកែវ ខណ្ឌឫស្សីកែវ។ ៤- ចំណុចភូមិដំណាក់ធំទី១ សង្កាត់ស្ទឹងមានជ័យទី២ ខណ្ឌមានជ័យ និង៥-ក្នុងសង្តាត់ វាលវង់ ខណ្ឌ៧មករា។ ដោយចាប់យកវត្ថុតាងសរុប ជាង ១៣០០គ្រឿង រួមមាន ម៉ាស៊ីនជក់ចម្រុះ ម៉ាក ចំនួន៣៣៤ម៉ាស៊ីន ក្បាលជក់ចម្រុះ ម៉ាក ចំនួន១០៣០ក្បាល ព្រមទាំង ឃាត់ខ្លួនម្ចាស់ទីតាំង ទាំង ៥កន្លែង បញ្ជូនទៅបញ្ជាការដ្ឋានកងរាជអាវុធហត្ថរាជធានីភ្នំពេញ ដើម្បីចាត់ការតាមនីតិវិធី។

ករណីបង្ក្រាបទីតាំងលួចលក់ឧបករណ៍អេឡិចត្រូនិក សម្រាប់ជក់សារធាតុគីមី ៥កន្លែងនេះ កម្លាំងអាវុធហត្ថ រាជធានីភ្នំពេញ កំពុងបន្តនីតិវិធីទៅតាមផ្លូវច្បាប់៕

RELATED ARTICLES