Thursday, January 22, 2026
Homeសន្ដិសុខសង្គមសន្តិសុខសង្គមបង្ក្រាបល្បែងជល់មាន់ ឃាត់ខ្លួន៥នាក់

បង្ក្រាបល្បែងជល់មាន់ ឃាត់ខ្លួន៥នាក់

ខេត្តកំពង់ស្ពឺ ៖ ក្រុមអ្នកញៀនល្បែងជល់មាន់ ១ក្រុម កំពុងប្រមូលផ្តុំគ្នាជល់មាន់ភ្នាល់ដាក់លុយ យ៉ាងពពាក់ ពពូន ត្រូវបានកម្លាំងកងរាជអាវុធហត្ថស្រុក ចុះបង្ក្រាប ឃាត់ខ្លួនបានចំនួន៥នាក់ នាំយកមកចាត់ការតាមច្បាប់។ប្រតិបត្តិការបង្ក្រាបល្បែងបញ្ជល់មាន់នេះ បានធ្វើឡើង កាលពីវេលាម៉ោង១១និង៣០នាទីព្រឹក ថ្ងៃទី១៨ ខែមករា ឆ្នាំ២០២៦ នៅចំណុចភូមិទួល ឃុំព្រៃក្រសាំង ស្រុកសាមគ្គីមុនីជ័យ។

ក្រុមអ្នកញៀនល្បែងជល់មាន់ ទាំង៥នាក់ ដែលត្រូវបានឃាត់ខ្លួន រួមមាន ទី១-ឈ្មោះហេន ហេង ភេទប្រុស អាយុ៥៦ឆ្នាំ មុខរបរនៅផ្ទះ រស់នៅភូមិទួល ឃុំព្រៃក្រសាំង ស្រុកសាមគ្គីមុនីជ័យ។ ទី២-ឈ្មោះធន ទៀង ភេទប្រុស អាយុ៤០ឆ្នាំ មុខរបរកម្មកររោងចក្រ រស់នៅភូមិក្រាំងក្រូច ឃុំព្រៃក្រសាំង ស្រុកសាមគ្គីមុនីជ័យ។ ទី៣-ឈ្មោះលឹម ភារ៉ា ភេទប្រុស អាយុ២៧ឆ្នាំ មុខរបរកម្មកររោងចក្រ រស់នៅភូមិទួលកេះ ឃុំក្រាំងចេក ស្រុកសាមគ្គីមុនីជ័យ។ ទី៤-ឈ្មោះរឿន វ៉ា ភេទប្រុស អាយុ៥៨ឆ្នាំ មុខរបរកម្មករសំណង់ រស់នៅភូមិទួល ឃុំព្រៃក្រសាំង ស្រុកសាមគ្គីមុនីជ័យ និងទី៥-ឈ្មោះទ្រី វ៉ង់ ភេទប្រុស អាយុ៥១ឆ្នាំ មុខរបរកម្មករសំណង់ រស់នៅភូមិទួល ឃុំព្រៃក្រសាំង ស្រុកសាមគ្គីមុនីជ័យ។

តាមប្រភពមន្ត្រីជំនាញអាវុធហត្ថ បានឱ្យដឹងថា កាលពីវេលាម៉ោង ១០និង១៩នាទីព្រឹក ថ្ងៃទី១៨ ខែមករា ឆ្នាំ២០២៦ មានប្រជាពលរដ្ឋល្អ បានរាយការណ៍ថា មានករណីជល់មាន់ នៅឃុំព្រៃក្រសាំង ស្រុកសាមគ្គីមុនីជ័យ ខេត្តកំពង់ស្ពឺ។ បន្ទាប់មក នៅវេលាម៉ោង ១១និង៣០នាទីព្រឹក ថ្ងៃដដែល កម្លាំងកងរាជអាវុធហត្ថស្រុកសាមគ្គីមុនីជ័យ និងកម្លាំងខេត្ត ដឹកនាំដោយលោកជាង រចនា មេបញ្ជាការស្រុក បានធ្វើការចុះបង្ក្រាបករណីល្បែងជល់មាន់ ខាងលើ ដោយធ្វើការឃាត់ខ្លួនមនុស្ស ចំនួន៥នាក់ (១-ឈ្មោះហេន ហេង ២-ឈ្មោះធន ទៀង ៣-ឈ្មោះលឹម ភារ៉ា ៤-ឈ្មោះរឿន វ៉ា ៥-ឈ្មោះទ្រី វ៉ង់) ព្រមទាំងដកហូតបានវត្ថុតាង រួមមាន សង្វៀនជល់មាន់ ចំនួន១ឈុត មាន់ជល់ ចំនួន ២ក្បាល បង់រុំខ្នាយមាន់ មួយចំនួន ទូរស័ព្ទចំនួន៤គ្រឿង ជញ្ជីងសម្រាប់ថ្លឹង ចំនួន១គ្រឿង ម៉ូតូ ចំនួន៦គ្រឿង (១-ម៉ាកហុងដា ឌ្រីម សេ១២៥ ស៊េរីឆ្នាំ២០១៥ ពណ៌ខ្មៅ ពាក់ស្លាកលេខ ព្រះសីហនុ 1D-5462 ២- ម៉ាកហុងដា ឌ្រីម សេ១២៥ ស៊េរីឆ្នាំ២០២២ ពណ៌ខ្មៅ ពាក់ស្លាកលេខ កំពង់ស្ពឺ 1E-3338 ៣-ម៉ាកហុងដា ឌ្រីម សេ១២៥ ស៊េរីឆ្នាំ២០១៨ ពណ៌ខ្មៅ ពាក់ស្លាកលេខ កំពង់ស្ពឺ 1L-8395 ៤- ម៉ាកហុងដា ឌ្រីម សេ១២៥ ស៊េរីឆ្នាំ២០០៨ ពណ៌ខ្មៅ ស្លាកលេខ កំពង់ស្ពឺ 1E-1308 ៥-ម៉ាកហុងដា វ៉េវ ពណ៌ខ្មៅ ពាក់ស្លាកលេខ បាត់ដំបង 1G-8083 និង៦-ម៉ាកហុងដា វ៉េវ ស៊េរីឆ្នាំ២០២៣ ពណ៌ខ្មៅ ពាក់ស្លាកលេខ កំពត 1E-0193)។

ក្រុមអ្នកញៀនល្បែងជល់មាន់ ទាំង៥នាក់ រួមទាំងវត្ថុតាងខាងលើ ត្រូវបានបញ្ជូនទៅបញ្ជាការដ្ឋានកងរាជអាវុធ ហត្ថខេត្តកំពង់ស្ពឺ ដើម្បីចាត់ការបន្តតាមផ្លូវច្បាប់៕

RELATED ARTICLES