Thursday, January 22, 2026
Homeសន្ដិសុខសង្គមសន្តិសុខសង្គមស៊ីម៉ាក់ បោសសម្អាតគ្រាប់មិនទាន់ផ្ទុះថៃ លិចជ្រៅក្នុងដី

ស៊ីម៉ាក់ បោសសម្អាតគ្រាប់មិនទាន់ផ្ទុះថៃ លិចជ្រៅក្នុងដី

ខេត្តព្រះវិហារ ៖ កម្លាំងជំនាញ CMAC បានបន្តធ្វើការបោសសម្អាតយុទ្ធភណ្ឌមិនទាន់ផ្ទុះប្រភេទ 155mm របស់ថៃឈ្លានពាន នៅទិសស្រអែម ដើម្បីសុវត្ថិភាពជូនប្រជាពលរដ្ឋ ដោយក្នុងនោះ មាន១គ្រាប់លិចកប់យ៉ាងជ្រៅក្នុងដី។

លោកហេង រតនា អគ្គនាយកនៃមជ្ឈមណ្ឌលសកម្មភាពកម្ចាត់មីនកម្ពុជា ស៊ីម៉ាក់ (CMAC) បានបញ្ជាក់ដឹងតាមទំព័របណ្តាញសង្គម ហ្វេសប៊ុក​ ផ្ទាល់ខ្លួនរបស់លោក នៅល្ងាចថ្ងៃទី១៩ ខែមករា ឆ្នាំ២០២៦ ថា “នៅថ្ងៃទី១៩ ខែមករា ឆ្នាំ២០២៦នេះ នៅទិសស្រអែម ស្រុកជាំក្សាន្ត ខេត្តព្រះវិហារ កម្លាំងជំនាញអង្គភាព CMAC បានបោសសម្អាតគ្រាប់ 155mm សំណល់យុទ្ធភណ្ឌសង្គ្រាមសៀមឈ្លានពាន…”។

លោកហេង រតនា បានបន្តថា “គ្រាប់ខ្លះមិនផ្ទុះ នៅរាយប៉ាយលើដី ខ្លះលិចជ្រៅក្នុងដី ដើម្បីសុខសុវត្ថិភាពប្រជាពលរដ្ឋ ទោះបីជាគ្រាប់ទាំងនោះ ស្ថិតនៅលើដី លិចរាក់ ឬជ្រៅក្នុងដី ក្នុងទឹកស្អីក៏ដោយ ត្រូវតែបោសសម្អាតកម្ទេចខ្លាំងនិងឃាតករឈាមជាតិផ្ទុះ និងលាក់មុខទាំងអស់ចោល…”។

ជាមួយនេះ អាជ្ញាធរមានសមត្ថកិច្ច បានអំពាវនាវដល់បងប្អូនប្រជាពលរដ្ឋដែលរស់នៅនិងធ្វើដំណើរក្នុងតំបន់នោះ ប្រសិនបើបានជួបប្រទះវត្ថុដែលមានសង្ស័យជាគ្រាប់មីន ឬយុទ្ធភណ្ឌមិនទាន់ផ្ទុះ សូមកុំប៉ះពាល់ និងប្រញាប់រាយការណ៍ជូនកម្លាំងជំនាញ ឬអាជ្ញាធរមូលដ្ឋាន ជាបន្ទាន់ ដើម្បីចាត់វិធានការបច្ចេកទេសបានទាន់ ពេលវេលា៕

RELATED ARTICLES