Thursday, January 29, 2026
Homeសន្ដិសុខសង្គមសន្តិសុខសង្គមកូនវ៉ៃកម្ទេចកោដ្ឋដូនតា ឪប្តឹងប៉ូលិសចាប់

កូនវ៉ៃកម្ទេចកោដ្ឋដូនតា ឪប្តឹងប៉ូលិសចាប់

ខេត្តកណ្តាល ៖ ជនសង្ស័យម្នាក់ ប្រើប្រាស់ថ្នាំញៀនហួសកម្រិត បានធ្វើសកម្មភាពវាយកម្ទេចកោដ្ឋដាក់ធាតុជីដូនជីតា បណ្តាលឱ្យខូចខាត អស់ចំនួន៤ ធ្វើឱ្យឪពុកបង្កើត ទ្រាំលែងបាន ក៏ប្តឹងឱ្យសមត្ថកិច្ចឱ្យជួយអន្តរាគមន៍ចាប់ឃាត់ខ្លួនកូនប្រុសខាងលើ យកទៅចាត់ការ តាមច្បាប់។

ហេតុការណ៍នេះ បានកើតឡើងកាលពីវេលាម៉ោង ៨និង៣០នាទីយប់ ថ្ងៃទី២៥ ខែមករា ឆ្នាំ២០២៦ នៅចំណុចភូមិក្រាំងស្បូវ ឃុំព្រះពុទ្ធ ស្រុកកណ្តាលស្ទឹង។

ជនសង្ស័យដែលត្រូវបានសមត្ថកិចចាប់ឃាត់ខ្លួន មានឈ្មោះ យន់ សុខគង់ ភេទប្រុស អាយុ២២ឆ្នាំ មុខរបរកម្មកររោងចក្រ មានលំនៅ ភូមិក្រាំងស្បូវ ឃុំព្រះពុទ្ធ ស្រុកកណ្តាលស្ទឹង (មានសារធាតុញៀន)។ ចំណែកជនរងគ្រោះ មានឈ្មោះយន់ សុខជា ភេទប្រុស អាយុ៥៥ឆ្នាំ មុខរបរកសិករ មានលំនៅ ភូមិក្រាំងស្បូវ ឃុំព្រះ ពុទ្ធ ស្រុកកណ្តាលស្ទឹង ត្រូវជាឪពុកបង្កើតរបស់ ជនសង្ស័យ។

ចំពោះវត្ថុតាងដែលដកហូតបាន រួមមាន ចបជីកដែក ចំនួន១ ប្រវែង១ម៉ែត្រ។ រីឯសម្ភារដែលខូចខាត កញ្ចក់ទ្វារ ១ផ្ទាំង និងកោដ្ឋដាក់ធាតុ ចំនួន៤។

តាមប្រភពសមត្ថកិច្ច បានឱ្យដឹងថា មុនពេលកើតហេតុ ជនរងគ្រោះកំពុងសម្រាកក្នុងបន្ទប់ខាងក្រោមផ្ទះ ជា មួយប្រពន្ធ និងកូនស្រី។ លុះដល់វេលាម៉ោងកើតហេតុ ស្រាប់តែឮសូរសំឡេងវាយកន្លែងដាក់ធាតុជីដូនជីតា នៅលើផ្ទះ ទើបជនរងគ្រោះ ក្រោកទៅមើល ស្រាប់តែប្រទះឃើញកូនប្រុសបង្កើត (ជនសង្ស័យ) កំពុងធ្វើសក ម្មភាពវាយកម្ទេចកោដ្ឋដាក់ធាតុដូនតា បណ្តាលឱ្យបែកខ្ទេច ចំនួន៤កោដ្ឋ។ ឃើញដូច្នេះ ជនរងគ្រោះមិនបានសួរនាំអ្វីទេ រួចក៏ដើរចូលដេកវិញ។ មួយសន្ទុះក្រោយមក ស្រាប់តែឮសំឡេងវាយកញ្ចក់ទ្វារខាងមុខផ្ទះ មួយតង់ ទៀត ពេលចេញទៅមើល ឃើញកូនប្រុសកំពុងកាន់ចបជីក វាយកញ្ចក់ទ្វារ បែកអស់១ផ្ទាំង ទើបជនរងគ្រោះជាឪពុក សម្រេចចិត្តប្តឹងសមត្ថកិច្ចតែម្តង។

ជនសង្ស័យខាងលើ រួមទាំងវត្ថុតាង ត្រូវបានបញ្ជូនមកកាន់អធិការដ្ឋាននគរបាលស្រុកកណ្តាលស្ទឹង ដើម្បីកសាងសំណុំរឿង បញ្ជូនទៅចាត់ការបន្តតាមនីតិវិធី៕

RELATED ARTICLES