ភ្នំពេញ ៖ នាយកដ្ឋានប្រឆាំងបទល្មើសបច្ចេកវិទ្យា ចេញសេចក្តីជូនដំណឹងស្តីពីករណីមានជនអនាមិក បានបង្កើតគណនីតេឡេក្រាម ដែលមានឈ្មោះ នាយកដ្ឋានប្រឆាំងបទល្មើសបច្ចេកវិទ្យា ន.ប.ប.ប មានតំណរភ្ជាប់ @ACCD_OFFICIAL_chat និងបានយកនិមិត្តសញ្ញា (Logo) របស់នាយកដ្ឋានប្រឆាំងបទល្មើសបច្ចេកវិទ្យា ទៅដាក់ជា Logo Cover Profile ធ្វើសកម្មភាពបោកបញ្ឆោត និងបានឆាតទៅប្រជាពលរដ្ឋ សូមប្រជាពលរដ្ឋបង្កើនការប្រុងប្រយ័ត្ន។

សេចក្តីជូនដំណឹងរបស់នាយកដ្ឋានប្រឆាំងបទល្មើសបច្ចេកវិទ្យា នៅព្រឹកថ្ងៃទី១៣ ខែកុម្ភៈ ឆ្នាំ២០២៦ បានបញ្ជា ក់ថា ទង្វើនេះជាអំពើឆបោក មានចែងកំណត់ក្នុងមាត្រា៣៧៧ និងមាត្រា៣៧៨ នៃក្រមព្រហ្មទណ្ឌ។ បច្ចុប្បន្ននាយកដ្ឋានកំពុងធ្វើការស្រាវជ្រាវករណីក្លែងបន្លំគណនីតេលេក្រាមនាយកដ្ឋានប្រឆាំងបទល្មើសបច្ចេកវិទ្យា ដើ ម្បីបន្តនីតិវិធីតាមផ្លូវច្បាប់។
នាយកដ្ឋាន សូមបញ្ជាក់ថា នាយកដ្ឋាន ពុំមានគណនីតេឡេក្រាម សម្រាប់ទំនាក់ទំនងដាក់ពាក្យបណ្តឹងឡើយ នាយកដ្ឋាន មានតែឆាណែលតេលេក្រាម (Channel Telegram) ផ្លូវការរបស់នាយកដ្ឋានប្រឆាំងបទល្មើសបច្ចេកវិទ្យា ប្រើប្រាស់ក្នុងគោលបំណងចែករំលែកព័ត៌មានផ្សេងៗ ការវិវឌ្ឍបច្ចេកវិទ្យា វិធីសាស្ត្រការពារពីការឆបោកតាមប្រព័ន្ធបច្ចេកវិទ្យា តែប៉ុណ្ណោះ។

ខាងក្រោមនេះ ជាតំណភ្ជាប់ឆាណែលតេឡេក្រាម (Channel Telegram) ផ្លូវការ របស់នាយកដ្ឋានប្រឆាំងបទល្មើសបច្ចេកវិទ្យា https://t.me/ACCD_OFFICIAL ៕