Monday, March 23, 2026
Homeសន្ដិសុខសង្គមសន្តិសុខសង្គមប្រពន្ធចូលសង្គ្រោះបន្ទាន់ ប្តីបើកឡានបុករបាំងថ្ម

ប្រពន្ធចូលសង្គ្រោះបន្ទាន់ ប្តីបើកឡានបុករបាំងថ្ម

ភ្នំពេញ ៖ បុរសម្នាក់ បើកបររថយន្ត ១គ្រឿង ក្នុងល្បឿនលឿន ប្រញាប់ទៅមើលប្រពន្ធដែលកំពុងសង្គ្រោះបន្ទាន់នៅមន្ទីរពេទ្យ ស្រាប់តែរេចង្កូតបុករបាំងថ្មពុះចែកទ្រូងផ្លូវ ពេញទំហឹង បណ្តាលឱ្យខូចខាតរបាំងថ្ម និងរថយន្ត សំណាងមិនបង្កគ្រោះថ្នាក់ធ្ងន់ដល់អ្នកបើកបរ។

ហេតុការណ៍គ្រោះថ្នាក់ចរាចរណ៍នេះ បានកើតឡើងកាលពីវេលាម៉ោង ១២និង៤០នាទីរំលងអធ្រាត្រ ឈានចូលថ្ងៃទី២២ ខែមីនា ឆ្នាំ២០២៦ នៅតាមបណ្តោយផ្លូវសហព័ន្ធរុស្ស៊ី ខាងលិចស្ពានអាកាស៧មករា ស្ថិតនៅក្នុងសង្កាត់ទឹកថ្លា ខណ្ឌសែនសុខ រាជធានីភ្នំពេញ។

តាមប្រភពពីកន្លែងកើតហេតុ បានឱ្យដឹងថា នៅមុនពេលកើតហេតុ គេឃើញរថយន្ត ១គ្រឿងម៉ាកហាយឡែនដឺរ ពាក់ស្លាកលេខ ភ្នំពេញ 2AX-2565 បើកបរដោយបុរសម្នាក់ គោលបំណងទៅមើលប្រពន្ធដែលកំពុងសង្គ្រោះបន្ទាន់ នៅឯមន្ទីរពេទ្យ លុះមកដល់ចំណុចកើតហេតុ មិន ស្រាប់តែរថយន្តបានរេចង្កូតទៅបុករបាំងថ្មពុះចែកទ្រូងផ្លូវ បណ្តាលឱ្យវៀចចេញពីជួរ អស់ចំនួន៣កង់ ចំណែករថយន្ត ខូចខាតចំហៀងខាងឆ្វេង ដាច់ កាឡេកង់មុខ និងបែកកង់ក្រោយទៅមុខលែងរួច សំណាងល្អ អ្នកបើកបរមិនរងរបួសអ្វីធ្ងន់ឡើយ។

ក្រោយកើតហេតុ សមត្ថកិច្ចមូលដ្ឋានបានចុះមកដល់ ទំនាក់ទំនងទៅសមត្ថកិច្ចជំនាញ ចុះមកធ្វើការវាស់វែង ស្ទូចរថយន្តទៅរក្សាទុក រង់ចាំធ្វើការដោះស្រាយនៅពេលក្រោយ៕

RELATED ARTICLES