Thursday, March 26, 2026
Homeសន្ដិសុខសង្គមសន្តិសុខសង្គមបង្ក្រាបគ្រឿងញៀន នៅក្រុងបាវិត ៤៤គីឡូ អាវុធ ៤ដើម ចាប់មនុស្ស ៥នាក់

បង្ក្រាបគ្រឿងញៀន នៅក្រុងបាវិត ៤៤គីឡូ អាវុធ ៤ដើម ចាប់មនុស្ស ៥នាក់

ខេត្តស្វាយរៀង ÷ កម្លាំងស្នងការដ្ឋាននគរបាលខេត្តស្វាយរៀង  បានបើកប្រតិបត្តិការបង្ក្រាបករណីជួញដូរគ្រឿងញៀន ទ្រង់ទ្រាយធំ នៅក្រុងបាវិត ដកហូតបានគ្រឿងញៀន ជាង៤៤គីឡូក្រាម អាវុធខ្លី ៤ដើម និងឃាត់ខ្លួនមនុស្ស ៥នាក់។

ប្រតិបត្តិការបង្ក្រាបនេះ ធ្វើឡើងដោយអនុវត្តតាមបទបញ្ជារបស់នាយឧត្តមសេនីយ៍ ស ថេត អគ្គស្នងការនគរបាលជាតិ និងមានការចង្អុលដឹកនាំពីលោកឧត្ដមសេនីយ៍ទោ ពេជ្រ វីរៈ ស្នងការនគរបាលខេត្ត និងដឹកនាំបញ្ជាផ្ទាល់ដោយលោកឧត្ដមសេនីយ៍ត្រី កែវ សុថា ស្នងការរងទទួលផែនការងារប្រឆាំងគ្រឿងញៀន និងដោយមានការសម្របសម្រួលពីលោក ឡាយ ជយហេង  ព្រះរាជអាជ្ញារង អមសាលាដំបូងខេត្តស្វាយរៀង កាលពីថ្ងៃទី១៨ ខែមីនា ឆ្នាំ២០២៦។

លោកឧត្តមសេនីយ៍ត្រី កែវ សុថា បានប្រាប់បណ្ដាញសារព័ត៌មាន នៅថ្ងៃទី២៥ ខែមីនា ឆ្នាំ២០២៦ ថា ការបង្ក្រាបនេះ ធ្វើឡើងដោយកម្លាំងការិយាល័យប្រឆាំងគ្រឿងញៀនខេត្ត សហការជាមួយកម្លាំងអធិការដ្ឋាននគរបាលក្រុងបាវិត ឃាត់ខ្លួនជនសង្ស័យ បានចំនួន ៥នាក់ (ជនជាតិវៀតណាម ៤នាក់ និងជនជាតិចិន ១នាក់) ។

ជនសង្ស័យ ទាំង៥នាក់ រួមមាន ÷ ទី១- ឈ្មោះ លឿង មិនថាន់ អាយុ ២៨ឆ្នាំ, ទី២-  ឈ្មោះ ហ្វូ ហ្វុកញឹង អាយុ ២៨ឆ្នាំ, ទី៣-  ឈ្មោះ ង្វៀង ក្វាងជុង, ទី៤-  ឈ្មោះ ដូ ថាន់ឡុក អាយុ ២៥ឆ្នាំ និងទី៥-  ឈ្មោះ ឈឹន ស៊ីប៉ូ អាយុ ២៨ឆ្នាំ ។

ដកហូតសម្ភារវត្ថុតាង សារធាតុញៀនគ្រប់ប្រភេទ ទម្ងន់ ៤៤គីឡូក្រាម ៧៦៨,២២ក្រាម ក្នុងនោះ រួមមាន : ១- ថ្នាំញៀនប្រភេទកេតាមីន ទម្ងន់ ៨គីឡូ ៦៤៣,៨៥ក្រាម ។ ២- ថ្នាំញៀនភេទ MDMA ទម្ងន់ ១៥គីឡូ ៣៥៣,០៧ ក្រាម។ ៣- ថ្នាំញៀនប្រភេទ MDMAកញ្ចប់ ទម្ងន់៥គីឡូ ៤២០,៩២ក្រាម ។ ៤- ថ្នាំញៀនប្រភេទ MDMA ម្សៅម៉ដ្ឋ ទម្ងន់៧២៧,០៨ក្រាម ។ ៥- ថ្នាំញៀនប្រភេទហេរ៉ូអ៊ីន ទម្ងន់ ៤គីឡូ ៣២៨,០៧ក្រាម។ ៦- ប្រភេទនីមេតាហ្សេប៉ាម ទម្ងន់ ១គីឡូ៨៣,៥៩ក្រាម។ ៧- ជ័រអាអាភៀន ទម្ងន់ ៨គីឡូ ៨១១,៦៤ក្រាម ។ ៨- ថ្នាំញៀនកញ្ចប់ពណ៌ទឹកក្រូច អក្សរ CHALI ចំនួន ១២កញ្ចប់ ។ ៩- ថ្នាំញៀនកញ្ចប់ពណ៌លឿង រូបយិនស៊ិន ចំនួន ២០កញ្ចប់ ។ ១០- បារីអេឡិចត្រូនិក ចំនួន ៣កេស ។ ១១- ក្បាលបារីជក់អេឡិចត្រូនិក ចំនួន ៤កេស ។ ១២- ជញ្ជីងថ្លឹងថ្នាំងញៀន ចំនួន ១០គ្រឿង ។ ១៣- អាវុធខ្លី ៤ដើម បង់៤, គ្រាប់កាំភ្លើងខ្លី ចំនួន ២០០គ្រាប់ ។ ១៤- ទូរស័ព្ទ ចំនួន ៦គ្រឿង ។ ១៥- រថយន្ត ចំនួន ១គ្រឿង។ ១៦- សារធាតុមិនច្បាស់ ទម្ងន់ ៨គីឡូ ៩៦១,១៤ក្រាម ព្រមទាំងម៉ាស៊ីន សម្ភារឧបករណ៍កែច្នៃគ្រឿងញៀន មួយចំនួនទៀត។

នសង្ស័យ រួមទាំងវត្ថុតាងខាងលើ ត្រូវបានសមត្ថកិច្ចជំនាញ កសាងសំណុំរឿង បញ្ជូនទៅសាលាដំបូងខេត្ត ស្វាយរៀង ចាត់ការបន្តតាមនីតិវិធី៕

RELATED ARTICLES