Saturday, May 9, 2026
Homeតារាខ្មែរសុខគា គីមលាង ត្រៀមប្រកួតសម្រស់អន្ដរជាតិ

សុខគា គីមលាង ត្រៀមប្រកួតសម្រស់អន្ដរជាតិ

ភ្នំពេញៈនាដការីសុខគា គីមលាង ក្រៅពីមមាញឹកទៅលើការបង្ហាត់របាំបុរាណ និងរបាំព្រះរាជទ្រព្យ ដល់កូនសិស្សនោះ ថ្មីៗនេះ នាងក៏ជាប់ដៃហ្វឹកហាត់ការដើរបង្ហាញម៉ូដ ដើម្បីត្រៀមទៅប្រកួតតំណាងឲ្យកម្ពុជា លើឆាកអន្ដរជាតិ Miss International 2026 ខាងមុខនេះហើយ។ ការវិលត្រឡប់មករកការប្រជែងមកុដថ្មី ផ្នែកបវរកញ្ញានេះដែរ ក្រោយពី គីមលាង បានខកខានឈ្នះមកុដបវរកញ្ញា ក្នុងកម្មវិធី Miss Universe 2026 នៅវគ្គផ្ដាច់ព្រ័ត្រ កាលពីថ្ងៃទី១២ ខែកញ្ញា ឆ្នាំ២០២៥ ។

សុខគា គីមលាង ហៅកូនស្រមោច ក្រៅពីជានាដការីដ៏ស្រស់សោភា នាងក៏ជាតារាសម្ដែងភាពយន្ដ MV និងលេចមុខតាមស្ពតធំៗ ជាញឹកញាប់ផងដែរ ព្រោះតែនាងមានសម្រស់គួរឲ្យក្នាញ់។ ទាក់ទងរឿងសម្រស់នោះ គីមលាង ធ្លាប់ប្រាប់ថា នាងមិនបានកែកុនផ្នែកណាមួយទេ ពោលគឺសម្រស់សព្វថ្ងៃ ជាធម្មជាតិទាំងអស់។

គួរបញ្ជាក់ថាសុខគា គីមលាង ធ្លាប់ធ្វើឲ្យមហាជនចាប់អារម្មណ៍ខ្លាំង កាលពីឆ្នាំ២០២៣ តាមរយៈយកឈុតរបាំអប្សរាអង្គរ ទៅរាំនៅលើភ្នំទឹកកក នៃប្រទេស New Zealand ល្បីល្បាញដល់បរទេសទៀតផង។ ក្នុងវ័យ២៨ឆ្នាំ គីមលាង ថាមិនទាន់គិតគួរពីរឿងស្នេហាឡើយ ព្រោះចង់ផ្ដោតលើការងារជាគ្រូបង្រៀនរបាំបុរាណ និងព្រះរាជទ្រព្យ ឲ្យបានល្អ និងប្រឡូកសិល្បៈទន្ទឹមគ្នាផងដែរ។

  មហាជនថា បើសុខគា គីមលាង អាចឈ្នះមកុដ Miss International 2026 នាពេលខាងមុខនេះ ច្បាស់ណាស់ថា វាមិនត្រឹមតែធ្វើឲ្យអ្នកគ្រូរូបស្អាតរូបនេះ កាន់តែត្រូវបានគេចាប់អារម្មណ៍ថែមទៀតនោះទេ ប៉ុន្ដែទីផ្សារសិល្បៈរបស់នាង នឹងត្រូវប៉ាន់រឹតតែខ្លាំងជាមិនខាន ៕ 

RELATED ARTICLES