Friday, May 15, 2026
Homeសន្ដិសុខសង្គមសន្តិសុខសង្គមបង្ក្រាបទីតាំងរុករករ៉ែមាស ៣កន្លែង ក្នុងឧទ្យាន​ជាតិ​វើនសៃ-សៀមប៉ាង

បង្ក្រាបទីតាំងរុករករ៉ែមាស ៣កន្លែង ក្នុងឧទ្យាន​ជាតិ​វើនសៃ-សៀមប៉ាង

ខេត្តស្ទឹងត្រែងៈ មន្ត្រីឧទ្យានុរក្ស នៃមន្ទីរបរិស្ថានខេត្តស្ទឹងត្រែង សហការជាមួយសមត្ថកិច្ចនគរបាលជាតិ និងកងយោធពលខេមរភូមិន្ទ អាជ្ញាធរមូលដ្ឋាន និងប្រជាសហគមន៍តំបន់ការពារធម្មជាតិ ក្នុងខេត្តស្ទឹងត្រែង នៅថ្ងៃទី១០-១២ ខែឧសភា ឆ្នាំ២០២៦ បានចុះទៅត្រួតពិនិត្យ ទប់ស្កាត់ បង្ក្រាបបទល្មើសធ្វើអាជីកម្មរ៉ែខុសច្បាប់ គ្រប់​រូបភាព ស្ថិតក្នុងឧទ្យានជាតិ វើនសៃ-សៀមប៉ាង ភូមិសាស្ត្រខេត្តស្ទឹងត្រែង។

ក្នុងប្រតិបត្តិការនេះ ក្រុមការងារបានរកឃើញឃើញនៅចំណុចភ្នំកាពិន ស្ថិតក្នុងឧទ្យានជាតិវើនសៃ-សៀមប៉ាង ភូមិសាស្ត្រភូមិគិរីវង្សា ឃុំសន្តិភាព ស្រុកសៀមប៉ាង ខេត្តស្ទឹងត្រែង មានរោងប្រក់តង់កៅស៊ូ (អញ្ញាតជន) និងកន្លែងរករ៉ែខុសច្បាប់ ចំនួន៣ទីតាំង ក្រុមការងារបានប្រមូលយកកវត្ថុតាងដែលជនសង្ស័យ បានលាក់ទុកនៅក្បែរទីតាំងនោះ រួមមាន ឧបករណ៍សម្រាប់រែងមាស (ឆាងម៉ាង) ប៉ែល យកមករក្សាទុកនៅស្នាក់ការឧទ្យាន​ជាតិ ក្នុងស្រុកសៀមប៉ាង និងធ្វើការរុះរើរោងតង់ស្នាក់របស់ជនសង្ស័យផងដែរ។

សូមបញ្ជាក់ថា ទីតាំងខាងលើនេះ មន្ត្រីជំនាញនៃមន្ទីរបរិស្ថានខេត្តស្ទឹងត្រែង ធ្លាប់បានចុះបង្ក្រាប និងបានកសាងសំណុំរឿង បញ្ជូនទៅអយ្យការអមសាលាដំបូងខេត្តស្ទឹងត្រែង ជាបន្តបន្ទាប់ កន្លងមកផងដែរ។ក្រុមការងារ នៅថ្ងៃទី១៣ ខែឧសភា ឆ្នាំ២០២៦ បានបន្តចុះបង្ក្រាបការរុករករ៉ែខុសច្បាប់ នៅតាមតំបន់ការពារធម្មជាតិ ធ្វើឡើងក្នុងគោលបំណងការពារធនធានធម្មជាតិ និងបរិស្ថាននៅក្នុងតំបន់ការពារធម្មជាតិ។

ជាមួយគ្នានេះ សមត្ថកិច្ចបន្តនីតិវិធីច្បាប់ ស៊ើបអង្កេត ស្វែងរកជនល្មើស យ៉ាងតឹងរ៉ឹង ដើម្បីទប់ស្កាត់សកម្មភាពខុសច្បាប់ទាំងនេះ៕

RELATED ARTICLES