Saturday, May 16, 2026
Homeសន្ដិសុខសង្គមសន្តិសុខសង្គមហាមចែកចាយ-លក់-ទិញ-ប្រើ ស្ករ-សថៃ លួចបន្លំម៉ាកយួន        

ហាមចែកចាយ-លក់-ទិញ-ប្រើ ស្ករ-សថៃ លួចបន្លំម៉ាកយួន        

ភ្នំពេញៈ អគ្គនាយកដ្ឋាន ក.ប.ប ក្រសួងពាណិជ្ជកម្ម បានហាមពាណិជ្ជករ អាជីវករ មិនឱ្យនាំចូលនិងលក់ស្ករ-ស ដែលមានម៉ាកសញ្ញាថៃ KBS REFINED SUGAR និង TRR GROUP REFINED SUGAR ឬស្ករ-សច្រកបាវ មានភ្ជាប់ម៉ាកសញ្ញាអក្សរវៀតណាម ព្រមទាំងហាមប្រជាពលរដ្ឋ ទិញយកមកប្រើប្រាស់ បន្ទាប់ពីបានរកឃើញថា មានអ្នកលួចនាំចូលស្ករ-សថៃ ហើយត្រូវបានយកមកវេចខ្ចប់ឡើងវិញ ដោយប្តូរបាវមានស្លាកសញ្ញាជាអក្សរវៀតណាម ក្នុងចេតនាបន្លំប្រភព នៅខេត្តកំពត ហើយអគ្គនាយកដ្ឋាន ក.ប.ប កំពុងយកសំណាកគំរូ យកទៅវិភាគក្នុងមន្ទីរពិសោធន៍ ដើម្បីរកមុខសញ្ញាគ្រោះថ្នាក់។

ការរកឃើញនេះ បន្ទាប់ពីអគ្គនាយកដ្ឋាន ក.ប.ប នៃក្រសួងពាណិជ្ជកម្ម ចូលរួមជាមួយកម្លាំងចម្រុះនៃគណៈ បញ្ជាការឯកភាពរដ្ឋបាលខេត្តកំពត ដឹកនាំដោយលោក ម៉ៅ ធនិន អភិបាលនៃគណៈអភិបាលខេត្តកំពត ចុះបង្ក្រាបទីតាំងស្តុកស្ករ-ស នាំចូលពីប្រទេសថៃ ហើយបន្លំប្រភព បន្លំម៉ាក ដោយប្តូរបាវវេចខ្ចប់ ជាអ្កសរវៀត ណាម។

ស្ករ-ស ច្រកបាវមានស្លាកសញ្ញាជាអក្សរថៃ និងត្រូវបានយកមកវេចខ្ចប់ឡើងវិញ ប្តូរបាវមានស្លាកសញ្ញាជាអក្សរវៀតណាម នេះ សង្ស័យអាចមានការចែកចាយលក់នៅលើទីផ្សារកម្ពុជា។ ក្នុងន័យនេះ ដើម្បីអនុវត្តនីតិវិធីអង្កេតដានបន្ត អគ្គនាយកដ្ឋាន ក.ប.ប នៃក្រសួងពាណិជ្ជកម្ម សូមធ្វើការណែនាំ និងស្នើសុំកិច្ចសហការដូចខាងក្រោម ៖

– ចំពោះពាណិជ្ជករ អាជីវករជាអ្នកនាំចូល លក់ និងចែកចាយ ៖ មិនត្រូវនាំចូល លក់ ចែកចាយ ផ្គត់ផ្គង់ ឬវេចខ្ចប់ឡើងវិញ នូវផលិតផលទំនិញស្ករ-ស បំពាក់ម៉ាកសញ្ញាថៃ KBS REFINED SUGAR និង TRR GROUP REFINED SUGAR ឬស្ករ-ស ច្រកបាវមានភ្ជាប់ម៉ាកសញ្ញាអក្សរវៀតណាម (មានភ្ជាប់ក្នុងឧបសម្ព័ន្ធ) ក្នុងចេតនាក្លែងបន្លំប្រភពនៃទំនិញ ជាដាច់ខាត។

– ចំពោះពាណិជ្ជករ អាជីវករជាអ្នកលក់ ចែកចាយបន្ត ៖ មិនត្រូវលក់ ចែកចាយឬវេចខ្ចប់ឡើងវិញ ផលិតផលទំនិញស្ករ-ស បំពាក់ម៉ាកសញ្ញាថៃ KBS REFINED SUGAR និង TRR GROUP REFINED SUGAR ឬស្ករ-ស ច្រកបាវមានភ្ជាប់ម៉ាកសញ្ញាអក្សរវៀតណាម (មានភ្ជាប់ក្នុងឧបសម្ព័ន្ធ) និងត្រូវសហការជាមួយអគ្គនាយក ដ្ឋាន ក.ប.ប នៃក្រសួងពាណិជ្ជកម្ម ដើម្បីអនុវត្តនីតិវិធីអង្កេតដាន ស្វែងរកប្រភពផលិត នាំចូល ចែកចាយ ផលិតផលទាំងនោះ និងការយកសំណាកគំរូ មកវិភាគនៅមន្ទីរពិសោធន៍ ដើម្បីស្វែងរកមុខសញ្ញានៃគ្រោះជាយថាហេតុ ជាពិសេស ត្រូវអនុវត្តឱ្យបានខ្ជាប់ខ្ជួននូវគោលការណ៍សុវត្ថិភាពផលិតផល សម្រាប់លក់ជូនអ្នកប្រើប្រាស់។

– ចំពោះអ្នកប្រើប្រាស់ និងសាធារណជន សូមចៀសវាងការទិញនូវផលិតផលទំនិញស្ករ-ស បំពាក់ម៉ាកសញ្ញាថៃ KBS REFINED SUGAR និង TRR GROUP REFINED SUGAR ឬស្ករ-ស ច្រកបាវមានភ្ជាប់ម៉ាកសញ្ញាអក្សរវៀតណាម (មានភ្ជាប់ក្នុងឧបសម្ព័ន្ធ) ព្រមទាំងរាយការណ៍មកអគ្គនាយកដ្ឋាន ក.ប.ប នៃក្រសួងពាណិជ្ជ កម្ម ក្នុងករណីសង្ស័យមានផលិតផលទំនិញមិនប្រក្រតីណាមួយ លក់ ចែកចាយ ផ្គត់ផ្គង់ក្នុងទីផ្សារ។

ក្នុងករណីសង្ស័យមានការអនុវត្តមិនសុចរិត ពាក់ព័ន្ធនឹងការប្រកបអាជីវកម្មណាមួយ លោក លោកស្រី ជាម្ចាស់ក្រុមហ៊ុន សហគ្រាស សិប្បករ ពាណិជ្ជករ អាជីវករ និងសាធារណជន សហការផ្តល់ព័ត៌មានមកអគ្គ នាយកដ្ឋាន ក.ប.ប នៃក្រសួងពាណិជ្ជកម្ម តាមរយៈប្រព័ន្ធទូរស័ព្ទសាធារណៈ ក្រសួងពាណិជ្ជកម្ម លេខ ១២៦៦ ៕

RELATED ARTICLES