Wednesday, May 20, 2026
Homeសេដ្ឋកិច្ចជាតិបើកឱ្យធ្វើចរាចរណ៍លើស្ពានដែកបេឡេត៍ ឆ្លងកាត់ស្ទឹងមេទឹក ជំនួសផ្លូវវាងក្រាលដីល្បាយថ្ម

បើកឱ្យធ្វើចរាចរណ៍លើស្ពានដែកបេឡេត៍ ឆ្លងកាត់ស្ទឹងមេទឹក ជំនួសផ្លូវវាងក្រាលដីល្បាយថ្ម

ខេត្តពោធិសាត់ ៖ មន្ទីរសាធារណការនិងដឹកជញ្ជូន ខេត្តពោធិ៍សាត់ បានចេញសេចក្តីជូនដំណឹងដល់បងប្អូនប្រជាពលរដ្ឋ អាជីវករ អ្នកដឹកជញ្ជូន និងអ្នកធ្វើដំណើរតាមបណ្តោយផ្លូវជាតិលេខ៥៥ ទាំងអស់ ឱ្យបានជ្រាបថា ដោយសារស្ថានភាពអាកាសធាតុមានភ្លៀងធ្លាក់ ជាបន្តបន្ទាប់ និងមានទឹកហូរខ្លាំង បណ្តាលឱ្យផ្លូវវាង ក្រាលដីល្បាយថ្ម ឆ្លងកាត់ស្ទឹងមេទឹក ត្រង់គីឡូម៉ែត្រលេខ ១៧១+៦៩៧ ស្ថិតក្នុងឃុំថ្មដា ស្រុកវាលវែង ខេត្តពោធិ៍សាត់ ចាប់ផ្តើមហូរច្រោះ បាក់ស្រុត និងលែងធ្វើចរាចរណ៍បាន។ ចំពោះការងារជួសជុលពង្រឹងស្ពានដែកបេឡេត៍ ដែ mលអនុវត្តដោយមន្ទីរសាធារណការនិងដឹកជញ្ជូនខេត្តពោធិ៍សាត់ ក៏បានបញ្ចប់ការងាររួចរាល់។ ដូច្នេះ ដើម្បីធានាសុវត្ថិភាពជូនសាធារណជន និងបង្ការហានិភ័យដែលអាចកើតមានជាយថាហេតុ មន្ទីរសាធារណការនិងដឹកជញ្ជូនខេត្តពោធិ៍សាត់ សូមជូនដំណឹងពីការឈប់ឱ្យធ្វើចរាចរណ៍លើផ្លូវវាងក្រាលដីល្បាយថ្ម ឆ្លងកាត់ស្ទឹងមេទឹក ចាប់ពីពេលនេះតទៅ នឹងបើកឱ្យធ្វើចរាចរណ៍លើស្ពានដែកបេឡេត៍ ជំនួសវិញ។

សេចក្តីជូនដំណឹងរបស់មន្ទីរសាធារណការនិងដឹកជញ្ជូនខេត្តពោធិ៍សាត់ លេខ ៤៥៤ សក.ពស ចុះថ្ងៃទី១៨ ខែ ឧសភា ឆ្នាំ២០២៦ ស្តីពីការបិទឈប់ឱ្យប្រើប្រាស់ផ្លូវវាងក្រាលដីល្បាយថ្ម និងការបើកឱ្យធ្វើចរាចរណ៍លើស្ពានដែកបេឡេត៍ ឆ្លងកាត់ស្ទឹងមេទឹក នោះ មានខ្លឹមសារទាំងស្រុងថា «មន្ទីរសាធារណការនិងដឹកជញ្ជូនខេត្តពោធិ៍ សាត់ មានកិត្តយស សូមជូនដំណឹងដល់បងប្អូនប្រជាពលរដ្ឋ អាជីវករ អ្នកដឹកជញ្ជូន និងអ្នកធ្វើដំណើរតាមបណ្តោយផ្លូវជាតិលេខ ៥៥ ទាំងអស់ ឱ្យបានជ្រាបថា ៖ ដោយសារស្ថានភាពអាកាសធាតុ មានភ្លៀងធ្លាក់ ជាបន្ត បន្ទាប់ និងមានទឹកហូរខ្លាំង បណ្តាលឱ្យផ្លូវវាងក្រាលដីល្បាយថ្ម ឆ្លងកាត់ស្ទឹងមេទឹក ត្រង់គីឡូម៉ែត្រលេខ ១៧១+៦៩៧ ស្ថិតក្នុងឃុំថ្មដា ស្រុកវាលវែង ខេត្តពោធិ៍សាត់ ចាប់ផ្តើមហូរច្រោះ បាក់ស្រុត និងលែងធ្វើចរាចរ ណ៍បាន។

ជាមួយគ្នានេះដែរ ការងារជួសជុលពង្រឹងស្ពានដែកបេឡេត៍ ដែលអនុវត្តដោយមន្ទីរសាធារណការនិងដឹកជញ្ជូនខេត្តពោធិ៍សាត់ ក៏បានបញ្ចប់ការងាររួចរាល់។ ដើម្បីធានាសុវត្ថិភាពជូនសាធារណជន និងបង្ការហានិភ័យដែលអាចកើតមានជាយថាហេតុ មន្ទីរសាធារណការនិងដឹកជញ្ជូនខេត្តពោធិ៍សាត់ សូមជូនដំណឹងពីការឈប់ឱ្យធ្វើចរាចរណ៍លើផ្លូវវាងក្រាលដីល្បាយថ្ម ឆ្លងកាត់ស្ទឹងមេទឹក ចាប់ពីពេលនេះតទៅ នឹងបើកឱ្យធ្វើចរាចរណ៍លើស្ពានដែកបេឡេត៍ជំនួសវិញ។

អាស្រ័យហេតុនេះ សូមបងប្អូនប្រជាពលរដ្ឋ និងអ្នកបើកបរយានយន្តគ្រប់ប្រភេទ មេត្តាបង្កើនការប្រុងប្រយ័ត្ន គោរពតាមច្បាប់ចរាចរណ៍ អនុវត្តតាមការណែនាំរបស់សមត្ថកិច្ច និងអាជ្ញាធរមូលដ្ឋាន ឱ្យបានខ្ជាប់ខ្ជួន ដើម្បីធានាបាននូវសុវត្ថិភាព និងសណ្តាប់ធ្នាប់។

មន្ទីរសាធារណការនិងដឹកជញ្ជូនខេត្តពោធិ៍សាត់ សូមថ្លែងអំណរគុណចំពោះការយោគយល់ អធ្យាស្រ័យ និងកិច្ចសហការល្អ ពីសាធារណជនទាំងអស់ នាពេលកន្លងមក។

សូមសាធារណជន អ្នកប្រើប្រាស់ផ្លូវថ្នល់ មេត្តាជ្រាបជាព័ត៌មាន»៕ ខៀវទុំ

RELATED ARTICLES