ខេត្តបន្ទាយមានជ័យ ៖ សត្វគោសៀម ចំនួនជាង ៥០ក្បាល មានញី និងឈ្មោល មានតូច មានធំ ដែលក្រុមអ្នករកស៊ីជួញសត្វគោ តែងតែនាំគោឆ្លងដែន ត្រូវបានសមត្ថកិច្ចចម្រុះកៀងចាប់ ចំនួនពីរថ្ងៃ គឺថ្ងៃទី១៩ និងថ្ងៃទី២០ ខែឧសភា ឆ្នាំ២០២៦ នៅចំណុចខាងក្រោយវត្តស្ទឹងបត់ ស្ថិតក្នុងភូមិស្ទឹងបត់ សង្កាត់ផ្សាកណ្តាល ក្រុងប៉ោ យប៉ែត។

តាមប្រភពមន្ត្រី បានបញ្ជាក់ថា ការចុះអនុវត្តចាប់សត្វគោសៀម ដែលក្រុមឈ្មួញនាំឆ្លងដែនកាត់អូរ ដោយលែង ហើយដេញមកចូលទឹកដីកម្ពុជា រួចមានក្រុមស៊ីឈ្នួលដើរចាប់យក។ ការចុះចាប់គោសៀម ឆ្លងដែននោះ មានក្រុមយោធា និងនគរបាលវរៈការពារព្រំដែនគោក៨៩១ បានប្រមូលសត្វគោនោះ មកដាក់នៅក្នុងវត្តស្ទឹងបត់ ដើម្បីធ្វើរបាយការណ៍។

ពលរដ្ឋនៅចំណុចខាងលើ បានបញ្ជាក់ថា ចំណុចដែលសមត្ថកិច្ចចាប់គោសៀម នោះ មានក្រុមឈ្មួញលួចនាំមនុស្សឆ្លងដែន គ្រប់រូបភាព រួមទាំងបារី និងទំនិញសៀម ផងដែរ។ ប្រភពបញ្ជាក់ថា ការរកស៊ីឆ្លងដែន តាម រយៈឈ្មួញ មានការគប់គិតគ្នាជាប្រព័ន្ធ នៅពេលដែលប្រទេសជាតិ រងការមើលងាយ ឈ្លានពានទឹកដី ពីសំ ណាក់ចោរសៀម ដែលប្រជាជនទូទាំងប្រទេស នាំគ្នាពហិកាទំនិញសៀម ហើយនៅថ្មីៗនេះ ប្រមុខថ្នាក់ដឹកនាំ បានអនុវត្តច្បាប់ចំពោះមន្ត្រីដែលសមគំនិតជាមួយក្រុមឈ្មួញ នាំចូលទុរេនសៀម នៅខេត្តបាត់ដំបង ផងដែរ។ជុំវិញករណីខាងលើ អ្នកសារព័ត៌មាន មិនអាចទាក់ទងសុំការបំភ្លឺពីមន្ត្រីពាក់ព័ន្ធបានទេ កាលពីម្សិលមិញ៕

