Friday, June 5, 2026
Homeសន្ដិសុខសង្គមសន្តិសុខសង្គមប៉ូលិសស្រី ម្ចាស់បំណុលផុសទារបំណុល  

ប៉ូលិសស្រី ម្ចាស់បំណុលផុសទារបំណុល  

ខេត្តសៀមរាប ៖ ស្ត្រីម្នាក់ ជាមន្ត្រីនគរបាលផ្នែកចរាចរណ៍ខេត្តសៀមរាប ត្រូវបានស្ត្រីម្នាក់ បង្ហោះទារបំណុលតាមបណ្តាញសង្គម ដោយភ្ជាប់ជាមួយនឹងរូបភាពជាកងកម្លាំង និងកាតមន្ត្រីនគរបាល ធ្វើឱ្យកើតមានការភ្ញាក់ផ្អើលដល់អង្គភាព កោះហៅទៅសាកសួរបំភ្លឺ ទើបដឹងថា មន្ត្រីនគរបាលស្រីនេះ ពិតជាបានជំពាក់លុយគេប្រា កដមែន។ យ៉ាងណា ថ្នាក់ដឹកនាំអង្គភាព បានណែនាំឱ្យមន្ត្រីរូបនោះ ប្រញាប់ដោះស្រាយជាមួយភាគីម្ចាស់បំ ណុល ឱ្យបានឆាប់រហ័ស។

គួរបញ្ជាក់ថា ថ្មីៗនេះ មានម្ចាស់គណនីហ្វេសប៊ុក ឈ្មោះ Sok Chea បានបង្ហោះខ្លឹមសារនិងរូបភាពមន្ត្រីនគរ បាលនារី ស្លៀកពាក់ឯកសណ្ឋាននគរបាលចរាចរណ៍ បម្រើការងារនៅខេត្តសៀមរាប ដោយភ្ជាប់ជាមួយ នឹងសំណេរថា “ជួយដោះស្រាយលុយឱ្យខ្ញុំផង ទុកពេលឱ្យយូរហើយ…”។

បន្ទាប់មក ម្ចាស់គណនីខាងលើ បានបង្ហោះសំណេរបន្ថែមថា “បើង៉ែងពីរអ្នកបងប្អូន ង៉ែងមាន លុយប្តឹងអញ ង៉ែងយកលុយមកយកកាតង៉ែងវិញទៅ…”។

ក្រោយកើតមានករណីខាងលើ អ្នកនាំពាក្យ និងក្រុមការងារប្រតិកម្មរហ័ស នៃស្នងការដ្ឋាននគរបាលខេត្តសៀមរាប នៅរសៀលថ្ងៃទី៣ ខែមិថុនា ឆ្នាំ២០២៦ បានចេញសេចក្តីបំភ្លឺមួយ ដោយបញ្ជាក់ថា បន្ទាប់ពីបានឃើញករណីគណនីហ្វេសប៊ុក ឈ្មោះ Sok Chea បាន បង្ហោះខ្លឹមសារនិងរូបភាពមន្ត្រីនគរបាលនារី ស្លៀកពាក់ឯកសណ្ឋាននគរបាលចរាចរណ៍ ភ្លាមៗ លោកឧត្តមសេនីយ៍ទោស្នងការ បានចាត់ឱ្យផែនការងារធនធានមនុស្ស អញ្ជើញមន្ត្រីនគរបាលនារី ពាក់ព័ន្ធខាងលើ មកធ្វើការបំភ្លឺនៅការិយាល័យបុគ្គលិក។

អ្នកនាំពាក្យនគរបាលខេត្តសៀមរាប បានបន្តថា ក្រោយពីបានអញ្ជើញស្ត្រីជានគរបាលខេត្តសៀមរាប មកបំភ្លឺ ជាលទ្ធផលឃើញថា មន្ត្រីរូបនេះ ពិតជាបានជំពាក់លុយគេ ប្រាកដមែន។

អ្នកនាំពាក្យនគរបាលខេត្តសៀមរាប បញ្ជាក់ថា ទោះបីករណីនេះ ជារឿងឯកជន (បុគ្គល) មិនជាប់ពាក់ព័ន្ធនឹងអង្គភាព ប៉ុន្តែលោកឧត្តមសេនីយ៍ទោស្នងការ ក្នុងនាមជាប្រធានអង្គភាព ក៏មិនបានព្រងើយកន្តើយឡើយ គឺបានធ្វើការណែនាំឱ្យបុគ្គលជាមន្ត្រីនគរបាលរូបនេះ ធ្វើការ ដោះស្រាយជាមួយម្ចាស់បំណុល ទៅតាមអ្វីដែលខ្លួនពាក់ព័ន្ធ។

ក្នុងករណីមានកំហុសខុសឆ្គងណាមួយលើសពីនេះ អង្គភាពនឹងអនុវត្តវិន័យ ទៅតាមបទវិន័យនគរបាលជាតិកម្ពុជា៕

RELATED ARTICLES