ខេត្តព្រះវិហារ ៖ នាព្រឹកថ្ងៃទី១០ ខែមិថុនា ឆ្នាំ២០២៦ លោកបណ្ឌិត ហង់ជួន ណារ៉ុន ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងអប់រំ យុវជននិងកីឡា បានដឹកនាំប្រតិភូក្រសួងអប់រំ យុវជន និងកីឡា ចុះពិនិត្យស្ថានភាព និងសំណេះសំណាលជាមួយលោកគ្រូ អ្នកគ្រូ នៅជំរំបណ្ដោះអាសន្ន ភូមិតាកឹងបៃតង ខេត្តព្រះវិហារ។

ការចុះជួបផ្ទាល់នៅពេលនេះ គឺដើម្បីលើកទឹកចិត្ត និងស្វែងយល់ផ្ទាល់ពីស្ថានភាព សុខទុក្ខរបស់បុគ្គលិកអប់រំ និងសិស្សានុសិស្ស ក្នុងគោលបំណងធានាឱ្យបាននូវនិរន្តរភាពនៃការបង្រៀននិងការរៀន ទោះបីជាស្ថិតក្នុងកាលៈទេសៈណាក៏ដោយ។
ក្នុងឱកាសនោះដែរ លោកបណ្ឌិត ឧបនាយករដ្ឋមន្ត្រី បាននាំយកនូវគ្រឿងឧបភោគ បរិភោគប្រគល់ជូនបុគ្គ លិកអប់រំ និងសិស្សានុសិស្ស ព្រមទាំងថវិកាមួយចំនួន ប្រគល់ជូនលោកគ្រូ អ្នកគ្រូ ដើម្បីជួយសម្រាលបន្ទុកជីវភាពប្រចាំថ្ងៃ និងផ្ដល់ជាកម្លាំងចិត្តបន្ថែម ក្នុងការបន្តបេសកកម្មផ្ទេរចំណេះដឹងដល់សិស្សានុសិស្ស នៅតំបន់នេះ៕