Friday, June 12, 2026
Homeសន្ដិសុខសង្គមសន្តិសុខសង្គម ឆែកអគារ៣ ឃាត់ខ្លួនជនបរទេស២០១នាក់

 ឆែកអគារ៣ ឃាត់ខ្លួនជនបរទេស២០១នាក់

ខេត្តបន្ទាយមានជ័យ ៖ កម្លាំងសមត្ថកិច្ចចម្រុះ បានធ្វើការឆែកឆេរទីតាំងសង្ស័យឆបោកអនឡាញ រកឃើញការជួញដូរគ្រឿងញៀន បានឃាត់ខ្លួនជនបរទេស ចំនួន២០១នាក់ កាលពីថ្ងៃទី៩ ខែមិថុនា ឆ្នាំ២០២៦ នៅភូមិសាមគ្គី មានជ័យ សង្កាត់អូរជ្រៅ ក្រុងប៉ោយប៉ែត។

ប្រតិបត្តិការនេះ ដឹកនាំដោយលោកឧត្តមសេនីយ៍ឯក មួង សុធា និងលោកឧត្តមសេនីយ៍ឯកយឹម លាង អគ្គ ស្នងការរងនគរបាលជាតិ និងមានការសម្របសម្រួលពីលោក សំរិទ្ធ សុខុន ព្រះរាជអាជ្ញារង នៃអយ្យការអមសាលាដំបូងខេត្ត ដែលមានកម្លាំងអគ្គស្នងការដ្ឋាននគរបាលជាតិ សហការជាមួយកម្លាំងគណៈបញ្ជាការឯកភាពខេត្ត។

តាមប្រភពសមត្ថកិច្ច បានឱ្យដឹងថា កម្លាំងចម្រុះបានចុះធ្វើរដ្ឋបាលទីតាំងសង្ស័យ ចំនួន៣កន្លែង រួមមាន ១-អគារកម្ពស់ ៤ជាន់ ឃាត់ខ្លួនជនបរទេស ចំនួន៥៨នាក់ (ស្រី ៩នាក់) ជាជនជាតិឥណ្ឌូណេស៊ី។ ២-អគារ RESIDENT AGB កម្ពស់ ៨ជាន់ ឃាត់ខ្លួនជនបរទេស ចំនួន១៩នាក់ ។ ៣-អគារឡាសវេហ្គាស កម្ពស់២ជាន់ ឃាត់ខ្លួនជនបរទេស ចំនួន១២៤នាក់។

ទោះជាយ៉ាងណា នៅក្នុងការឆែកឆេរអគារ ទាំង៣កន្លែង និងបានឃាត់ខ្លួនជនបរទេស ចំនួន២០១នាក់នេះ ពុំមានពាក់ព័ន្ធនឹងការឆបោកតាមប្រព័ន្ធបច្ចេកវិទ្យាទេ ប៉ុន្តែរឹបអូសបានសារធាតុញៀន មួយចំនួន។

ជនសង្ស័យទាំងជាង២០០នាក់ខាងលើ ត្រូវបានសមត្ថកិច្ចជំនាញ បញ្ជូនទៅចាត់ការបន្តតាមនីតិវិធី៕

RELATED ARTICLES