ភ្នំពេញ ៖ ខ្យល់កន្ត្រាក់ បានបោកបក់បណ្តាលឱ្យដើមក្ងោកធំ ១ដើម រលំកាត់ទទឹងផ្លូវ ប៉ុន្តែសំណាងល្អ មិនបង្កគ្រោះថ្នាក់ដល់មនុស្សណាម្នាក់ និងមិនបណ្តាលឱ្យខូចខាតយានយន្តឆ្លងកាត់ឡើយ។

ករណីខ្យល់កន្ត្រាក់នេះ បានកើតឡើង កាលពីវេលាម៉ោង ៣និង២០នាទីរសៀល ថ្ងៃទី១៤ ខែមិថុនា ឆ្នាំ២០២៦ នៅចំណុចផ្សារឌុយមិច តាមបណ្តោយផ្លូវកម្ពុជាក្រោម ក្នុងសង្កាត់មិត្តភាព ខណ្ឌ៧មករា រាជធានីភ្នំពេញ។

តាមប្រភពព័ត៌មានពីកន្លែងកើតហេតុ បានឱ្យដឹងថា មុនកើតហេតុ មេឃបានធ្លាក់ភ្លៀងរលឹមស្រិចៗ បានប្រ មាណ៤-៥នាទី ស្រាប់តែមានខ្យល់កន្ត្រាក់ បានបោកបក់យ៉ាងខ្លាំង បណ្តាលឱ្យដើមក្ងោកដែលនៅលើចិញ្ចើមផ្លូវ បានរលំកាត់ទទឹងផ្លូវតែម្តង ប៉ុន្តែសំណាងល្អ ពេលនោះ មិនមានអ្នកដំណើរឆ្លងកាត់នោះ ហើយភ្លាមៗ ប្រជាពលរដ្ឋ បានរាយការណ៍ជូនអាជ្ញាធរ ជំនាញពាក់ព័ន្ធ ដើម្បីអន្តរាគមន៍។

ក្រោយកើតមានករណីខាងលើ ឃើញវត្តមានលោកថេង សុថុល អភិបាលខណ្ឌ៧មករា រួមនិងមន្ត្រីជំនាញពាក់ ព័ន្ធ បានចុះមកត្រួតពិនិត្យទីតាំងកើតហេតុផងដែរ។

ក្រោយកើតហេតុ អាជ្ញាធរនិងមន្ត្រីជំនាញនៃមន្ទីរសាធារណការរាជធានីភ្នំពេញ បានចុះកាត់ចុះដើមក្ងោក ចេញ ពីលើផ្លូវ ដើម្បីបើកចរាចរណ៍ជូនពលរដ្ឋឡើងវិញ៕


