អតីតប្រធានចារកម្មម៉ាឡេស៊ី ដែលកំពុងមានរឿងចម្រូងចម្រាស ត្រូវបានបញ្ជូនត្រឡប់ទៅឃុំខ្លួន ក្រោមបទចោទប្រកាន់លួចមូលនិធិ សម្រាប់ការបោះឆ្នោតថ្នាក់ជាតិ កាលពីខែឧសភា ឆ្នាំ២០១៨ កន្លងទៅ។
នេះបើយោងតាមប្រភពព័ត៌មាន AFP ចេញផ្សាយនៅល្ងាចថ្ងៃនេះ។
លោកស្រី Hasanah Hbdul Hamid អតីតភ្នាក់ងារចារកម្មសម្ងាត់ផ្ទៃក្នុងម៉ាឡេស៊ី ដែលមានសម្ព័ន្ធមិត្តស្និទ្ធជាមួយលោកណាជីប រ៉ាហ្សាក់ អតីតប្រធានាធិបតីម៉ាឡេស៊ី ដែលកំពុងហ៊ុំព័ទ្ធទៅដោយសំណុំរឿងពុករលួយ ទឹកប្រាក់រាប់ពាន់លានដុល្លារ ត្រូវបានចោទប្រកាន់ពីបទលួចយកថវិកាពីគម្រោងបោះឆ្នោត។
លោកស្រី Hasanah វ័យ៦១ឆ្នាំ ត្រូវបានចាប់ខ្លួន កាលពីថ្ងៃអង្គារ ដោយអង្គភាពប្រឆាំងអំពើពុករលួយ បន្ទាប់ពីរកឃើញថា លោកស្រីលួចយកលុយរាប់លានដុល្លារពីមូលនិធិសម្រាប់រៀបចំការបោះឆ្នោតថ្នាក់ជាតិ។
នៅក្នុងសប្តាហ៍នេះ អង្គភាពប្រឆាំងអំពើពុករលួយ បានចាប់មន្ត្រី៧នាក់ នៅក្នុងអង្គភាពរបស់លោកស្រី ដែលធ្វើការស្និទ្ធជាមួយនឹងនាយកដ្ឋាននាយករដ្ឋមន្ត្រី លោកណាជីប រ៉ាហ្សាក់៕