Friday, August 22, 2025
Homeព័ត៌មានអន្តរជាតិមីយ៉ាន់ម៉ា ដោះលែងទាហានក្មេងៗ៧៥នាក់

មីយ៉ាន់ម៉ា ដោះលែងទាហានក្មេងៗ៧៥នាក់

យោងតាមប្រភពព័ត៌មានពីអង្គការ UNICEF បានប្រាប់ទីភ្នាក់ងារ AFP កាលពីថ្ងៃសៅរ៍ ទី០១ ខែកញ្ញា ឆ្នាំ២០១៨ ថា រដ្ឋាភិបាលភូមា បានសម្រេចដោះលែង ទាហានក្មេងៗចំនួន៧៥នាក់ ដើម្បីបន្ធូរបន្ថយស្ថានភាពនយោបាយនៅក្នុងប្រទេសរបស់ខ្លួន ដែលកំពុងរងសម្ពាធពីអង្គការសហប្រជាជាតិ។ ការដោះលែងនេះ គឺជាផ្នែកមួយឆ្ពោះទៅរកការបញ្ចប់ការជ្រើសរើសទាហានក្មេង ដែលមិនទាន់គ្រប់អាយុ ឱ្យចូលបម្រើនៅក្នុងជួរកងទ័ព ទាំងក្នុងរដ្ឋាភិបាល និងពួកឧទ្ទាម។

ពុំមានតួលេខច្បាស់លាស់ថា តើមានក្មេងៗប៉ុន្មាននាក់? ស្ថិតនៅក្នុងចំណោមទាហាន ដែលត្រូវបានគេប៉ាន់ប្រមាណថា មានចំនួន៥០ម៉ឺននាក់ ដែលកំពុងបម្រើនៅក្នុងយោធារបស់មីយ៉ាន់ម៉ា ឬក៏នៅក្នុងកងកម្លាំងឧទ្ទាមភាគតិច ដែលកំពុងប្រយុទ្ធគ្នានៅតំបន់មួយចំនួនតាមបណ្តោយព្រំដែន។ កាលពីឆ្នាំ២០០២ ប្រទេសមីយ៉ាន់ម៉ា បានដោះលែងទាហានក្មេងៗចំនួន៩២៤នាក់ បន្ទាប់ពីមានការចុះហត្ថលេខាជាមួយអង្គការសហប្រជាជាតិ។

នេះបើយោងទៅតាមរបាយការណ៍របស់ទីភ្នាក់ងារការពារកុមាររបស់អង្គការសហប្រជាជាតិ ចេញផ្សាយកាលពីថ្ងៃទី៣១ ខែសីហា ឆ្នាំ២០១៨។

ទាហានក្មេងៗដែលត្រូវបានដោះលែងទាំងនោះ មិនត្រូវបានគេធ្វើសមាហរណកម្មឱ្យវិលត្រឡប់ទៅជាជនស៊ីវិលវិញ។ អ្នកវិភាគយល់ឃើញថា ដរាបណាទាហាន និងក្រុមប្រដាប់អាវុធជនជាតិភាគតិច នៅតែបន្តធ្វើសង្គ្រាមនៅក្នុងប្រទេសមីយ៉ាន់ម៉ា ក្មេងៗ នៅតែជួបហានិភ័យចំពោះការជ្រើសតាំងឱ្យចូលបម្រើកងទ័ព៕

RELATED ARTICLES